Acts 11
1ឯពួកសាវកនិងពួកបងប្អូនដែលរស់នៅពាសពេញស្រុកយូដាបានឮថាសាសន៍ដទៃក៏បានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ 2ដូច្នេះពេលលោកពេត្រុសឡើងទៅក្រុងយេរូសាឡិមវិញនោះអស់អ្នកក្នុងចំណោមពួកអ្នកកាត់ស្បែកក៏មកជំទាស់នឹងគាត់ 3ថា៖ «អ្នកបានទៅជួបពួកអ្នកមិនកាត់ស្បែកហើយបានបរិភោគជាមួយពួកគេទៀត!» 4លោកពេត្រុសក៏ចាប់ផ្ដើមពន្យល់ប្រាប់ពួកគេតាមលំដាប់លំដោយថា៖ 5«កាលខ្ញុំកំពុងអធិស្ឋាននៅក្នុងក្រុងយ៉ុបប៉េនោះខ្ញុំបានលង់នៅក្នុងសុបិននិមិត្ដក៏ឃើញវត្ថុម្យ៉ាងដូចជាកម្រាលមួយផ្ទាំងយ៉ាងធំមានចងជ្រុងទាំងបួនដែលបានសម្រូតចុះពីលើមេឃមកឯខ្ញុំ 6ពេលខ្ញុំសម្លឹងសង្កេតមើលខ្ញុំបានឃើញសត្វជើងបួនសត្វព្រៃនិងសត្វលូនវារនៅលើផែនដីព្រមទាំងសត្វហើរលើអាកាស។ 7ពេលនោះខ្ញុំបានឮសំឡេងមួយនិយាយមកខ្ញុំថាពេត្រុសអើយ! ចូរក្រោកឡើងហើយសម្លាប់យកទៅបរិភោគចុះ! 8ប៉ុន្ដែខ្ញុំបានឆ្លើយថាទេព្រះអម្ចាស់អើយ! ដ្បិតមិនដែលមានអ្វីមិនបរិសុទ្ធឬមិនស្អាតចូលក្នុងមាត់របស់ខ្ញុំឡើយ 9សំឡេងនោះបានឆ្លើយពីលើមេឃជាលើកទីពីរទៀតថាអ្វីៗដែលព្រះជាម្ចាស់បានសំអាតរួចហើយអ្នកមិនត្រូវថាមិនស្អាតឡើយ។ 10ហេតុការណ៍នេះបានកើតឡើងបីដងរួចអ្វីៗទាំងនោះត្រូវបានទាញទៅលើមេឃវិញ 11ហើយមើល៍ភ្លាមនោះស្រាប់តែមានបុរសបីនាក់ដែលត្រូវបានចាត់ពីក្រុងសេសារាឲ្យមករកខ្ញុំបានមកដល់ផ្ទះដែលយើងកំពុងនៅ 12ព្រះវិញ្ញាណក៏ប្រាប់ខ្ញុំឲ្យទៅជាមួយពួកគេដោយឥតរារែករីឯបងប្អូនទាំងប្រាំមួយនាក់នេះបានទៅជាមួយខ្ញុំដែររួចយើងបានចូលទៅក្នុងផ្ទះរបស់អ្នកនោះ 13ហើយគាត់បានរៀបរាប់ប្រាប់យើងអំពីហេតុការណ៍ដែលគាត់បានឃើញទេវតាឈរនៅក្នុងផ្ទះរបស់គាត់ទាំងប្រាប់ថាចូរចាត់មនុស្សឲ្យទៅក្រុងយ៉ុបប៉េហើយអញ្ជើញស៊ីម៉ូនដែលហៅថាពេត្រុសឲ្យមក 14គាត់នឹងប្រកាសប្រាប់អ្នកអំពីព្រះបន្ទូលដែលធ្វើឲ្យអ្នកនិងពួកអ្នកផ្ទះរបស់អ្នកទាំងអស់ទទួលបានសេចក្ដីសង្គ្រោះ។ 15ពេលខ្ញុំចាប់ផ្ដើមនិយាយព្រះវិញ្ញាណបរិសុទ្ធក៏យាងមកសណ្ឋិតលើពួកគេដូចជាបានសណ្ឋិតលើយើងកាលពីដំបូងដែរ។ 16ពេលនោះខ្ញុំក៏នឹកចាំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលព្រះអង្គមានបន្ទូលថាលោកយ៉ូហានបានធ្វើពិធីជ្រមុជដោយទឹកប៉ុន្ដែអ្នករាល់គ្នានឹងទទួលពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធវិញ។ 17ដូច្នេះបើព្រះជាម្ចាស់ប្រទានអំណោយទានដល់ពួកគេដូចដែលបានប្រទានដល់យើងដែលបានជឿលើព្រះអម្ចាស់យេស៊ូគ្រិស្ដដែរនោះតើខ្ញុំជានរណាដែលហ៊ានរារាំងព្រះជាម្ចាស់?» 18ពេលពួកគេបានឮដូច្នេះពួកគេក៏នៅស្ងៀមហើយសរសើរតម្កើងព្រះជាម្ចាស់ដោយនិយាយថា៖ «ដូច្នេះព្រះជាម្ចាស់ក៏ប្រទានការប្រែចិត្ដដែលនាំទៅឯជីវិតដល់សាសន៍ដទៃដែរ!»។ 19រីឯពួកអ្នកដែលបានខ្ចាត់ខ្ចាយដោយសារការបៀតបៀនដែលបានកើតឡើងដល់លោកស្ទេផានពួកគេបានទៅដល់ស្រុកភេនីសកោះគីប្រុសនិងក្រុងអាន់ទីយ៉ូកហើយមិនបានប្រកាសព្រះបន្ទូលដល់អ្នកផ្សេងឡើយលើកលែងតែជនជាតិយូដាប៉ុណ្ណោះ 20ប៉ុន្ដែមានអ្នកខ្លះក្នុងចំណោមពួកគេជាអ្នកមកពីកោះគីប្រុសនិងក្រុងគីរេនដែលបានមកក្រុងអាន់ទីយ៉ូកហើយនិយាយជាមួយជនជាតិយូដាដែលនិយាយភាសាក្រេកទាំងប្រកាសអំពីព្រះអម្ចាស់យេស៊ូដែរ 21ដូច្នេះព្រះហស្ដរបស់ព្រះអម្ចាស់ក៏នៅជាមួយពួកគេហើយមនុស្សមួយចំនួនធំបានជឿព្រមទាំងបែរមកឯព្រះអម្ចាស់។ 22ដំណឹងអំពីអ្នកទាំងនោះបានឮដល់ត្រចៀករបស់ក្រុមជំនុំនៅក្រុងយេរូសាឡិមដូច្នេះពួកគេក៏ចាត់លោកបារណាបាសឲ្យចេញទៅក្រុងអាន់ទីយ៉ូក។ 23ពេលលោកបារណាបាសមកដល់ហើយបានឃើញព្រះគុណរបស់ព្រះជាម្ចាស់គាត់ក៏ត្រេកអរព្រមទាំងលើកទឹកចិត្តពួកគេគ្រប់គ្នាឲ្យប្ដេជ្ញាចិត្តនៅជាប់ជាមួយព្រះអម្ចាស់ជានិច្ច 24ហើយដោយព្រោះតែលោកបារណាបាសជាមនុស្សល្អនិងពេញដោយព្រះវិញ្ញាណបរិសុទ្ធនិងជំនឿដូច្នេះបណ្ដាជនមួយចំនួនធំបានចូលមកឯព្រះអម្ចាស់បន្ថែមទៀត។ 25បន្ទាប់មកលោកបារណាបាសក៏ចេញដំណើរទៅក្រុងតើសុសដើម្បីរកលោកសុល។ 26ពេលឃើញលោកសុលហើយគាត់ក៏នាំមកក្រុងអាន់ទីយ៉ូកហើយអ្នកទាំងពីរបានជួបជុំជាមួយក្រុមជំនុំពេញមួយឆ្នាំនិងបានបង្រៀនដល់មនុស្សជាច្រើន។ នៅក្នុងក្រុងអាន់ទីយ៉ូកនេះហើយដែលគេហៅពួកសិស្សជាលើកដំបូងថាគ្រិស្ដបរិស័ទ។ 27នៅគ្រានោះមានពួកអ្នកនាំព្រះបន្ទូលខ្លះបានធ្វើដំណើរចុះពីក្រុងយេរូសាឡិមមកក្រុងអាន់ទីយ៉ូក។ 28ក្នុងចំណោមអ្នកទាំងនោះមានម្នាក់ឈ្មោះអ័ក្កាបុសបានក្រោកឡើងហើយប្រកាសដោយព្រះវិញ្ញាណថានឹងមានអំណត់មួយយ៉ាងធំកើតនៅលើផែនដីទាំងមូលគ្រោះអត់ឃ្លាននេះក៏កើតឡើងមែនក្នុងរាជ្យរបស់ព្រះចៅក្លូឌាស។ 29ដូច្នេះពួកសិស្សបានសម្រេចចិត្ដផ្ញើជំនួយតាមលទ្ធភាពរៀងៗខ្លួនដល់បងប្អូនដែលរស់នៅក្នុងស្រុកយូដា 30ពួកគេក៏ធ្វើដូច្នេះមែនគឺបានផ្ញើតាមរយៈដៃរបស់លោកបារណាបាសនិងលោកសុលទៅឲ្យពួកចាស់ទុំ។
Copyright information for
KhmKCB