1 Corinthians 11
1ចូរយកគំរូតាមខ្ញុំដូចដែលខ្ញុំយកគំរូតាមព្រះគ្រិស្ដចុះ 2ហើយខ្ញុំសូមសរសើរអ្នករាល់គ្នាដែលអ្នករាល់គ្នានឹកចាំពីខ្ញុំនៅក្នុងគ្រប់ការទាំងអស់ព្រមទាំងធ្វើតាមសេចក្ដីបង្រៀនដែលខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នាយ៉ាងខ្ជាប់ខ្ជួន 3ប៉ុន្ដែខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថាព្រះគ្រិស្ដជាក្បាលរបស់បុរសគ្រប់គ្នាហើយបុរសជាក្បាលរបស់ស្ដ្រីឯព្រះជាម្ចាស់វិញជាព្រះសិររបស់ព្រះគ្រិស្ដ 4បុរសគ្រប់គ្នាដែលអធិស្ឋានឬថ្លែងព្រះបន្ទូលដោយមានពាក់អ្វីនៅលើក្បាលនោះបានបន្ថោកដល់ក្បាលរបស់ខ្លួនហើយ 5ផ្ទុយទៅវិញស្រ្ដីគ្រប់គ្នាដែលអធិស្ឋានឬថ្លែងព្រះបន្ទូលដោយមិនគ្របបាំងក្បាលនោះបានបន្ថោកក្បាលរបស់ខ្លួនវិញដ្បិតដូចដែលកោរសក់ដែរ 6ដូច្នេះបើស្រ្ដីមិនគ្របបាំងក្បាលទេចូរឲ្យនាងកោរសក់ទៅប៉ុន្ដែបើការកាត់សក់ឬការកោរសក់ធ្វើឲ្យស្រ្ដីនោះខ្មាសចូរឲ្យនាងគ្របបាំងក្បាលចុះ 7ហើយបុរសមិនគួរគ្របបាំងក្បាលទេព្រោះជារូបអង្គនិងជាសិរីរុងរឿងរបស់ព្រះជាម្ចាស់រីឯស្រ្ដីវិញជាសិរីរុងរឿងរបស់បុរស 8ដ្បិតបុរសមិនបានមានកំណើតពីស្ត្រីទេគឺស្ត្រីមានកំណើតពីបុរសវិញ 9ហើយព្រះជាម្ចាស់ក៏មិនបានបង្កើតបុរសសម្រាប់ស្ត្រីដែរគឺស្ត្រីសម្រាប់បុរសវិញ 10ដូច្នេះហើយស្រ្ដីគួរមានសិទ្ធិអំណាចនៅលើក្បាលដោយយល់ដល់ពួកទេវតា 11ប៉ុន្ដែនៅក្នុងព្រះអម្ចាស់ស្រ្ដីត្រូវការបុរសជាចាំបាច់ហើយបុរសក៏ត្រូវការស្ត្រីជាចាំបាច់ដែរ 12ដ្បិតស្រ្ដីមានកំណើតពីបុរសយ៉ាងណាបុរសក៏មានកំណើតពីស្រ្ដីយ៉ាងនោះដែរប៉ុន្ដែអ្វីៗទាំងអស់មានកំណើតពីព្រះជាម្ចាស់។ 13ចូរពិចារណាដោយខ្លួនឯងចុះតើគប្បីឲ្យស្រ្ដីអធិស្ឋានទៅព្រះជាម្ចាស់ដោយឥតគ្របបាំងក្បាលដែរឬទេ? 14តើធម្មជាតិមិនបានបង្រៀនអ្នករាល់គ្នាទេឬថាបើបុរសទុកសក់វែងនោះជាការអាម៉ាស់ដល់ខ្លួនគាត់ហើយ 15ផ្ទុយទៅវិញបើស្រ្ដីទុកសក់វែងនោះជាភាពរុងរឿងដល់នាងព្រោះព្រះជាម្ចាស់បានប្រទានសក់វែងឲ្យនាងជំនួសគ្រឿងគ្របបាំងស្រាប់ 16ប៉ុន្ដែបើមានអ្នកណាម្នាក់គិតប្រកែកតវ៉ានោះត្រូវដឹងថាយើងគ្មានទម្លាប់បែបនេះទេហើយក្រុមជំនុំរបស់ព្រះជាម្ចាស់ក៏គ្មានទម្លាប់បែបនេះដែរ។ 17នៅក្នុងសេចក្ដីទូន្មានបន្ដទៀតនេះខ្ញុំមិនសរសើរអ្នករាល់គ្នាទេព្រោះអ្នករាល់គ្នាជួបជុំគ្នាមិនមែនដើម្បីឲ្យបានប្រសើរឡើងទេប៉ុន្ដែដើម្បីឲ្យបានកាន់តែអាក្រក់ថែមទៀត 18ដ្បិតមុនដំបូងខ្ញុំបានឮថាពេលអ្នករាល់គ្នាជួបជុំគ្នានៅក្នុងក្រុមជំនុំនោះមានការបែកបាក់នៅក្នុងចំណោមអ្នករាល់គ្នាហើយខ្ញុំក៏ជឿខ្លះៗដែរ 19ដ្បិតត្រូវតែមានបក្សពួកនៅក្នុងចំណោមអ្នករាល់គ្នាដើម្បីឲ្យពួកអ្នកខ្ជាប់ខ្ជួនបង្ហាញខ្លួនកាន់តែច្បាស់នៅក្នុងចំណោមអ្នករាល់គ្នា 20ដូច្នេះពេលអ្នករាល់គ្នាជួបជុំគ្នានៅកន្លែងណាមួយនោះមិនមែនបរិភោគពិធីលៀងព្រះអម្ចាស់ទេ 21ព្រោះពេលបរិភោគម្នាក់ៗយកអាហាររបស់ខ្លួនមុនគេដូច្នេះក៏មានម្នាក់នៅឃ្លានហើយម្នាក់ទៀតស្រវឹងទៅហើយ 22តើអ្នករាល់គ្នាគ្មានផ្ទះទេឬម្ដេចមិនស៊ីផឹកនៅផ្ទះទៅ? ឬមួយអ្នករាល់គ្នាមើលងាយក្រុមជំនុំរបស់ព្រះជាម្ចាស់និងធ្វើឲ្យពួកអ្នកអត់អាម៉ាស់មុខ? តើឲ្យខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាយ៉ាងដូចម្ដេច? តើឲ្យខ្ញុំសរសើរអ្នករាល់គ្នាឬ? ចំពោះការនេះខ្ញុំមិនសរសើរទេ។ 23ដ្បិតអ្វីដែលខ្ញុំបានទទួលពីព្រះអម្ចាស់មកខ្ញុំក៏ប្រគល់ឲ្យអ្នករាល់គ្នាដែរគឺនៅយប់ដែលព្រះអម្ចាស់យេស៊ូត្រូវគេបញ្ជូននោះព្រះអង្គបានយកនំប៉័ងមក 24ហើយពេលអរព្រះគុណរួចហើយព្រះអង្គក៏កាច់នំប៉័ងទាំងមានបន្ទូលថា៖ «នេះជារូបកាយរបស់ខ្ញុំសម្រាប់អ្នករាល់គ្នាចូរធ្វើដូច្នេះទុកជាការរំឭកដល់ខ្ញុំចុះ»។ 25បន្ទាប់ពីបរិភោគរួចហើយព្រះអង្គក៏យកពែងមកបែបដូច្នោះដែរទាំងមានបន្ទូលថា៖ «នេះជាពែងនៃកិច្ចព្រមព្រៀងថ្មីដោយឈាមរបស់ខ្ញុំចូរធ្វើដូច្នេះទុកជាការរំឭកដល់ខ្ញុំរាល់ពេលដែលអ្នករាល់គ្នាផឹកចុះ»។ 26ដ្បិតរាល់ពេលដែលអ្នករាល់គ្នាបរិភោគនំប៉័ងហើយផឹកពីពែងនេះនោះអ្នករាល់គ្នាប្រកាសពីការសោយទិវង្គតរបស់ព្រះអម្ចាស់រហូតដល់ពេលព្រះអង្គយាងមកវិញ 27ដូច្នេះអ្នកណាដែលបរិភោគនំប៉័ងឬផឹកពីពែងនៃព្រះអម្ចាស់ដោយមិនសមរម្យនោះនឹងមានទោសចំពោះរូបកាយនិងឈាមរបស់ព្រះអម្ចាស់ហើយ 28ដូច្នេះចូរឲ្យម្នាក់ៗពិសោធខ្លួនឯងចុះរួចសឹមបរិភោគនំប៉័ងហើយផឹកពីពែងនេះ 29ដ្បិតអ្នកណាដែលបរិភោគហើយផឹកដោយមិនបានយល់ដល់រូបកាយរបស់ព្រះគ្រិស្ដនោះនាំទោសដល់ខ្លួនតាមរយៈការបរិភោគនិងផឹកនោះហើយ។ 30ហេតុនេះហើយបានជាមានអ្នករាល់គ្នាជាច្រើនខ្សោយហើយឈឺនិងមួយចំនួនធំបានស្លាប់ 31ដូច្នេះបើយើងពិនិត្យមើលខ្លួនឯងនោះយើងមិនជាប់ជំនុំជម្រះទេ 32ប៉ុន្ដែពេលព្រះអម្ចាស់វិនិច្ឆ័យយើងព្រះអង្គនឹងពិន័យយើងដើម្បីកុំឲ្យយើងជាប់ទោសជាមួយលោកិយនេះ។ 33ដូច្នេះបងប្អូនរបស់ខ្ញុំអើយ! នៅពេលអ្នករាល់គ្នាមកជួបជុំគ្នាបរិភោគចូរចាំគ្នាផង 34បើមានអ្នកណាម្នាក់ឃ្លានចូរឲ្យអ្នកនោះបរិភោគនៅឯផ្ទះចុះដើម្បីកុំឲ្យមានទោសនៅពេលអ្នករាល់គ្នាមកជួបជុំគ្នាឡើយរីឯបញ្ហាផ្សេងទៀតខ្ញុំនឹងដោះស្រាយពេលដែលខ្ញុំមកដល់។
Copyright information for
KhmKCB