1 Corinthians 15
1បងប្អូនអើយ! ឥឡូវនេះខ្ញុំសូមប្រាប់អ្នករាល់គ្នាឲ្យដឹងអំពីដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នាជាដំណឹងល្អដែលអ្នករាល់គ្នាបានទទួលនិងបានឈរមាំមួននៅក្នុងនោះ 2អ្នករាល់គ្នានឹងទទួលបានសេចក្ដីសង្គ្រោះដោយសារដំណឹងល្អនោះដែរបើអ្នករាល់គ្នាធ្វើតាមព្រះបន្ទូលដែលខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នាយ៉ាងខ្ជាប់ខ្ជួនបើមិនដូច្នេះទេអ្នករាល់គ្នាជឿគ្មានប្រយោជន៍ឡើយ 3ដ្បិតខ្ញុំក៏បានប្រាប់អ្នករាល់គ្នាអំពីសេចក្ដីដែលខ្ញុំបានទទួលជាសេចក្ដីដំបូងបំផុតគឺព្រះគ្រិស្ដបានសោយទិវង្គតដោយព្រោះបាបរបស់យើងស្របតាមបទគម្ពីរ 4ហើយព្រះអង្គត្រូវគេបញ្ចុះរួចនៅថ្ងៃទីបីព្រះអង្គបានមានព្រះជន្មរស់ឡើងវិញស្របតាមបទគម្ពីរ 5ព្រះអង្គបានបង្ហាញខ្លួនឲ្យលោកកេផាសឃើញរួចឲ្យសាវកទាំងដប់ពីរឃើញដែរ 6ក្រោយមកព្រះអង្គបានបង្ហាញខ្លួនឲ្យបងប្អូនជាងប្រាំរយនាក់ឃើញក្នុងពេលតែមួយ។ ក្នុងចំណោមពួកគេភាគច្រើននៅរស់រហូតដល់សព្វថ្ងៃនេះប៉ុន្ដែក៏មានអ្នកខ្លះបានស្លាប់ហើយដែរ 7បន្ទាប់មកព្រះអង្គបានបង្ហាញខ្លួនឲ្យលោកយ៉ាកុបឃើញរួចឲ្យពួកសាវកទាំងអស់ឃើញដែរ។ 8ចុងក្រោយបំផុតព្រះអង្គបានបង្ហាញខ្លួនឲ្យខ្ញុំឃើញដែរសូម្បីតែខ្ញុំដូចជាកូនកើតមិនគ្រប់ខែ 9ដ្បិតក្នុងចំណោមពួកសាវកខ្ញុំជាអ្នកតូចជាងគេហើយមិនស័ក្ដិសមនឹងឲ្យគេហៅថាជាសាវកផងព្រោះខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់ 10ប៉ុន្ដែដែលខ្ញុំបានត្រលប់ដូចជាសព្វថ្ងៃនេះគឺដោយសារព្រះគុណរបស់ព្រះជាម្ចាស់ហើយព្រះគុណដែលព្រះអង្គបានផ្ដល់មកខ្ញុំនោះមិនមែនឥតប្រយោជន៍ឡើយផ្ទុយទៅវិញខ្ញុំបានធ្វើការយ៉ាងច្រើនលើសអ្នកទាំងនោះទៅទៀតប៉ុន្ដែមិនមែនខ្ញុំទេគឺជាព្រះគុណរបស់ព្រះជាម្ចាស់ដែលស្ថិតនៅជាមួយខ្ញុំវិញ។ 11ទោះបីខ្ញុំក្ដីឬអ្នកទាំងនោះក្ដីយើងប្រកាសដំណឹងល្អនោះហើយអ្នករាល់គ្នាក៏ជឿលើដំណឹងល្អនោះដែរ។ 12បើមានការប្រកាសថាព្រះគ្រិស្ដបានមានព្រះជន្មរស់ឡើងវិញហេតុអ្វីបានជាអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នានិយាយដូច្នេះថាគ្មានការរស់ឡើងវិញសម្រាប់មនុស្សស្លាប់? 13បើគ្មានការរស់ឡើងវិញសម្រាប់មនុស្សស្លាប់ទេនោះព្រះគ្រិស្ដក៏មិនបានរស់ឡើងវិញដែរ 14ហើយបើព្រះគ្រិស្ដមិនបានរស់ឡើងវិញទេនោះការប្រកាសដំណឹងល្អរបស់យើងឥតប្រយោជន៍សោះហើយជំនឿរបស់អ្នករាល់គ្នាក៏ឥតប្រយោជន៍ដែរ 15លើសពីនេះទៀតបើមនុស្សស្លាប់មិនរស់ឡើងវិញមែនក៏ឃើញថាយើងជាសាក្សីក្លែងក្លាយអំពីព្រះជាម្ចាស់ដែរព្រោះយើងបានធ្វើបន្ទាល់អំពីព្រះជាម្ចាស់ថាព្រះអង្គបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញដែលព្រះអង្គមិនបានប្រោសឲ្យរស់ឡើងវិញផងនោះ 16ដ្បិតបើពួកមនុស្សស្លាប់មិនរស់ឡើងវិញទេនោះព្រះគ្រិស្ដក៏មិនបានរស់ឡើងវិញដែរ 17ហើយបើព្រះគ្រិស្ដមិនបានរស់ឡើងវិញមែននោះជំនឿរបស់អ្នករាល់គ្នាក៏គ្មានប្រយោជន៍សោះហើយអ្នករាល់គ្នានៅក្នុងបាបរបស់អ្នករាល់គ្នាដដែល 18បើដូច្នេះមែនពួកអ្នកដែលបានស្លាប់នៅក្នុងព្រះគ្រិស្ដក៏វិនាសដែរ។ 19ប្រសិនបើយើងសង្ឃឹមលើព្រះគ្រិស្ដតែនៅក្នុងជីវិតនេះនោះយើងវេទនាជាងមនុស្សទាំងអស់ទៅទៀត 20ប៉ុន្ដែឥឡូវនេះព្រះគ្រិស្ដមានព្រះជន្មរស់ពីការសោយទិវង្គតឡើងវិញមែនគឺជាផលដំបូងនៃពួកអ្នកដែលបានស្លាប់ទៅ 21ដ្បិតសេចក្ដីស្លាប់បានចូលមកតាមរយៈមនុស្សម្នាក់នោះការរស់ឡើងវិញរបស់មនុស្សស្លាប់ក៏បានចូលមកតាមរយៈមនុស្សម្នាក់ដែរ។ 22ដ្បិតមនុស្សទាំងអស់បានស្លាប់ដោយសារលោកអ័ដាមជាយ៉ាងណានោះមនុស្សទាំងអស់ក៏នឹងត្រូវប្រោសឲ្យមានជីវិតរស់ដោយសារព្រះគ្រិស្ដជាយ៉ាងនោះដែរ។ 23ប៉ុន្ដែម្នាក់ៗតាមលំដាប់រៀងខ្លួនគឺព្រះគ្រិស្ដជាផលដំបូងបន្ទាប់មកគឺពួកអ្នកដែលជារបស់ព្រះគ្រិស្ដនៅពេលព្រះអង្គយាងមក 24ក្រោយពីព្រះអង្គបំផ្លាញអស់ទាំងការគ្រប់គ្រងសិទ្ធិអំណាចព្រមទាំងអំណាចទាំងឡាយរួចហើយព្រះអង្គថ្វាយនគរដល់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតារួចក៏ដល់ទីបញ្ចប់ 25ព្រោះព្រះអង្គត្រូវសោយរាជ្យរហូតដល់ព្រះអង្គដាក់ខ្មាំងសត្រូវទាំងអស់ឲ្យនៅក្រោមបាទា 26ហើយខ្មាំងសត្រូវចុងក្រោយដែលត្រូវបំផ្លាញនោះជាសេចក្ដីស្លាប់។ 27ដ្បិតព្រះអង្គបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមបាទាប៉ុន្ដែនៅពេលព្រះអង្គមានបន្ទូលថាបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមនោះច្បាស់ជាមិនរាប់ទាំងព្រះអង្គផ្ទាល់ដែលបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមទេ 28លុះដល់ពេលអ្វីៗទាំងអស់ស្ថិតនៅក្រោមព្រះអង្គហើយទើបព្រះរាជបុត្រាផ្ទាល់នឹងស្ថិតនៅក្រោមព្រះមួយអង្គដែលបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមព្រះអង្គដែរដើម្បីឲ្យព្រះជាម្ចាស់សោយរាជ្យលើគ្រប់ទាំងអស់នៅក្នុងគ្រប់ការទាំងអស់។ 29បើមនុស្សស្លាប់មិនរស់ឡើងទេតើពួកអ្នកដែលទទួលពិធីជ្រមុជទឹកក្នុងនាមជាមនុស្សស្លាប់ធ្វើអ្វី? ហេតុអ្វីបានជាពួកគេទទួលពិធីជ្រមុជទឹកក្នុងនាមជាមនុស្សស្លាប់ដូច្នេះ? 30ហេតុអ្វីបានជាយើងត្រូវប្រថុយនឹងគ្រោះថ្នាក់គ្រប់ពេលវេលាដូច្នេះ? 31បងប្អូនអើយ! ដោយសារមោទនៈភាពដែលខ្ញុំមានដោយសារអ្នករាល់គ្នានៅក្នុងព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់យើងខ្ញុំសូមស្បថថាខ្ញុំស្លាប់រាល់ថ្ងៃ។ 32បើខ្ញុំប្រយុទ្ធជាមួយសត្វសាហាវនៅក្រុងអេភេសូរក្នុងនាមជាមនុស្សសាមញ្ញតើមានប្រយោជន៍អ្វីដល់ខ្ញុំ? បើមនុស្សស្លាប់មិនរស់ឡើងវិញដូច្នេះចូរយើងស៊ីផឹកទៅព្រោះថ្ងៃស្អែកយើងនឹងស្លាប់។ 33កុំឲ្យចាញ់បញ្ឆោតឡើយដ្បិតការសេពគប់មនុស្សអាក្រក់បំផ្លាញកិរិយាល្អ។ 34ចូរភ្ញាក់ស្មារតីឡើងដោយរស់នៅយ៉ាងសុចរិតចុះកុំប្រព្រឹត្ដបាបឡើយព្រោះអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាមិនស្គាល់ព្រះជាម្ចាស់ទេខ្ញុំនិយាយដូច្នេះដើម្បីឲ្យអ្នករាល់គ្នាខ្មាស។ 35ប៉ុន្ដែមុខជាមានអ្នកខ្លះសួរថាតើមនុស្សស្លាប់រស់ឡើងវិញយ៉ាងដូចម្ដេច? ពេលពួកគេរស់ឡើងវិញតើមានរូបកាយយ៉ាងដូចម្ដេចដែរ? 36មនុស្សល្ងង់អើយ! អ្វីដែលអ្នកព្រោះទៅបើមិនងាប់ទេវាក៏មិនដុះឡើងដែរ 37ហើយអ្វីដែលអ្នកព្រោះទៅនោះមិនដូចដើមដែលនឹងដុះឡើងទេគឺអ្នកព្រោះគ្រាប់ធញ្ញជាតិសុទ្ធវិញប្រហែលជាគ្រាប់ស្រូវឬគ្រាប់អ្វីផ្សេងទៀត 38ប៉ុន្ដែព្រះជាម្ចាស់ប្រទានរូបរាងឲ្យគ្រាប់នោះតាមដែលព្រះអង្គសព្វព្រះហឫទ័យព្រមទាំងឲ្យគ្រាប់ពូជនិមួយៗមានរូបរាងរបស់វាផ្ទាល់។ 39សាច់ទាំងអស់មិនដូចគ្នាទេគឺមានសាច់មនុស្សសាច់សត្វសាច់បក្សីនិងសាច់ត្រី 40ហើយមានរូបកាយនៅស្ថានសួគ៌និងរូបកាយនៅផែនដីប៉ុន្ដែសិរីរុងរឿងរបស់រូបកាយនៅស្ថានសួគ៌ផ្សេងពីសិរីរុងរឿងរបស់រូបកាយនៅផែនដី 41ម្យ៉ាងទៀតពន្លឺថ្ងៃពន្លឺខែនិងពន្លឺផ្កាយក៏ខុសប្លែកពីគ្នាដែរសូម្បីតែពន្លឺផ្កាយនិមួយៗក៏ខុសប្លែកពីគ្នាដែរ 42ឯការរស់ឡើងវិញរបស់មនុស្សស្លាប់ក៏ដូច្នេះដែររូបកាយដែលត្រូវកប់ទៅជារូបកាយពុករលួយប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញជារូបកាយមិនពុករលួយឡើយ។ 43រូបកាយដែលត្រូវកប់ទៅជារូបកាយថោកទាបប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញជារូបកាយរុងរឿង។ រូបកាយដែលត្រូវកប់ទៅជារូបកាយខ្សោយប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញជារូបកាយមានអំណាច 44រូបកាយដែលត្រូវកប់ទៅជារូបកាយខាងសាច់ឈាមប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញជារូបកាយខាងវិញ្ញាណបើមានរូបកាយខាងសាច់ឈាមនោះក៏មានរូបកាយខាងវិញ្ញាណដែរ។ 45ដូច្នេះក៏មានសេចក្ដីចែងទុកដែរថា៖ «លោកអ័ដាមដែលជាមនុស្សទីមួយបានត្រលប់ជាមានជីវិតរស់» ប៉ុន្ដែលោកអ័ដាមចុងក្រោយជាវិញ្ញាណដែលផ្ដល់ជីវិត 46ដ្បិតមិនមានរូបកាយខាងវិញ្ញាណមុនទេគឺមានរូបកាយខាងសាច់ឈាមមុនរួចទើបមានរូបកាយខាងវិញ្ញាណជាក្រោយ។ 47មនុស្សទីមួយកើតមកពីធូលីដីប៉ុន្ដែមនុស្សទីពីរកើតមកពីស្ថានសួគ៌វិញ។ 48មនុស្សម្នាក់មកពីធូលីដីជាយ៉ាងណានោះមនុស្សទាំងឡាយដែលមកពីធូលីដីក៏ជាយ៉ាងនោះដែរហើយមនុស្សម្នាក់មកពីស្ថានសួគ៌ជាយ៉ាងណានោះមនុស្សទាំងឡាយដែលមកពីស្ថានសួគ៌ក៏ជាយ៉ាងនោះដែរ។ 49យើងមានរូបរាងដូចជាមនុស្សដែលមកពីធូលីដីជាយ៉ាងណានោះយើងនឹងមានរូបរាងដូចជាមនុស្សដែលមកពីស្ថានសួគ៌ជាយ៉ាងនោះដែរ។ 50បងប្អូនអើយ! ខ្ញុំប្រាប់អំពីសេចក្ដីនេះថាសាច់ឈាមមិនអាចទទួលនគរព្រះជាម្ចាស់ទុកជាមរតកបានឡើយហើយភាពពុករលួយក៏មិនអាចទទួលភាពមិនពុករលួយទុកជាមរតកបានដែរ។ 51មើល៍ខ្ញុំប្រាប់អ្នករាល់គ្នាអំពីអាថ៌កំបាំងមួយថាយើងទាំងអស់គ្នានឹងមិនស្លាប់ទេព្រោះយើងនឹងត្រូវផ្លាស់ប្រែទាំងអស់គ្នា 52ក្នុងរយៈពេលដ៏ខ្លីគឺតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះនៅពេលសំឡេងត្រែចុងក្រោយលាន់ឡើងពេលនោះមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញមិនពុករលួយទៀតទេរួចយើងនឹងត្រូវផ្លាស់ប្រែ 53ដ្បិតរូបកាយដែលពុករលួយនេះត្រូវតែពាក់ភាពមិនពុករលួយហើយរូបកាយដែលតែងតែស្លាប់នេះត្រូវតែពាក់ភាពមិនចេះស្លាប់ 54ហើយនៅពេលរូបកាយដែលពុករលួយនេះពាក់ភាពមិនពុករលួយរួចរូបកាយដែលតែងតែស្លាប់នេះពាក់ភាពមិនចេះស្លាប់ពេលនោះនឹងសម្រេចព្រះបន្ទូលដែលបានចែងថា៖ «ជ័យជម្នះបានលេបយកសេចក្ដីស្លាប់ហើយ 55ឱសេចក្ដីស្លាប់អើយ! តើជ័យជម្នះរបស់ឯងនៅឯណា? ឱសេចក្ដីស្លាប់អើយ! តើទ្រនិចរបស់ឯងនៅឯណា?» 56ដ្បិតទ្រនិចរបស់សេចក្ដីស្លាប់ជាបាបហើយអំណាចរបស់បាបជាក្រឹត្យវិន័យ 57ប៉ុន្ដែអរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានជ័យជម្នះដល់យើងតាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។ 58ដូច្នេះបងប្អូនជាទីស្រលាញ់អើយ! ចូរត្រលប់ជាអ្នកមាំមួនហើយមានចិត្ដនឹងទាំងធ្វើការរបស់ព្រះអម្ចាស់ឲ្យកាន់តែច្រើនជានិច្ចចុះដោយដឹងថាការនឿយហត់របស់អ្នករាល់គ្នានៅក្នុងព្រះអម្ចាស់មិនឥតប្រយោជន៍ឡើយ។
Copyright information for
KhmKCB