‏ 1 Corinthians 13

1ទោះបីខ្ញុំ​អាច​និយាយភាសា​របស់​មនុស្សនិង​ភាសា​របស់​ពួកទេវតាក៏ដោយបើគ្មាន​សេចក្ដី​ស្រលាញ់ទេ​ខ្ញុំ​ត្រលប់ដូចជាគង​ដែល​បញ្ចេញសម្លេងជួង​ដែល​ខ្ទរ 2ទោះបីខ្ញុំ​អាច​ថ្លែងព្រះបន្ទូលនិងស្គាល់អស់ទាំងអាថ៌កំបាំងព្រមទាំង​មាន​ចំណេះដឹងគ្រប់យ៉ាងក៏ដោយទោះបី​ខ្ញុំ​មានជំនឿរហូតដល់រើភ្នំ​បាន​ក៏ដោយប៉ុន្ដែ​បើ​គ្មាន​សេចក្ដី​ស្រលាញ់ទេ​ខ្ញុំ​គ្មាន​បានការ​ឡើយ 3ទោះបីខ្ញុំ​ចែកទានទ្រព្យសម្បត្ដិទាំងអស់របស់ខ្ញុំហើយ​សុខចិត្ដ​ឲ្យ​គេ​ដុត​រូបកាយរបស់ខ្ញុំ​ក៏ដោយ​បើ​គ្មាន​សេចក្ដី​ស្រលាញ់​ទេ​ខ្ញុំ​គ្មាន​ប្រយោជន៍​ឡើយ។ 4សេចក្ដីស្រលាញ់អត់ធ្មត់​សេចក្ដី​ស្រលាញ់សប្បុរស​និង​មិនច្រណែន​សេចក្ដី​ស្រលាញ់មិនអួតខ្លួន​និង​មិនបំផ្លើស 5មិនឈ្លើយមិនរកប្រយោជន៍ផ្ទាល់ខ្លួនមិនក្ដៅក្រហាយមិនប្រកាន់ទោស 6មិនត្រេកអរនឹងសេចក្ដីទុច្ចរិតឡើយប៉ុន្ដែត្រេកអរ​នឹង​សេចក្ដីពិតវិញ 7ទ្រាំទ្រទាំងស្រុងជឿទាំងស្រុងសង្ឃឹមទាំងស្រុង​ហើយ​ស៊ូទ្រាំទាំងស្រុង 8ទោះបីការ​ថ្លែង​ព្រះបន្ទូល​នឹង​ត្រូវ​កន្លងផុតទៅភាសាចម្លែកអស្ចារ្យលែងមាន​ហើយ​ចំណេះដឹង​នឹង​ត្រូវ​សាបសូន្យក៏ដោយ​ក៏​សេចក្ដី​ស្រលាញ់មិនសាបសូន្យឡើយ 9ដ្បិតយើង​ចេះដឹង​តែមួយ​ចំណែកហើយ​ថ្លែង​ព្រះបន្ទូល​បាន​តែមួយ​ចំណែក​ទេ 10ប៉ុន្ដែពេលភាពពេញលេញ​មក​ដល់​នោះ​ភាព​មិន​ពេញលេញ​នឹង​សាបសូន្យ 11កាលខ្ញុំ​នៅ​ជា​កូនក្មេង​ខ្ញុំ​និយាយដូចជាកូនក្មេងគិត​ដូច​ជាកូនក្មេង​ហើយ​យល់ឃើញ​ដូច​ជាកូនក្មេង​ប៉ុន្ដែ​ពេល​ខ្ញុំ​ត្រលប់ជាពេញវ័យ​ខ្ញុំ​ក៏​បញ្ឈប់អ្វីៗ​ដែល​ជា​លក្ខណៈ​កូនក្មេង 12ដ្បិតឥឡូវនេះ​យើង​មើលតាមកញ្ចក់ឃើញមិន​ច្បាស់​ទេប៉ុន្ដែ​នៅពេល​ក្រោយ​យើង​នឹង​ឃើញ​មុខផ្ទាល់។ ​ឥឡូវនេះខ្ញុំស្គាល់​ព្រះអង្គ​តែមួយ​ចំណែកប៉ុន្ដែក្រោយមក​ខ្ញុំ​នឹង​ស្គាល់​ព្រះអង្គ​ច្បាស់ដូចជា​ព្រះអង្គ​ស្គាល់​ខ្ញុំ​ច្បាស់ដែរ 13ដូច្នេះឥឡូវនេះ​មាន​សេចក្ដី​បី​ដែល​នៅគង់វង្ស​គឺ​ជំនឿសង្ឃឹម​និង​សេចក្ដី​ស្រលាញ់ប៉ុន្ដែក្នុងចំណោម​ទាំងបី​នេះ​សេចក្ដី​ស្រលាញ់វិសេស​ជាង​គេ
Copyright information for KhmKCB