1 Corinthians 5
1គេបានដឹងឮនៅគ្រប់ទីកន្លែងថាមានអំពើអសីលធម៌ខាងផ្លូវភេទកើតឡើងនៅក្នុងចំណោមអ្នករាល់គ្នាហើយសូម្បីតែនៅក្នុងចំណោមសាសន៍ដទៃក៏មិនដែលមានអំពើអសីលធម៌បែបនេះដែរគឺដូច្នេះមានម្នាក់បានយកប្រពន្ធឪពុករបស់ខ្លួន 2ហើយអ្នករាល់គ្នានៅតែអួតខ្លួនទៀតមិនកើតទុខ្ខសោះព្រោះមនុស្សដែលធ្វើអំពើបែបនេះត្រូវតែដកចេញពីក្នុងចំណោមអ្នករាល់គ្នា 3ទោះបីខ្ញុំមិននៅជាមួយអ្នករាល់គ្នាខាងរូបកាយមែនប៉ុន្តែខ្ញុំនៅជាមួយអ្នករាល់គ្នាខាងវិញ្ញាណខ្ញុំបានថ្កោលទោសអ្នកដែលបានធ្វើអំពើបែបនេះរួចហើយគឺដូចជាបាននៅជាមួយអ្នករាល់គ្នាដែរ 4ពេលអ្នករាល់គ្នាជួបជុំគ្នានៅក្នុងនាមព្រះយេស៊ូជាព្រះអម្ចាស់របស់យើងនោះវិញ្ញាណរបស់ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាហើយអំណាចរបស់ព្រះយេស៊ូជាព្រះអម្ចាស់របស់យើងក៏នៅជាមួយដែរ 5ដោយបានប្រគល់មនុស្សបែបនេះទៅឲ្យអារក្សសាតាំងដើម្បីឲ្យវិនាសខាងសាច់ឈាមប៉ុន្ដែវិញ្ញាណរបស់គាត់ទទួលបានសេចក្ដីសង្គ្រោះនៅថ្ងៃរបស់ព្រះអម្ចាស់វិញ។ 6អំនួតរបស់អ្នករាល់គ្នាមិនល្អទេអ្នករាល់គ្នាមិនដឹងទេឬថាមេនំប៉័ងបន្តិចបន្តួចធ្វើឲ្យម្សៅទាំងអស់ដោរឡើង 7ចូរសំអាតមេនំប៉័ងចាស់ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាដុំម្សៅថ្មីវិញដូចជាអ្នករាល់គ្នាគ្មានមេនុំប៉័ងទេព្រោះព្រះគ្រិស្តជាកូនចៀមនៃថ្ងៃបុណ្យរំលងរបស់យើងត្រូវបានគេសម្លាប់ធ្វើជាយញ្ញបូជារួចហើយ 8ដូច្នេះចូរឲ្យយើងធ្វើពិធីបុណ្យនេះដោយនំប៉័ងនៃចិត្ដបរិសុទ្ធនិងសេចក្ដីពិតដែលគ្មានមេនំប៉័ងគឺមិនមែនដោយមេនំប៉័ងចាស់ឬមេនំប៉័ងនៃសេចក្ដីអាក្រក់និងសេចក្ដីព្យាបាទឡើយ។ 9នៅក្នុងសំបុត្រខ្ញុំបានសរសេរប្រាប់អ្នករាល់គ្នាកុំឲ្យមានទំនាក់ទំនងជាមួយមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ 10គឺមិនមែនសំដៅលើមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទទាំងអស់នៅលោកិយនេះឬមនុស្សលោភលន់មនុស្សបោកប្រាស់និងអ្នកថ្វាយបង្គំរូបព្រះនោះឡើយបើដូច្នោះមែនអ្នករាល់គ្នាត្រូវចេញពីលោកិយនេះទៅ! 11ប៉ុន្ដែពេលនេះខ្ញុំសរសេរប្រាប់អ្នករាល់គ្នាថាកុំឲ្យមានទំនាក់ទំនងជាមួយអ្នកណាម្នាក់ដែលគេហៅថាជាបងប្អូនប៉ុន្តែជាមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទមនុស្សលោភលន់អ្នកថ្វាយបង្គំរូបព្រះអ្នកជេរប្រមាថមនុស្សប្រមឹកមនុស្សបោកប្រាស់គឺមិនត្រូវបរិភោគជាមួយមនុស្សបែបនេះឡើយ 12តើខ្ញុំត្រូវវិនិច្ឆ័យពួកអ្នកក្រៅដើម្បីអ្វីម្ដេចអ្នករាល់គ្នាមិនវិនិច្ឆ័យពួកអ្នកខាងក្នុងដូច្នេះ? 13ដ្បិតព្រះជាម្ចាស់នឹងជំនុំជម្រះពួកអ្នកខាងក្រៅចូរដកមនុស្សអាក្រក់ចេញពីក្នុងចំណោមអ្នករាល់គ្នាចុះ។
Copyright information for
KhmKCB