Acts 19
1កាលលោកអ័ប៉ុឡូសកំពុងនៅក្នុងក្រុងកូរិនថូសនៅឡើយលោកប៉ូលបានធ្វើដំណើរកាត់តំបន់ខ្ពង់រាបមកដល់ក្រុងអេភេសូរហើយគាត់ក៏ជួបពួកសិស្សមួយចំនួន 2គាត់បានសួរពួកគេថា៖ «ពេលបងប្អូនជឿតើបងប្អូនបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរឬទេ?» ពួកគេឆ្លើយថា៖ «ទេយើងមិនដែលទាំងឮថាមានព្រះវិញ្ញាណបរិសុទ្ធផង» 3ដូច្នេះគាត់ក៏សួរទៀតថា៖ «ចុះតើអ្នករាល់គ្នាបានទទួលពិធីជ្រមុជបែបណា?» ពួកគេឆ្លើយថា៖ «ដោយនូវពិធីជ្រមុជរបស់លោកយ៉ូហាន» 4លោកប៉ូលនិយាយថា៖ «លោកយ៉ូហានបានធ្វើពិធីជ្រមុជដែលជាភស្ដុតាងបង្ហាញពីការប្រែចិត្ដទាំងប្រាប់មនុស្សឲ្យជឿលើព្រះអង្គដែលយាងមកក្រោយគាត់គឺព្រះយេស៊ូ» 5ពេលឮដូច្នេះពួកគេក៏ទទួលពិធីជ្រមុជទឹកដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូ 6ហើយពេលលោកប៉ូលដាក់ដៃលើពួកគេព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើពួកគេរួចពួកគេក៏និយាយភាសាចម្លែកអស្ចារ្យព្រមទាំងថ្លែងព្រះបន្ទូលផង។ 7អ្នកទាំងនោះមានគ្នាប្រហែលដប់ពីរនាក់។ 8បន្ទាប់មកគាត់ក៏ចូលទៅនិយាយនៅក្នុងសាលាប្រជុំយ៉ាងក្លាហានអស់រយៈពេលបីខែទាំងជជែកវែកញែកនិងពន្យល់គ្រប់បែបយ៉ាងអំពីនគរព្រះជាម្ចាស់ 9ប៉ុន្ដែនៅពេលអ្នកខ្លះនៅតែមានចិត្ដរឹងរូសនិងមិនព្រមជឿទាំងនិយាយបង្អាប់មាគ៌ានោះនៅមុខបណ្ដាជនគាត់ក៏ចាកចេញពីពួកគេនាំយកពួកសិស្សទៅផងហើយបង្រៀនពួកគេក្នុងសាលារបស់លោកទីរ៉ានុសជារៀងរាល់ថ្ងៃ។ 10គាត់ធ្វើដូច្នេះអស់រយៈពេលពីរឆ្នាំដូច្នេះហើយបានជាអស់អ្នកដែលរស់នៅស្រុកអាស៊ីទាំងជនជាតិយូដានិងជនជាតិក្រេកបានឮព្រះបន្ទូលរបស់ព្រះអម្ចាស់ 11ហើយព្រះជាម្ចាស់បានធ្វើការអស្ចារ្យប្លែកៗតាមរយៈដៃរបស់លោកប៉ូល 12សូម្បីតែកន្សែងដៃឬក្រមាដែលយកចេញពីខ្លួនរបស់គាត់ទៅគ្របលើពួកអ្នកជំងឺនោះពួកគេក៏បានជាពីជំងឺហើយពួកវិញ្ញាណអាក្រក់ក៏ចេញដែរ 13ដូច្នេះក៏មានគ្រូមន្ដអាគមជនជាតិយូដាខ្លះដែលដើរពីកន្លែងមួយទៅកន្លែងមួយបានព្យាយាមប្រើព្រះនាមព្រះអម្ចាស់យេស៊ូបង្គាប់លើពួកអ្នកដែលមានវិញ្ញាណអាក្រក់ចូលដោយនិយាយថា៖ «យើងបង្គាប់ឯងដោយនូវព្រះយេស៊ូដែលលោកប៉ូលប្រកាស» 14ហើយកូនប្រុសទាំងប្រាំពីរនាក់របស់សម្ដេចសង្ឃជនជាតិយូដាឈ្មោះស្កេវ៉ាក៏ធ្វើដូច្នោះដែរ 15ប៉ុន្ដែវិញ្ញាណអាក្រក់ឆ្លើយទៅពួកគេថា៖ «មែនយើងស្គាល់ព្រះយេស៊ូហើយក៏ស្គាល់ប៉ូលដែរចុះពួកឯងវិញជានរណា?» 16រួចមនុស្សដែលមានវិញ្ញាណអាក្រក់លោតចូលទៅសង្គ្រប់យកឈ្នះលើពួកគេទាំងអស់គ្នារហូតធ្វើឲ្យពួកគេមានរបួសហើយរត់ចេញពីផ្ទះនោះទាំងអាក្រាត 17រឿងនេះបានលេចឮដល់មនុស្សទាំងអស់ដែលរស់នៅក្នុងក្រុងអេភេសូរទាំងជនជាតិយូដានិងជនជាតិក្រេកផងហើយពួកគេទាំងអស់គ្នាក៏មានចិត្តកោតខ្លាចទាំងលើកតម្កើងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ 18មានអ្នកជឿជាច្រើនបានចូលមកទទួលសារភាពនិងលាតត្រដាងពីអំពើទាំងឡាយរបស់ខ្លួន 19ហើយក៏មានពួកអ្នកធ្វើមន្ដអាគមជាច្រើនបានប្រមូលក្បួនតម្រារបស់ពួកគេមកដុតចោលនៅចំពោះមុខមនុស្សគ្រប់គ្នា។ តម្លៃក្បួនតម្រាទាំងនោះគិតជាប្រាក់មានតម្លៃសរុបប្រាំម៉ឺនកាក់ប្រាក់ 20ដូច្នេះព្រះបន្ទូលរបស់ព្រះអម្ចាស់ក៏រីកចម្រើនកាន់តែខ្លាំងនិងយ៉ាងមានអំណាច។ 21ក្រោយហេតុការណ៍ទាំងនេះព្រះវិញ្ញាណបាននាំឲ្យលោកប៉ូលសម្រេចចិត្ដទៅក្រុងយេរូសាឡិមដោយធ្វើដំណើរកាត់តាមស្រុកម៉ាសេដូននិងស្រុកអាខៃ។ គាត់បាននិយាយថា៖ «ក្រោយពេលខ្ញុំទៅដល់ទីនោះហើយខ្ញុំត្រូវទៅមើលក្រុងរ៉ូមដែរ» 22រួចគាត់ក៏ចាត់អ្នកជំនួយការរបស់គាត់ពីរនាក់ឲ្យទៅស្រុកម៉ាសេដូនគឺលោកធីម៉ូថេនិងលោកអេរ៉ាស្ទុសរីឯគាត់បានស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈ 23ហើយនៅគ្រានោះកើតមានការជ្រួលច្របល់យ៉ាងខ្លាំងដែលទាក់ទងនឹងមាគ៌ានេះ 24ដ្បិតមានបុរសម្នាក់ឈ្មោះដេមេទ្រាសជាជាងប្រាក់ដែលធ្វើខ្ទមសក្ការព្រះនាងឌីអានអំពីប្រាក់គាត់បានផ្ដល់កម្រៃយ៉ាងច្រើនដល់ពួកជាង។ 25គាត់បានប្រមូលពួកជាងនិងពួកអ្នកដែលប្រកបរបរបែបនេះដែរមកប្រាប់ថា៖ «បងប្អូនអើយ! បងប្អូនដឹងហើយថាយើងមានទ្រព្យសម្បត្ដិយ៉ាងច្រើនដោយសារមុខរបរនេះ 26ប៉ុន្ដែបងប្អូនបានឃើញនិងបានឮហើយថាប៉ូលនេះបានបញ្ចុះបញ្ចូលនិងបានបង្វែរបណ្ដាជនជាច្រើនរួចមកហើយមិនត្រឹមតែនៅក្រុងអេភេសូរប៉ុណ្ណោះទេគឺស្ទើរតែពេញស្រុកអាស៊ីទាំងមូលដោយនិយាយថាព្រះដែលធ្វើដោយដៃមនុស្សមិនមែនជាព្រះទេ។ 27នេះគឺជាអន្តរាយដែលមិនត្រឹមតែធ្វើឲ្យមុខរបររបស់យើងខូចឈ្មោះប៉ុណ្ណោះទេថែមទាំងធ្វើឲ្យព្រះវិហាររបស់ព្រះនាងឌីអានដ៏ឧត្ដមពុំមានតម្លៃទៀតផងហើយអំណាចរបស់ព្រះនាងដែលស្រុកអាស៊ីនិងពិភពលោកទាំងមូលថ្វាយបង្គំនឹងត្រូវសាបសូន្យទៅ»។ 28ពេលឮដូច្នេះពួកគេក៏មានកំហឹងពេញខ្លួនហើយស្រែកឡើងថា៖ «ព្រះនាងឌីអានរបស់អ្នកក្រុងអេភេសូរដ៏ឧត្ដុង្គឧត្ដម!» 29ពេលនោះមានការច្របូកច្របល់ពេញក្រុងហើយពួកគេសម្រុកចូលព្រមគ្នាទៅក្នុងទីលានមហោស្រពរួចចាប់លោកកៃយុសនិងលោកអើរីស្តាកជាអ្នកស្រុកម៉ាសេដូនដែលជាគូកនរួមដំណើរជាមួយលោកប៉ូល។ 30លោកប៉ូលចង់ចូលទៅក្នុងចំណោមមហាជនប៉ុន្ដែពួកសិស្សមិនព្រមឲ្យគាត់ចូលទេ 31សូម្បីតែមិត្ដរបស់គាត់មួយចំនួនដែលជាមន្ដ្រីស្រុកអាស៊ីក៏ចាត់គេមកអង្វរគាត់ដែរកុំឲ្យគាត់ចូលទៅក្នុងទីលានមហោស្រព 32ពេលនោះមានអ្នកខ្លះស្រែកយ៉ាងនេះមានអ្នកខ្លះស្រែកយ៉ាងនោះព្រោះអង្គប្រជុំបានច្របូកច្របល់អស់ហើយឯមនុស្សភាគច្រើនមិនបានដឹងពីមូលហេតុដែលពួកគេមកជួបជុំគ្នានេះទេ។ 33ជនជាតិយូដាបានរុញលោកអ័លេក្សានត្រុសចេញពីបណ្ដាជនហើយនាំទៅខាងមុខ។ លោកអ័លេក្សានត្រុសក៏លើកដៃជាសញ្ញាព្រោះគាត់ចង់ឆ្លើយដោះសានឹងបណ្ដាជន 34ប៉ុន្ដែពេលដឹងថាលោកអ័លេក្សានត្រុសជាជនជាតិយូដាពួកគេបានស្រែកព្រមគ្នាអស់រយៈពេលប្រហែលពីរម៉ោងថា៖ «ព្រះនាងឌីអានរបស់អ្នកក្រុងអេភេសូរដ៏ឧត្ដុង្គឧត្ដម!» 35ក្រោយពីលេខាធិការក្រុងបានឲ្យបណ្ដាជននៅស្ងៀមស្ងាត់គាត់ក៏និយាយថា៖ «បងប្អូនអ្នកក្រុងអេភេសូរអើយ! តើមានអ្នកណាមិនដឹងថាអ្នកក្រុងអេភេសូរជាអ្នកថ្វាយបង្គំព្រះនាងឌីអានដ៏ឧត្ដុង្គឧត្ដមនិងរូបសំណាកដែលធ្លាក់ពីលើមេឃមកនោះ! 36ដូច្នេះគ្មានអ្នកណាអាចប្រកែកនឹងសេចក្ដីទាំងនេះបានទេបងប្អូនត្រូវនៅស្ងៀមស្ងាត់ហើយឈប់ធ្វើអ្វីច្រឡោតទៀតទៅ 37ដ្បិតពួកអ្នកទាំងនេះដែលបងប្អូនបាននាំមកមិនមែនជាចោរប្លន់ព្រះវិហារហើយក៏មិនបានប្រមាថព្រះរបស់យើងដែរ 38ប៉ុន្ដែបើលោកដេមេទ្រាសនិងពួកជាងដែលនៅជាមួយគាត់មានបណ្ដឹងនឹងនរណាម្នាក់នោះសាលាក្ដីមានស្រាប់ហើយអស់លោកអភិបាលក៏មានដែរចូរឲ្យគេប្ដឹងគ្នាចុះ 39ប៉ុន្ដែបើបងប្អូនចង់បានអ្វីលើសនេះនោះត្រូវដោះស្រាយនៅក្នុងអង្គប្រជុំតាមច្បាប់ 40ដ្បិតយើងកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ដែលនឹងត្រូវគេចោទពីបទបង្កចលាចលនៅក្នុងថ្ងៃនេះព្រោះយើងគ្មានមូលហេតុអាចដោះសាអំពីការប្រជុំនេះបានទេ»។ 41ពេលនិយាយដូច្នេះរួចហើយគាត់ក៏រំសាយការប្រជុំ។
Copyright information for
KhmKCB