1 Corinthians 14
1ចូរដេញតាមសេចក្ដីស្រលាញ់ហើយសង្វាតចង់បានអំណោយទានខាងវិញ្ញាណចុះជាពិសេសឲ្យអាចថ្លែងព្រះបន្ទូលបាន 2ដ្បិតអ្នកដែលនិយាយភាសាចម្លែកអស្ចារ្យមិនមែននិយាយទៅកាន់មនុស្សទេគឺនិយាយទៅកាន់ព្រះជាម្ចាស់ព្រោះគ្មានអ្នកណាម្នាក់ស្ដាប់យល់ទេអ្នកនោះនិយាយពីសេចក្ដីអាថ៌កំបាំងដោយព្រះវិញ្ញាណ 3ប៉ុន្ដែអ្នកដែលថ្លែងព្រះបន្ទូលវិញអ្នកនោះនិយាយទៅកាន់មនុស្សសម្រាប់ការស្អាងចិត្ដការលើកទឹកចិត្ដនិងការកំសាន្ដចិត្ដ 4អ្នកដែលនិយាយភាសាចម្លែកអស្ចារ្យស្អាងតែខ្លួនឯងទេរីឯអ្នកដែលថ្លែងព្រះបន្ទូលស្អាងក្រុមជំនុំវិញ។ 5ខ្ញុំចង់ឲ្យអ្នករាល់គ្នានិយាយភាសាចម្លែកអស្ចារ្យបានទាំងអស់គ្នាប៉ុន្ដែចង់ឲ្យអ្នករាល់គ្នាអាចថ្លែងព្រះបន្ទូលបានជាជាងដ្បិតអ្នកដែលថ្លែងព្រះបន្ទូលវិសេសជាងអ្នកដែលនិយាយភាសាចម្លែកអស្ចារ្យលុះត្រាតែឲ្យអ្នកនោះបកប្រែផងដើម្បីឲ្យក្រុមជំនុំទទួលបានការស្អាងចិត្ដ 6ឥឡូវនេះបងប្អូនអើយ! បើខ្ញុំមកឯអ្នករាល់គ្នាដោយនិយាយភាសាចម្លែកអស្ចារ្យតើខ្ញុំនឹងមានប្រយោជន៍អ្វីសម្រាប់អ្នករាល់គ្នា? លើកលែងតែខ្ញុំនិយាយទៅអ្នករាល់គ្នាដោយការបើកសំដែងឬដោយចំណេះដឹងឬដោយការថ្លែងព្រះបន្ទូលឬដោយសេចក្ដីបង្រៀនណាមួយប៉ុណ្ណោះ។ 7សូម្បីតែឧបករណ៍តន្រ្ដីដែលគ្មានជីវិតមិនថាជាខ្លុយឬស៊ុងក្ដីបើពួកវាមិនបញ្ចេញសំឡេងខុសគ្នាទេតើធ្វើដូចម្ដេចឲ្យដឹងបានថាឧបករណ៍ដែលគេកំពុងលេងឬដេញនោះជាសំឡេងខ្លុយឬស៊ុង? 8ហើយបើត្រែបញ្ចេញសំឡេងមិនច្បាស់តើអ្នកណានឹងប្រុងប្រៀបខ្លួនក្នុងចម្បាំងបាន? 9អ្នករាល់គ្នាក៏ដូច្នេះដែរបើភាសាចម្លែកអស្ចារ្យរបស់អ្នករាល់គ្នាគ្មានពាក្យសំដីដែលគេអាចយល់បានតើធ្វើដូចម្ដេចឲ្យគេយល់សេចក្ដីដែលបាននិយាយនោះ? ដូច្នេះអ្នករាល់គ្នានឹងនិយាយទៅកាន់ខ្យល់ហើយ។ 10នៅក្នុងពិភពលោកអាចមានភាសាច្រើនមែនប៉ុន្ដែគ្មានភាសាណាមួយដែលគ្មានអត្ថន័យនោះទេ 11ដូច្នេះហើយបើខ្ញុំមិនយល់អត្ថន័យភាសានោះទេខ្ញុំនឹងត្រលប់ជាជនបរទេសសម្រាប់អ្នកដែលកំពុងនិយាយហើយអ្នកដែលកំពុងនិយាយក៏ជាជនបរទេសសម្រាប់ខ្ញុំដែរ 12អ្នករាល់គ្នាក៏ដូច្នេះដែរដោយព្រោះអ្នករាល់គ្នាជាអ្នកសង្វាតចង់បានអំណោយទានខាងវិញ្ញាណចូរសង្វាតចង់បានឲ្យកាន់តែច្រើនចុះសម្រាប់ការស្អាងចិត្ដដល់ក្រុមជំនុំ 13ហេតុនេះហើយអ្នកដែលនិយាយភាសាចម្លែកអស្ចារ្យចូរអធិស្ឋានដើម្បីឲ្យអាចបកប្រែបានផង 14ដ្បិតបើខ្ញុំអធិស្ឋានជាភាសាចម្លែកអស្ចារ្យនោះវិញ្ញាណរបស់ខ្ញុំអធិស្ឋានមែនប៉ុន្ដែគំនិតរបស់ខ្ញុំគ្មានផលផ្លែឡើយ 15ដូច្នេះតើធ្វើដូចម្ដេច? គឺខ្ញុំនឹងអធិស្ឋាននៅក្នុងវិញ្ញាណព្រមទាំងអធិស្ឋាននៅក្នុងគំនិតរបស់ខ្ញុំដែរហើយខ្ញុំនឹងច្រៀងសរសើរនៅក្នុងវិញ្ញាណព្រមទាំងច្រៀងសរសើរនៅក្នុងគំនិតរបស់ខ្ញុំដែរ 16ផ្ទុយទៅវិញបើអ្នករាល់គ្នាថ្វាយព្រះពរដោយវិញ្ញាណតើធ្វើដូចម្ដេចឲ្យអ្នកមិនដែលដឹងដែលនៅទីនោះនិយាយថាអាម៉ែនស្របនឹងការអរព្រះគុណរបស់អ្នកបានដ្បិតគេមិនដឹងថាអ្នករាល់គ្នានិយាយអ្វីផង! 17រីឯអ្នកអ្នកអរព្រះគុណបានល្អមែនប៉ុន្ដែអ្នកដទៃមិនបានទទួលការស្អាងចិត្តទេ។ 18ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំនិយាយភាសាចម្លែកអស្ចារ្យច្រើនជាងអ្នកទាំងអស់គ្នាទៅទៀត 19ប៉ុន្ដែនៅក្នុងក្រុមជំនុំខ្ញុំចង់និយាយពាក្យប្រាំម៉ាត់នៅក្នុងគំនិតរបស់ខ្ញុំដែលអាចទូន្មានអ្នកដទៃជាជាងនិយាយភាសាចម្លែកអស្ចារ្យមួយម៉ឺនម៉ាត់។ 20បងប្អូនអើយ! កុំឲ្យនៅក្មេងខ្ចីខាងឯគំនិតឡើយបើខាងឯសេចក្ដីអាក្រក់ចូរឲ្យនៅជាទារកចុះប៉ុន្ដែខាងឯការយល់ដឹងចូរឲ្យពេញវ័យឡើង។ 21មានសេចក្ដីចែងទុកក្នុងគម្ពីរវិន័យថា៖«យើងនឹងនិយាយទៅប្រជាជននេះដោយភាសាផ្សេងៗហើយដោយបបូរមាត់របស់អ្នកផ្សេងប៉ុន្ដែពួកគេមិនស្ដាប់យើងដដែល» គឺព្រះអម្ចាស់មានបន្ទូលដូច្នេះ។ 22ដូច្នេះភាសាចម្លែកអស្ចារ្យជាទីសំគាល់មួយសម្រាប់ពួកអ្នកមិនជឿមិនមែនសម្រាប់ពួកអ្នកដែលជឿទេផ្ទុយទៅវិញការថ្លែងព្រះបន្ទូលជាទីសំគាល់មួយសម្រាប់ពួកអ្នកដែលជឿមិនមែនសម្រាប់ពួកអ្នកមិនជឿឡើយ 23ចុះបើក្រុមជំនុំទាំងមូលមកជួបជុំគ្នាហើយអ្នកទាំងអស់គ្នានិយាយភាសាចម្លែកអស្ចារ្យហើយមានអ្នកដែលមិនដឹងឬអ្នកមិនជឿចូលមកតើគេមិននិយាយថាអ្នករាល់គ្នាឆ្កួតទេឬ? 24ផ្ទុយទៅវិញបើអ្នកទាំងអស់គ្នាថ្លែងព្រះបន្ទូលហើយមានអ្នកមិនជឿឬអ្នកមិនដែលដឹងមួយចំនួនចូលមកនោះអ្នកទាំងអស់គ្នានឹងធ្វើឲ្យគេដឹងកំហុសហើយអ្នកទាំងអស់គ្នាក៏វិនិច្ឆ័យគេដែរ 25នោះអាថ៌កំបាំងក្នុងចិត្តរបស់គេនឹងបង្ហាញចេញមកគេនឹងក្រាបផ្កាប់មុខថ្វាយបង្គំព្រះជាម្ចាស់ទាំងប្រកាសថាព្រះជាម្ចាស់គង់នៅក្នុងចំណោមអ្នករាល់គ្នាពិតមែន! 26ដូច្នេះតើធ្វើដូចម្ដេច? បងប្អូនអើយ! នៅពេលអ្នករាល់គ្នាជួបជុំគ្នាគឺម្នាក់មានចម្រៀងសរសើរតម្កើងម្នាក់មានសេចក្ដីបង្រៀនម្នាក់មានការបើកសំដែងម្នាក់មានភាសាចម្លែកអស្ចារ្យហើយម្នាក់មានការបកប្រែចូរធ្វើការទាំងអស់សម្រាប់ការស្អាងចិត្ដចុះ។ 27បើមានអ្នកណានិយាយភាសាចម្លែកអស្ចារ្យត្រូវឲ្យមានពីរនាក់ឬបីនាក់យ៉ាងច្រើនហើយត្រូវនិយាយម្នាក់ម្ដងៗនិងចូរឲ្យមានម្នាក់បកប្រែផង 28ប៉ុន្ដែបើគ្មានអ្នកបកប្រែទេចូរឲ្យគេនៅស្ងៀមក្នុងក្រុមជំនុំចុះហើយឲ្យគេនិយាយទៅកាន់ខ្លួនឯងនិងទៅកាន់ព្រះជាម្ចាស់ចុះ 29រីឯអ្នកនាំព្រះបន្ទូលវិញចូរឲ្យមានពីរនាក់ឬបីនាក់និយាយហើយចូរឲ្យអ្នកផ្សេងទៀតពិចារណាចុះ 30ប៉ុន្ដែបើម្នាក់ទៀតដែលកំពុងអង្គុយបានទទួលការបើកសំដែងដែរចូរឲ្យអ្នកទីមួយនៅស្ងៀមចុះ 31ព្រោះអ្នករាល់គ្នាអាចថ្លែងព្រះបន្ទូលម្នាក់ម្ដងៗទៅមនុស្សគ្រប់គ្នាបានដើម្បីឲ្យគ្រប់គ្នាបានរៀនហើយគ្រប់គ្នាបានទទួលការលើកទឹកចិត្ដដែរ 32រីឯវិញ្ញាណរបស់អ្នកនាំព្រះបន្ទូលត្រូវចុះចូលនឹងអ្នកនាំព្រះបន្ទូល 33ដ្បិតព្រះជាម្ចាស់មិនមែនជាព្រះនៃសេចក្ដីវឹកវរទេគឺជាព្រះនៃសេចក្ដីសុខសាន្ដវិញ។ ដូចនៅក្នុងក្រុមជំនុំទាំងអស់របស់ពួកបរិសុទ្ធដែរ 34ចូរឲ្យពួកស្រ្ដីស្ងាត់ស្ងៀមនៅក្នុងក្រុមជំនុំចុះដ្បិតមិនអនុញ្ញាតឲ្យពួកនាងនិយាយឡើយគឺឲ្យពួកនាងចុះចូលដូចដែលគម្ពីរវិន័យបានចែងទុកចុះ 35ហើយបើពួកនាងចង់រៀនអំពីអ្វីមួយចូរឲ្យពួកនាងសួរប្ដីរបស់ខ្លួននៅផ្ទះចុះដ្បិតជាការអាម៉ាស់មួយដែលឲ្យស្រ្ដីនិយាយនៅក្នុងក្រុមជំនុំ។ 36តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ចេញមកពីអ្នករាល់គ្នាឬ? ឬមានតែអ្នករាល់គ្នាប៉ុណ្ណោះឬដែលបានទទួលព្រះបន្ទូល? 37បើមានអ្នកណាស្មានថាខ្លួនជាអ្នកនាំព្រះបន្ទូលឬជាមនុស្សពេញដោយព្រះវិញ្ញាណចូរឲ្យអ្នកនោះដឹងច្បាស់ថាសេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះជាបញ្ញត្ដិរបស់ព្រះអម្ចាស់។ 38ដូច្នេះបើអ្នកណាមិនទទួលស្គាល់បញ្ញត្ដិនេះទេអ្នកនោះក៏មិនបានការទទួលស្គាល់វិញដែរ 39ហេតុនេះបងប្អូនអើយ! ចូរសង្វាតចង់បានអំណោយទាននៃការថ្លែងព្រះបន្ទូលចុះហើយមិនត្រូវហាមឃាត់ការនិយាយភាសាចម្លែកអស្ចារ្យទេ 40ចូរធ្វើការទាំងអស់ឲ្យបានសមរម្យនិងទៅតាមលំដាប់លំដោយចុះ។
Copyright information for
KhmKCB