‏ 1 Corinthians 6

1បើអ្នកណាម្នាក់​នៅក្នុង​ចំណោម​អ្នករាល់គ្នាមានជម្លោះជាមួយ​អ្នក​ដទៃ​ម្ដេច​ក៏​ហ៊ាន​ឲ្យ​គេ​ជំនុំជម្រះនៅ​ចំពោះ​មុខ​មនុស្ស​ទុច្ចរិតប៉ុន្តែមិនហ៊ាននៅ​ចំពោះ​មុខពួកបរិសុទ្ធដូច្នេះ 2មួយ​អ្នករាល់គ្នា​មិនដឹងថាពួកបរិសុទ្ធ​នឹង​ជំនុំជម្រះលោកិយ៍នេះដូច្នេះបើលោកិយនេះត្រូវអ្នករាល់គ្នាជំនុំ​ជម្រះ​ទៅ​ហើយ​តើ​អ្នករាល់គ្នាគ្មានសមត្ថភាព​ក្នុង​ការ​ជំនុំជម្រះ​រឿង​កំប៉ិចកំប៉ុក? 3តើអ្នករាល់គ្នា​មិនដឹងទេថា​យើង​នឹង​ជំនុំជម្រះ​ពួក​ទេវតា​ដែរ​កុំ​ថា​ឡើយ​បញ្ហា​នៃ​ជីវិត​នេះ។ 4ចុះបើ​អ្នករាល់គ្នា​មានរឿងក្ដី​នៅ​ក្នុង​ជីវិតនេះ​មែន​តើ​អ្នករាល់គ្នា​ឲ្យ​ពួក​អ្នកដែលក្រុមជំនុំមើលងាយ​កាត់ក្ដី​ឲ្យ​ឬ? 5ខ្ញុំនិយាយដូច្នេះដើម្បី​ឲ្យ​អ្នករាល់គ្នាខ្មាស។ ​តើ​នៅក្នុងចំណោមអ្នករាល់គ្នាគ្មានអ្នកណាម្នាក់ឈ្លាសវៃអាច​នឹង​ជំនុំជម្រះ​ឲ្យ​បងប្អូន​ឯង​បាន​ទេ​? 6គឺបងប្អូនប្ដឹងផ្ដល់បងប្អូនឯងហើយនៅ​ចំពោះ​មុខអ្នក​មិន​ជឿទៀត 7ដូច្នេះកាល​អ្នករាល់គ្នា​មាន​រឿងក្ដីនឹងគ្នា​ឯង​នោះ​អ្នករាល់គ្នា​មាន​កំហុសទាំងស្រុងរួច​ទៅ​ហើយ។ ​ហេតុអ្វីមិន​ឲ្យ​គេ​ធ្វើ​ខុសលើទៅហេតុអ្វីមិន​ឲ្យ​គេ​គៃ​បន្លំលើទៅ 8ដ្បិតអ្នករាល់គ្នា​ក៏​ធ្វើ​ខុសហើយ​ក៏​គៃបន្លំ​ដែរ​គឺ​ធ្វើ​បែប​នេះ​ដល់​បងប្អូន​ឯង​ទៀត​ផង។ 9មួយ​អ្នករាល់គ្នា​មិនដឹងថា​មនុស្ស​ទុច្ចរិត​នឹង​មិនទទួល​បាន​នគរព្រះជាម្ចាស់​ទុក​ជា​មរតក​ទេ​ឬ​ចូរ​កុំ​ឲ្យ​ចាញ់បញ្ឆោតឡើយទាំង​មនុស្ស​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទអ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​ពួក​ផិតក្បត់ពួកមនុស្សរួមភេទជាមួយភេទដូចគ្នា 10ពួកចោរ​ពួក​មនុស្សលោភ​ពួក​មនុស្សប្រមឹក​ពួក​ប្រមាថគេ​ព្រមទាំង​ពួក​មនុស្ស​បោក​ប្រាស់​នឹង​មិនទទួល​បាន​នគរព្រះជាម្ចាស់​ទុក​ជា​មរតកឡើយ 11ហើយបងប្អូន​ខ្លះ​ក៏​ធ្លាប់​ជា​មនុស្ស​បែបនោះ​ដែរ​ប៉ុន្តែ​ត្រូវ​បាន​លាងសំអាត​និង​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធព្រមទាំង​ត្រូវ​បាន​រាប់​ជា​សុចរិតដោយសារ​ព្រះ​នាមព្រះអម្ចាស់យេស៊ូគ្រិស្តនិងដោយសារ​ព្រះ​វិញ្ញាណនៃព្រះជាម្ចាស់​របស់​យើង 12ខ្ញុំមាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំងអស់ប៉ុន្តែមិន​មែន​អ្វីៗ​ទាំងអស់​សុទ្ធ​តែ​មានប្រយោជន៍ទេខ្ញុំ​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំងអស់​មែន​ប៉ុន្តែខ្ញុំមិន​ឲ្យ​អ្វីមួយ​គ្រប់​គ្រង​លើ​ខ្ញុំ​បាន​ឡើយ 13អាហារសម្រាប់ក្រពះហើយក្រពះ​ក៏​សម្រាប់អាហារ​ដែរ​ប៉ុន្តែព្រះជាម្ចាស់នឹងបំផ្លាញ​របស់​ទាំងពីរនេះរីឯរូបកាយវិញមិន​មែន​សម្រាប់អំពើអសីលធម៌ខាងផ្លូវភេទទេ​គឺ​សម្រាប់ព្រះអម្ចាស់ហើយព្រះអម្ចាស់​ក៏​សម្រាប់រូបកាយ​ដែរ។ 14ព្រះជាម្ចាស់ដែល​បាន​ប្រោសព្រះអម្ចាស់​ឲ្យ​រស់ឡើង​វិញ​នឹង​ប្រោសយើង​ឲ្យ​រស់​ឡើង​វិញដោយសារអំណាចរបស់ព្រះអង្គដែរ 15តើអ្នករាល់គ្នា​មិនដឹងទេថារូបកាយ​របស់​អ្នករាល់គ្នាជាអវយវៈ​របស់​ព្រះ​គ្រិស្ដ? ​ដូច្នេះ​តើ​គួរ​ឲ្យ​ខ្ញុំ​យកអវៈយវៈ​របស់​ព្រះ​គ្រិស្ដធ្វើជាអវៈយវៈ​របស់​ស្ត្រីពេស្យា​បាន​ឬ? ​ទេ​មិន​បានជា​ដាច់ខាត 16មួយ​អ្នករាល់គ្នា​មិនដឹងថាអ្នកដែលរួមរ័កជាមួយស្ត្រីពេស្យាមានរូបកាយតែមួយ​ជាមួយ​នាង​ដ្បិតមាន​សេចក្ដី​ចែង​ទុក​ថា៖ ​«អ្នក​ទាំង​ពីរនឹងត្រលប់រូបកាយ​តែ​មួយ» 17រីឯអ្នកដែលរួមរស់ជាមួយព្រះអម្ចាស់​ក៏​មានវិញ្ញាណតែមួយ​ជាមួយ​ព្រះអង្គ​ដែរ។ 18ចូររត់គេចពីអំពើអសីលធម៌ខាងផ្លូវភេទ។ ​បាបទាំងឡាយដែលមនុស្សប្រព្រឹត្តគឺនៅក្រៅរូបកាយ​ទេ​ប៉ុន្តែអ្នកដែលប្រព្រឹត្ត​អំពើ​អសីលធម៌ខាងផ្លូវភេទធ្វើបាបទាស់នឹងរូបកាយ​របស់​ខ្លួន​ហើយ 19មួយ​អ្នករាល់គ្នា​មិនដឹងថារូបកាយ​របស់​អ្នករាល់គ្នាជា​ព្រះ​វិហាររបស់​ព្រះ​វិញ្ញាណបរិសុទ្ធ​ដែល​នៅក្នុងអ្នករាល់គ្នា​គឺ​ជា​ព្រះ​វិញ្ញាណ​ដែល​អ្នករាល់គ្នា​បាន​ទទួលពីព្រះជាម្ចាស់ដូច្នេះ​អ្នករាល់គ្នា​មិន​មែន​ជារបស់ខ្លួនឯង​ទៀត​ទេ 20ដ្បិតព្រះអង្គ​បាន​បង់ថ្លៃលោះ​អ្នករាល់គ្នា​រួច​ហើយ​ដូច្នេះ​ចូរ​សរសើរ​តម្កើងព្រះជាម្ចាស់ដោយរូបកាយ​របស់​អ្នករាល់គ្នា​ចុះ។
Copyright information for KhmKCB