1 Corinthians 4
1ដូច្នេះចូររាប់យើងទុកដូចជាអ្នកបម្រើរបស់ព្រះគ្រិស្ដនិងជាអ្នកមើលខុសត្រូវលើសេចក្ដីអាថ៌កំបាំងរបស់ព្រះជាម្ចាស់ 2លើសពីនេះត្រូវរកឲ្យឃើញថាអ្នកមើលខុសត្រូវជាមនុស្សម្នាក់ស្មោះត្រង់ 3ប៉ុន្តែវាជារឿងតូចតាចទេសម្រាប់ខ្ញុំដែលត្រូវអ្នករាល់គ្នាឬអ្នកណាម្នាក់នៅសម័យនេះវិនិច្ឆ័យនោះដ្បិតខ្ញុំមិនវិនិច្ឆ័យខ្លួនឯងទេ 4ព្រោះខ្ញុំយល់ឃើញថាខ្ញុំគ្មានខុសអ្វីទេប៉ុន្តែខ្ញុំមិនបានរាប់ជាសុចរិតដោយសារការនេះឡើយគឺព្រះអម្ចាស់ទេជាអ្នកវិនិច្ឆ័យខ្ញុំ 5ដូច្នេះកុំវិនិច្ឆ័យអ្វីមួយមុនពេលកំណត់ឡើយលុះត្រាតែព្រះអម្ចាស់យាងមកព្រះអង្គនឹងបំភ្លឺអស់ទាំងសេចក្ដីលាក់កំបាំងនៅទីងងឹតហើយបង្ហាញឲ្យឃើញពីបំណងនៅក្នុងចិត្តរបស់មនុស្សបន្ទាប់មកម្នាក់ៗនឹងបានការសរសើរពីព្រះជាម្ចាស់។ 6បងប្អូនអើយ! ខ្ញុំបានប្រើសេចក្ដីទាំងនេះអំពីខ្ញុំនិងលោកអ័ប៉ុឡូសជាឧទាហរណ៍សម្រាប់អ្នករាល់គ្នាដើម្បីឲ្យអ្នករាល់គ្នារៀនតាមយើងពីសេចក្ដីដែលថាកុំឲ្យហួសពីសេចក្ដីដែលបានចែងទុកដើម្បីកុំឲ្យអ្នករាល់គ្នាអួតអំពីមនុស្សម្នាក់ទាស់នឹងមនុស្សម្នាក់ទៀតឡើយ 7ដ្បិតតើអ្នកណាបានធ្វើឲ្យអ្នកខុសប្លែកពីគេ? តើអ្នកមានអ្វីដែលអ្នកមិនបានទទួល? ចុះបើអ្នកបានទទួលហើយហេតុអ្វីបានជាអួតខ្លួនដូចជាមិនបានទទួលដូច្នេះ? 8អ្នករាល់គ្នាបានស្កប់ស្កល់ហើយអ្នករាល់គ្នាបានត្រលប់ជាអ្នកមានហើយអ្នករាល់គ្នាបានសោយរាជ្យហើយដោយគ្មានយើងហើយខ្ញុំចង់ឲ្យអ្នករាល់គ្នាសោយរាជ្យណាស់ដើម្បីឲ្យយើងបានសោយរាជ្យជាមួយអ្នករាល់គ្នាដែរ 9ព្រោះខ្ញុំគិតថាព្រះជាម្ចាស់បានដាក់យើងជាពួកសាវកឲ្យនៅក្រោយគេបង្អស់ដូចជាអ្នកទោសប្រហារជីវិតព្រោះយើងបានត្រលប់ជាអ្វីដែលល្អមើលសម្រាប់លោកិយនេះទាំងពួកទេវតានិងពួកមនុស្ស 10យើងល្ងង់ខ្លៅដោយយល់ដល់ព្រះគ្រិស្ដប៉ុន្តែអ្នករាល់គ្នាឆ្លាតនៅក្នុងព្រះគ្រិស្ដយើងខ្សោយប៉ុន្តែអ្នករាល់គ្នាខ្លាំងពូកែអ្នករាល់គ្នារុងរឿងប៉ុន្តែយើងអាប់ឱន 11រហូតដល់ឥឡូវនេះយើងឃ្លានផងស្រេកផងហើយនៅអាក្រាតទាំងត្រូវគេវាយនិងរសាត់អណ្ដែតទៀត 12យើងធ្វើការចិញ្ចឹមជីវិតដោយដៃរបស់ខ្លួនយើងឲ្យពរគេពេលត្រូវគេជេរយើងស៊ូទ្រាំពេលគេបៀតបៀន 13ពេលគេនិយាយបង្ខូចយើងយើងដាស់តឿនគេហើយរហូតមកដល់ពេលនេះយើងត្រលប់ដូចជាសំរាមនៃលោកិយនេះនិងជាសំណល់នៃអ្វីៗទាំងអស់ 14ខ្ញុំសរសេរសេចក្ដីទាំងនេះមិនមែនឲ្យអ្នករាល់គ្នាខ្មាសទេផ្ទុយទៅវិញដើម្បីដាស់តឿនអ្នករាល់គ្នាដូចជាកូនជាទីស្រលាញ់របស់ខ្ញុំ 15ដ្បិតថ្វីបើនៅក្នុងព្រះគ្រិស្ដអ្នករាល់គ្នាមានអ្នកមើលថែមួយម៉ឺននាក់ប៉ុន្តែគ្មានឪពុកច្រើនទេគឺខ្ញុំទេដែលបានបង្កើតអ្នករាល់គ្នាក្នុងព្រះគ្រិស្ដយេស៊ូតាមរយៈដំណឹងល្អ 16ដូច្នេះខ្ញុំដាស់តឿនអ្នករាល់គ្នាឲ្យយកគំរូតាមខ្ញុំចុះ 17ដោយហេតុនេះខ្ញុំបានចាត់ធីម៉ូថេជាកូនជាទីស្រលាញ់និងជាទីទុកចិត្តរបស់ខ្ញុំនៅក្នុងព្រះអម្ចាស់ឲ្យមកឯអ្នករាល់គ្នាគាត់នឹងរំឭកអ្នករាល់គ្នាអំពីរបៀបរស់នៅរបស់ខ្ញុំនៅក្នុងព្រះគ្រិស្ដយេស៊ូដែលខ្ញុំបានបង្រៀនដល់ក្រុមជំនុំទាំងអស់នៅគ្រប់ទីកន្លែង។ 18អ្នកខ្លះអួតខ្លួនហាក់ដូចជាខ្ញុំមិនមកជួបអ្នករាល់គ្នាទៀត 19ប៉ុន្តែបើព្រះអម្ចាស់មានបំណងខ្ញុំនឹងមកជួបអ្នករាល់គ្នាឆាប់ៗនេះហើយខ្ញុំចង់ស្គាល់អំណាចរបស់ពួកអ្នកអួតខ្លួនទាំងនោះគឺមិនមែនពាក្យសំដីរបស់ពួកគេប៉ុណ្ណោះទេ 20ដ្បិតនគររបស់ព្រះជាម្ចាស់មិនស្ថិតលើពាក្យសំដីឡើយគឺស្ថិតលើអំណាចវិញ 21តើអ្នករាល់គ្នាត្រូវការអ្វី? តើគួរឲ្យខ្ញុំមកជួបអ្នករាល់គ្នាដោយមានរំពាត់មកជាមួយឬដោយមានសេចក្ដីស្រលាញ់និងចិត្ដស្លូតបូត?
Copyright information for
KhmKCB