‏ 1 Corinthians 7

1ចំពោះសេចក្ដីដែល​អ្នករាល់គ្នា​បាន​សរសេរមក​នោះ​ជា​ការ​ប្រសើរ​ដែលមនុស្សប្រុសមិនប៉ះពាល់ស្រី 2ប៉ុន្តែដើម្បី​ចៀស​វាង​អំពើអសីលធម៌ខាងផ្លូវភេទ​ចូរ​ឲ្យ​បុរស​ម្នាក់ៗមានប្រពន្ធ​ជា​របស់​ខ្លួនចុះហើយ​ស្ត្រី​ម្នាក់ៗ​ក៏​ត្រូវ​មានប្ដី​ជា​របស់​ខ្លួន​ដែរ 3ប្ដីត្រូវ​បំពេញកាតព្វកិច្ច​ជា​ប្ដីចំពោះប្រពន្ធ​របស់​ខ្លួន​រីឯប្រពន្ធ​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ចំពោះ​ប្ដី​ខ្លួន​វិញ​ដែរ 4ប្រពន្ធគ្មានសិទ្ធិអំណាចលើរូបកាយ​របស់​ខ្លួន​ទៀត​ឡើយប៉ុន្ដែ​គឺ​ប្ដីវិញ​រីឯ​ប្ដីក៏គ្មានសិទ្ធិអំណាចលើរូបកាយ​របស់​ខ្លួនដែរប៉ុន្ដែ​គឺ​ប្រពន្ធវិញ 5កុំឲ្យ​បង្អត់គ្នាឡើយលើកលែងតែ​មាន​ការ​យល់ព្រម​ជាមួយ​គ្នា​ដើម្បី​ញែកពេលមួយអធិស្ឋានរួច​ហើយ​ត្រូវ​នៅជាមួយគ្នាវិញក្រែងលោ​អារក្ស​សាតាំងល្បួងអ្នករាល់គ្នាដោយព្រោះតែទប់​ចិត្ត​មិន​បាន 6ប៉ុន្ដែខ្ញុំ​និយាយបែបនេះ​ទុកជា​យោបល់​មិន​មែន​ទុកជា​សេចក្ដី​បង្គាប់ឡើយ 7ខ្ញុំចង់ឲ្យ​មនុស្ស​ទាំង​អស់ដូចជាខ្ញុំដែរប៉ុន្ដែម្នាក់ៗមានអំណោយទានមកពីព្រះជាម្ចាស់​រៀងៗ​ខ្លួន​គឺ​ម្នាក់បែបនេះហើយម្នាក់ទៀតបែបនោះ 8ប៉ុន្ដែខ្ញុំ​សូម​ប្រាប់ដល់​ពួក​អ្នកនៅលីវនិង​ពួក​ស្រ្ដីមេម៉ាយថាប្រសិនបើ​ពួកគេ​នៅ​ដូច​ជាខ្ញុំបាន​នោះ​ប្រសើរ​សម្រាប់​ពួកគេហើយ 9ប៉ុន្ដែប្រសិនបើ​ពួកគេ​ទប់ចិត្ដមិន​បាន​ទេ​ចូរ​រៀបការចុះព្រោះ​បើ​រៀបការនោះប្រសើរជាងទុក​ឲ្យ​តណ្ហា​ដុតរោល 10ប៉ុន្ដែចំពោះ​ពួក​អ្នកដែលរៀបការហើយ​ខ្ញុំ​សូម​ដាស់តឿន​តាម​បង្គាប់​ព្រះអម្ចាស់មិន​មែន​ខ្ញុំទេ​គី​ថា​ប្រពន្ធមិន​ត្រូវ​បែក​ពីប្ដីឡើយ 11ប៉ុន្ដែបើ​នាង​ត្រូវ​បែកពីប្ដីមែន​ចូរ​ឲ្យ​នាង​រស់នៅ​ដោយ​មិន​រៀបការ​ទៀត​ត្រូវ​ផ្សះផ្សាជាមួយប្ដីវិញរីឯប្ដីមិន​ត្រូវ​បោះបង់ប្រពន្ធឡើយ 12ប៉ុន្ដែសម្រាប់​អ្នក​ផ្សេងទៀតខ្ញុំ​សូម​ប្រាប់ថា​សេចក្ដីនេះ​មិន​មែន​ព្រះអម្ចាស់​មាន​បន្ទូល​ទេ​គឺ​ខ្ញុំ​ប្រសិនបើបងប្អូនណាម្នាក់មានប្រពន្ធ​ដែល​មិនជឿហើយនាង​ពេញចិត្ដ​រស់នៅជាមួយគាត់​ចូរ​កុំបោះបង់នាងឡើយ 13រីឯប្រពន្ធវិញបើមានប្ដី​ដែល​មិនជឿហើយ​បុរស​នោះពេញចិត្ដរស់នៅជាមួយនាង​ចូរ​កុំបោះបង់ប្ដីឡើយ 14ដ្បិតប្ដី​ដែល​មិនជឿ​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធដោយសារប្រពន្ធរីឯប្រពន្ធ​ដែល​មិនជឿ​ក៏​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធដោយសារប្ដី​ដែរ​បើមិន​ដូច្នោះ​ទេកូន​របស់​អ្នករាល់គ្នាមិន​បរិសុទ្ធ​ឡើយប៉ុន្ដែពេលនេះ​ពួកគេ​បរិសុទ្ធហើយ 15ផ្ទុយទៅវិញបើ​អ្នក​មិនជឿ​ចង់​បែក​ដោយ​ខ្លួន​ឯង​ចូរ​ឲ្យ​គេ​បែកចុះ​នោះ​បងប្អូនប្រុសស្រីមិនជាប់នៅក្នុង​ចំណង​បែបនេះទៀតឡើយប៉ុន្ដែព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​អ្នករាល់គ្នាមកក្នុង​សេចក្ដី​សុខសាន្ដ 16ស្រ្ដី​ជា​ប្រពន្ធ​អើយ! ​តើ​អ្នក​ដឹងយ៉ាងដូចម្ដេចថា​អ្នក​នឹង​សង្គ្រោះប្ដី​របស់​អ្នកបាន? ​ឱ​បុរស​ជា​ប្ដី​អើយ! ​តើ​អ្នក​ដឹងយ៉ាងដូចម្ដេចថា​អ្នក​នឹង​សង្គ្រោះប្រពន្ធ​របស់​អ្នកបាន? 17ចូរឲ្យម្នាក់ៗ​រស់​នៅដូចដែលព្រះអម្ចាស់​បាន​ចែកឲ្យនិងដូចដែលព្រះអម្ចាស់បាន​ត្រាស់​ហៅម្នាក់ៗ​ចុះ​ហើយខ្ញុំបង្គាប់បែបនេះនៅគ្រប់ក្រុមជំនុំ​ទាំង​អស់ 18អ្នកណាដែល​ព្រះជាម្ចាស់​ត្រាស់ហៅ​នៅ​ពេល​កាត់ស្បែក​រួច​ហើយ​ចូរ​កុំ​ឲ្យ​អ្នកនោះ​បំបាត់ស្នាមឡើយ​រីឯ​អ្នក​ណា​ដែល​ព្រះជាម្ចាស់​ត្រាស់ហៅនៅពេលមិន​ទាន់​កាត់​ស្បែក​ចូរ​កុំ​ឲ្យ​កាត់ស្បែកឡើយ 19ការកាត់ស្បែកការ​មិន​កាត់ស្បែកមិន​សំខាន់​អ្វីឡើយប៉ុន្ដែ​ការ​ដែល​សំខាន់​គឺ​ធ្វើតាមបញ្ញត្ដិ​របស់​ព្រះជាម្ចាស់ 20ព្រះជាម្ចាស់ត្រាស់ហៅម្នាក់ៗនៅក្នុង​សណ្ឋាន​យ៉ាងណា​ចូរ​ឲ្យ​រស់នៅក្នុង​សណ្ឋាន​នោះ​ទៀត​ចុះ 21តើព្រះជាម្ចាស់​ត្រាស់​ហៅ​អ្នក​ពេល​អ្នក​ជា​បាវបម្រើ? ​ចូរ​កុំខ្វល់ឡើយប៉ុន្ដែបើអ្នក​អាច​ត្រលប់ជាមានសេរីភាពបាននោះ​ចូរ​ធ្វើចុះ 22ដ្បិតនៅក្នុងព្រះអម្ចាស់​អ្នក​ដែល​បាន​ទទួល​ការ​ត្រាស់ហៅ​នៅ​ពេល​ជា​បាវបម្រើ​អ្នកនោះ​ជាអ្នកមានសេរីភាព​របស់​ព្រះអម្ចាស់ដូចគ្នាដែរ​អ្នក​ដែល​បាន​ទទួល​ការ​ត្រាស់ហៅនៅពេលជាអ្នកមានសេរីភាព​អ្នកនោះ​ជាបាវបម្រើ​របស់​ព្រះ​គ្រិស្ដ 23ព្រះអង្គបាន​បង់ថ្លៃលោះ​អ្នករាល់គ្នា​រួច​ហើយ​ចូរ​កុំ​ធ្វើ​ជាបាវបម្រើ​របស់​មនុស្ស​ទៀត​ឡើយ 24បងប្អូនអើយ! ​ព្រះជាម្ចាស់ត្រាស់ហៅ​បងប្អូន​ម្នាក់ៗនៅក្នុងសណ្ឋាន​​យ៉ាងណា​ចូរ​ឲ្យ​រស់នៅក្នុង​សណ្ឋាន​នោះ​ទៀត​ចុះ​នៅចំពោះព្រះជាម្ចាស់ 25រីឯមនុស្ស​មិន​ទាន់​រៀបការ​ខ្ញុំ​គ្មាន​សេចក្ដី​បង្គាប់​មកពី​ព្រះអម្ចាស់ទេប៉ុន្ដែខ្ញុំជូនគំនិតក្នុងនាមជា​មនុស្ស​ស្មោះត្រង់ដោយសារព្រះអម្ចាស់មេត្តា 26ខ្ញុំគិតដូច្នេះថាដែលមនុស្សនៅ​បែបនេះ​នោះ​ល្អ​ហើយ​ដោយព្រោះ​ការ​លំបាកនា​ពេល​បច្ចុប្បន្ន 27បើអ្នក​មានប្រពន្ធហើយ​ចូរ​កុំ​រក​ផ្លូវលែងលះ​បើ​អ្នក​មិន​ទាន់​មាន​ប្រពន្ធទេ​ចូរ​កុំយកប្រពន្ធ 28ប៉ុន្ដែទោះបី​អ្នក​រៀបការមែនក៏ដោយ​អ្នក​មិន​បាន​ធ្វើបាបទេហើយទោះបីស្រីក្រមុំរៀបការ​នាង​ក៏​មិន​ធ្វើ​បាប​ដែរ​ប៉ុន្ដែ​មនុស្ស​បែបនេះ​នឹង​មាន​សេចក្ដី​វេទនាខាង​ឯ​សាច់ឈាមដូច្នេះខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា​ចៀស​ផុត​ពី​សេចក្ដី​វេទនា​នោះ។ 29បងប្អូនអើយ! ​ខ្ញុំ​ប្រាប់អំពី​សេចក្ដី​នេះ​ថា​ពេលវេលាកៀក​ណាស់​ហើយដូច្នេះអ្នកមានប្រពន្ធ​គួរ​នៅ​ដូច​ជាគ្មាន​ប្រពន្ធ​ចាប់​ពី​ពេល​នេះ​តទៅ 30អ្នកយំសោក​ដូច​ជាមិនយំសោកអ្នកត្រេកអរ​ដូច​ជាមិនត្រេកអរហើយ​អ្នក​ដែលទិញ​ដូច​ជា​មិនមាន​អ្វី​សោះ 31រីឯអ្នក​ដែលប្រើលោកិយ​ដូច​ជាមិន​បាន​ប្រើសោះដ្បិតលោកិយ​នា​ពេលបច្ចុប្បន្ននេះ​នឹង​កន្លង​ផុត​ទៅ 32ខ្ញុំមិន​ចង់​ឲ្យ​អ្នករាល់គ្នា​ខ្វល់ខ្វាយ​ទេ​អ្នក​ដែល​គ្មាន​ប្រពន្ធ​គេ​ខ្វល់ខ្វាយ​តែនឹង​កិច្ចការរបស់ព្រះអម្ចាស់​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​គាប់ព្រះហឫទ័យព្រះអម្ចាស់​ប៉ុណ្ណោះ 33រីឯអ្នកដែលមានប្រពន្ធ​គេ​ខ្វល់ខ្វាយ​តែនឹង​កិច្ចការនៅលោកិយ​នេះ​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​គាប់ចិត្ដប្រពន្ធ​ប៉ុណ្ណោះ 34ហើយគេ​មាន​ចិត្ដ​បែងចែក។ ​រីឯស្រ្ដី​ដែល​គ្មានប្ដីនិងស្រីក្រមុំ​វិញ​គេ​ខ្វល់ខ្វាយ​តែនឹង​កិច្ចការរបស់ព្រះអម្ចាស់ដើម្បីឲ្យ​នាង​បានបរិសុទ្ធទាំងរូបកាយនិងវិញ្ញាណប៉ុន្ដែស្រ្ដី​ដែល​មានប្ដី​គេ​ខ្វល់ខ្វាយ​តែនឹង​កិច្ចការនៅលោកិយ​នេះ​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​គាប់ចិត្ត​ប្ដី​ប៉ុណ្ណោះ។ 35ខ្ញុំនិយាយបែបនេះដើម្បី​ជា​ប្រយោជន៍​សម្រាប់​អ្នករាល់គ្នាផ្ទាល់មិន​មែន​ដាក់អន្ទាក់អ្នករាល់គ្នាទេគឺនិយាយ​អំពី​អ្វីដែលថ្លៃថ្លានិង​ការ​បម្រើព្រះអម្ចាស់ដោយ​គ្មាន​កង្វល់ 36ប៉ុន្ដែបើអ្នកណាម្នាក់គិតថា​ខ្លួន​ប្រព្រឹត្ដ​មិន​សមរម្យចំពោះគូដណ្ដឹង​របស់​ខ្លួនហើយបើ​នាង​ហួសវ័យ​ចូរ​ឲ្យ​គាត់​ធ្វើ​តាម​បំណង​របស់​គាត់​ចុះ​គឺ​រៀបការ​នឹង​នាង​ដ្បិត​គាត់​មិនធ្វើបាបទេ 37ប៉ុន្ដែអ្នកណាដែលឈរមាំមួននៅក្នុងចិត្ដគ្មាន​ការ​បង្ខិតបង្ខំប៉ុន្ដែអាចគ្រប់គ្រងលើចំណង់របស់ខ្លួនបានព្រមទាំង​បាន​សម្រេចចិត្តថា​នឹង​ទុកឲ្យគូដណ្ដឹង​នៅ​ក្រមុំ​គាត់​ធ្វើ​ប្រសើរ​ហើយ 38ដូច្នេះអ្នកដែលរៀបការ​នឹង​គូដណ្ដឹង​នោះ​ធ្វើ​បាន​ប្រសើរ​ហើយ​ប៉ុន្ដែ​អ្នក​ដែលមិនរៀបការ​នោះ​ធ្វើ​បាន​កាន់តែ​ប្រសើរជាង 39ដរាបណាប្ដី​នៅ​រស់ប្រពន្ធជាប់ចំណង​នឹង​ប្ដី​ប៉ុន្ដែបើប្ដីស្លាប់​នាង​មានសេរីភាពរៀបការ​នឹង​អ្នកដែល​នាង​ចង់​រៀបការ​គឺ​នៅក្នុងព្រះអម្ចាស់តែប៉ុណ្ណោះ 40ប៉ុន្ដែតាមយោបល់​របស់​ខ្ញុំបើ​នាង​នៅដូច្នោះ​បាន​នោះ​មានពរជាងហើយខ្ញុំ​យល់​ឃើញ​ថាខ្ញុំ​ក៏​មាន​ព្រះ​វិញ្ញាណ​របស់​ព្រះជាម្ចាស់ដែរ
Copyright information for KhmKCB