‏ 1 Corinthians 16

1ចំពោះការរៃអង្គាសសម្រាប់ពួកបរិសុទ្ធ​ចូរ​អ្នករាល់គ្នាធ្វើដូចដែល​ខ្ញុំ​បាន​បង្គាប់ដល់ក្រុម​ជំនុំ​ទាំង​ឡាយនៅ​ស្រុក​កាឡាទីចុះ 2គឺរាល់​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ចូរ​ឲ្យ​ម្នាក់ៗ​ក្នុង​ចំណោម​អ្នករាល់គ្នាសន្សំទុក​ដោយ​ខ្លួន​ឯង​នូវ​អ្វីៗដែល​ព្រះអម្ចាស់​បាន​ចម្រើនឲ្យ​ចុះ​ដើម្បីពេលណា​ខ្ញុំ​មកនោះមិន​បាច់​មានការរៃអង្គាស​ទៀត​ឡើយ 3នៅពេលខ្ញុំ​មកដល់​ខ្ញុំ​នឹង​ចាត់អ្នកណាក៏ដោយដែល​អ្នករាល់គ្នា​ជ្រើសរើស​ឲ្យ​នាំសំបុត្រ​និង​អំណោយ​របស់​អ្នករាល់គ្នាទៅ​ក្រុង​យេរូសាឡិម 4ប៉ុន្ដែបើគួរឲ្យខ្ញុំទៅដែរ​នោះ​ពួកគេ​នឹង​ទៅជាមួយខ្ញុំ 5ពេលខ្ញុំ​ឆ្លងកាត់ស្រុកម៉ាសេដូន​​ហើយ​ខ្ញុំ​នឹង​មកជួបអ្នករាល់គ្នាដ្បិត​ខ្ញុំ​នឹង​ឆ្លងកាត់ស្រុកម៉ាសេដូន​ទៅ 6ប្រហែលជា​ខ្ញុំ​នឹង​ស្នាក់នៅជាមួយអ្នករាល់គ្នានៅ​ជាមួយ​អ្នករាល់គ្នា​ពេញ​មួយ​រដូវ​រងារផងដើម្បី​ឲ្យ​អ្នករាល់គ្នា​ជូន​ដំណើរខ្ញុំបន្ត​ទៅ​កន្លែងដែលខ្ញុំ​នឹង​ទៅ 7ខ្ញុំមិនចង់ជួបអ្នករាល់គ្នា​ពេល​ធ្វើដំណើរ​ឆ្លងកាត់​នៅពេលនេះទេព្រោះខ្ញុំ​សង្ឃឹម​ថា​នឹង​ស្នាក់នៅជាមួយអ្នករាល់គ្នាមួយរយៈបើព្រះអម្ចាស់អនុញ្ញាត 8ប៉ុន្ដែខ្ញុំ​នឹង​ស្នាក់នៅក្នុង​ក្រុង​អេភេសូររហូតដល់ថ្ងៃ​បុណ្យ​ទី​ហាសិប 9ដ្បិតមាន​ទ្វារយ៉ាងធំ​បាន​បើកចំហ​សម្រាប់​ខ្ញុំ​ធ្វើការ​យ៉ាង​មាន​ប្រសិទ្ធិភាពប៉ុន្ដែ​មាន​អ្នក​ប្រឆាំងច្រើនណាស់ 10បើធីម៉ូថេ​មក​ដល់​ចូរ​ធានា​ថា​គាត់​នៅជាមួយអ្នករាល់គ្នា​ដោយ​ឥតបារម្ភព្រោះ​គាត់​ក៏​បម្រើកិច្ចការ​របស់​ព្រះអម្ចាស់ដូចខ្ញុំដែរ 11ដូច្នេះកុំ​ឲ្យ​អ្នកណាម្នាក់មើលងាយគាត់ឡើយផ្ទុយទៅវិញ​ចូរ​ជូន​ដំណើរ​គាត់បន្ដទៀតដោយសុខសាន្តដើម្បី​ឲ្យ​គាត់​មកដល់ខ្ញុំដ្បិត​ខ្ញុំ​កំពុង​រង់ចាំគាត់​និង​ពួក​បងប្អូន​ឯទៀត។ 12ចំពោះលោក​អ័ប៉ុឡូសជាបងប្អូន​ខ្ញុំ​បាន​លើកទឹកចិត្ដគាត់យ៉ាងខ្លាំង​ឲ្យ​មកជួបអ្នករាល់គ្នាជាមួយ​ពួក​បងប្អូន​ផ្សេង​ទៀត​ប៉ុន្ដែ​គាត់​មិនចង់មកនៅពេលនេះទេ​គាត់​នឹង​មកនៅពេលមានឱកាស​វិញ។ 13ចូរប្រុងស្មារតី​ចូរ​ឈរ​ឲ្យ​មាំមួននៅក្នុងជំនឿ​ចូរ​ក្លាហាន​ហើយ​រឹងមាំឡើង 14ចូរធ្វើ​អ្វីៗ​ទាំងអស់ដោយ​សេចក្ដី​ស្រលាញ់ចុះ 15បងប្អូនអើយ! ​ខ្ញុំ​សូម​ដាស់តឿនអ្នករាល់គ្នា​អ្នករាល់គ្នា​ក៏​ស្គាល់ហើយថាក្រុមគ្រួសារ​របស់​លោក​ស្ទេផាណាសជាផលដំបូង​នៅ​ស្រុក​អាខៃព្រមទាំង​បាន​ដាក់ខ្លួននៅក្នុង​មុខងារ​បម្រើពួកបរិសុទ្ធ 16ដូច្នេះចូរ​អ្នករាល់គ្នាចុះចូលនឹង​មនុស្ស​បែបនេះដែរ​ចុះ​ព្រមទាំង​មនុស្ស​ទាំងអស់ដែលចូល​រួម​ជួយនិងធ្វើការ​យ៉ាង​នឿយ​ហត់ 17ខ្ញុំត្រេក​អរ​ណាស់ចំពោះការមកដល់​របស់​លោក​ស្ទេផាណាស​លោក​ភ័រទូណាសនិង​លោក​អ័ខៃកុសព្រោះពួកគេ​បាន​បំពេញ​សេចក្ដី​ខ្វះខាត​របស់​អ្នករាល់គ្នា 18ហើយពួកគេ​បាន​ធ្វើ​ឲ្យ​វិញ្ញាណរបស់ខ្ញុំនិង​វិញ្ញាណ​របស់​អ្នករាល់គ្នាធូរស្បើយដូច្នេះ​ចូរ​ទទួល​ស្គាល់​មនុស្ស​បែប​នេះចុះ 19ក្រុមជំនុំ​ទាំង​ឡាយ​នៅ​ស្រុក​អាស៊ីជម្រាប​សួរ​មកអ្នករាល់គ្នា​ហើយ​លោក​អ័គីឡានិង​នាង​ព្រីសីលព្រមទាំងក្រុមជំនុំ​ដែល​ប្រជុំគ្នា​នៅផ្ទះ​របស់​ពួកគេ​ក៏​ជម្រាប​សួរ​អស់ពីចិត្ដមកអ្នករាល់គ្នានៅក្នុងព្រះអម្ចាស់​ដែរ។ 20ពួកបងប្អូនទាំងអស់​ក៏​ជម្រាប​សួរ​មកអ្នករាល់គ្នា​ដែរ​ចូរ​ជម្រាបសួរ​គ្នា​ទៅវិញទៅមកដោយការថើបបរិសុទ្ធ 21ពាក្យជម្រាប​សួរនេះសរសេរ​ដោយ​ដៃ​របស់​ខ្ញុំផ្ទាល់​គឺ​ប៉ូល 22បើអ្នកណាមិនស្រលាញ់ព្រះអម្ចាស់​ចូរ​ឲ្យ​អ្នកនោះ​ត្រូវ​បណ្ដាសា​ចុះ​ម៉ារ៉ាណា​ថា! 23សូមឲ្យ​អ្នករាល់គ្នា​ប្រកប​ដោយ​ព្រះ​គុណរបស់ព្រះអម្ចាស់យេស៊ូ 24សូមឲ្យ​សេចក្ដី​ស្រលាញ់របស់ខ្ញុំនៅ​ជាប់​ជាមួយអ្នកទាំងអស់គ្នានៅក្នុង​ព្រះ​គ្រិស្ដយេស៊ូ
Copyright information for KhmKCB