Acts 20
1ក្រោយពីចលាចលនេះបានស្ងប់ស្ងាត់ហើយលោកប៉ូលក៏ហៅពួកសិស្សមកពេលគាត់លើកទឹកចិត្តពួកគេរួចគាត់ក៏ជម្រាបលាពួកគេហើយចេញដំណើរទៅស្រុកម៉ាសេដូន។ 2ពេលគាត់ធ្វើដំណើរកាត់តាមតំបន់ទាំងនោះគាត់បានលើកទឹកចិត្ដដល់ពួកអ្នកជឿដោយពាក្យសំដីជាច្រើនរួចគាត់ក៏មកដល់ស្រុកក្រេក 3ហើយគាត់បានរស់នៅទីនោះអស់រយៈពេលបីខែពេលគាត់បម្រុងចុះសំពៅទៅស្រុកស៊ីរីជនជាតិយូដាមានផែនការអាក្រក់ចំពោះគាត់ដូច្នេះគាត់បានសម្រេចចិត្ដបកក្រោយកាត់តាមស្រុកម៉ាសេដូនវិញ 4ហើយលោកសូប៉ាត្រុសអ្នកក្រុងបេរាជាកូនលោកពីរូសនិងលោកអើរីស្ដាកនិងលោកសេគុនដុសជាអ្នកក្រុងថែស្សាឡូនីចលោកកៃយុសនិងលោកធីម៉ូថេជាអ្នកក្រុងឌើបេព្រមទាំងលោកទីឃីកុសនិងលោកទ្រភីមជាអ្នកស្រុកអាស៊ីបានរួមដំណើរជាមួយគាត់ 5ប៉ុន្ដែបងប្អូនទាំងនេះបានទៅក្រុងទ្រអាសរង់ចាំយើងមុន 6រីឯយើងវិញនៅក្រោយថ្ងៃបុណ្យនំប៉័ងឥតមេក៏ជិះសំពៅចេញពីក្រុងភីលីព។ អស់រយៈពេលប្រាំថ្ងៃយើងក៏មកជួបពួកគេនៅក្រុងទ្រអាសហើយស្នាក់នៅទីនោះប្រាំពីរថ្ងៃ។ 7លុះនៅថ្ងៃទីមួយនៃសប្ដាហ៍នោះពេលយើងជួបជុំគ្នាធ្វើពិធីកាច់នំប៉័ងលោកប៉ូលបានអធិប្បាយទៅកាន់ពួកគេ។ ដោយព្រោះគាត់បម្រុងចាកចេញនៅថ្ងៃបន្ទាប់គាត់ក៏បន្ដអធិប្បាយរហូតដល់ពាក់កណ្ដាលអធ្រាត្រ។ 8នៅបន្ទប់ជាន់ខាងលើដែលយើងជួបជុំគ្នានោះមានភ្លើងចង្កៀងជាច្រើន 9មានយុវជនម្នាក់ឈ្មោះអើទីកុសកំពុងអង្គុយលើមាត់បង្អួចពេលលោកប៉ូលអធិប្បាយយ៉ាងយូរយុវជននោះងងុយដេកជាខ្លាំងហើយគាត់ក៏លង់លក់ទៅរហូតទាល់តែធ្លាក់ពីជាន់ទីបីមកពេលគេលើកគាត់ឡើងគាត់បានស្លាប់ហើយ។ 10លោកប៉ូលបានចុះទៅទ្រោបពីលើទាំងឱបគាត់ហើយនិយាយថា៖ «កុំបារម្ភឡើយព្រោះគាត់នៅមានជីវិតទេ!» 11រួចក៏ឡើងទៅលើវិញពេលធ្វើពិធីកាច់នំប៉័ងនិងបរិភោគរួចហើយគាត់ក៏សំណេះសំណាលយ៉ាងយូររហូតដល់ភ្លឺទើបគាត់ចេញដំណើរ 12ហើយពួកគេក៏នាំយុវជនដែលមានជីវិតនោះទៅវិញទាំងទទួលបានការកម្សាន្ដចិត្ដជាខ្លាំង។ 13យើងបានជិះសំពៅទៅក្រុងអាសុសមុនដើម្បីទទួលលោកប៉ូលនៅទីនោះដ្បិតគាត់បានផ្ដាំដូច្នេះព្រោះគាត់មានបំណងធ្វើដំណើរតាមផ្លូវគោក 14ពេលគាត់បានជួបយើងនៅក្រុងអាសុសយើងក៏ទទួលគាត់ចុះសំពៅទៅក្រុងមីទូលេន។ 15នៅថ្ងៃបន្ទាប់យើងក៏ជិះសំពៅពីទីនោះទៅដល់មុខកោះឃីយ៉ូសថ្ងៃបន្ទាប់ទៀតយើងក៏ឆ្លងមកដល់កោះសាម៉ុសហើយថ្ងៃបន្ទាប់មកទៀតយើងបានមកដល់ក្រុងមីលេត។ 16ពេលនោះលោកប៉ូលសម្រេចចិត្ដធ្វើដំណើរបង្ហួសក្រុងអេភេសូរដើម្បីកុំឲ្យគាត់ចំណាយពេលនៅស្រុកអាស៊ីយូរព្រោះគាត់ប្រញាប់ទៅដល់ក្រុងយេរូសាឡិមឲ្យទាន់ថ្ងៃបុណ្យថ្ងៃទីហាសិបបើសិនជាអាច 17ប៉ុន្ដែគាត់បានចាត់គេពីក្រុងមីលេតទៅអញ្ជើញក្រុមចាស់ទុំនៃក្រុមជំនុំនៅក្រុងអេភេសូរឲ្យមកជួបគាត់។ 18កាលពួកគេមកជួបគាត់ហើយគាត់ក៏ប្រាប់ពួកគេថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយពីរបៀបដែលខ្ញុំបាននៅជាមួយអ្នករាល់គ្នាគ្រប់ពេលវេលាតាំងពីថ្ងៃដំបូងដែលខ្ញុំបានចូលមកស្រុកអាស៊ី 19គឺខ្ញុំបានបម្រើព្រះអម្ចាស់ដោយការបន្ទាបខ្លួនដោយទឹកភ្នែកនិងដោយសេចក្ដីវេទនាគ្រប់បែបយ៉ាងដែលកើតមានចំពោះខ្ញុំដោយសារបំណងអាក្រក់របស់ជនជាតិយូដា 20ហើយខ្ញុំបានប្រាប់អ្នករាល់គ្នាមិនដែលលាក់លៀមឡើយអំពីអ្វីដែលមានប្រយោជន៍ដល់អ្នករាល់គ្នាគឺបានបង្រៀនដល់អ្នករាល់គ្នានៅតាមទីសាធារណៈនិងពីផ្ទះមួយទៅផ្ទះមួយ 21ទាំងធ្វើបន្ទាល់ប្រាប់ជនជាតិយូដានិងជនជាតិក្រេកអំពីការប្រែចិត្តមកឯព្រះជាម្ចាស់និងអំពីជំនឿលើព្រះអម្ចាស់យេស៊ូនៃយើង 22ឥឡូវនេះមើល៍ព្រះវិញ្ញាណបានជំរុញខ្ញុំឲ្យទៅក្រុងយេរូសាឡិមហើយខ្ញុំមិនដឹងជាមានរឿងអ្វីកើតឡើងចំពោះខ្ញុំនៅទីនោះទេ 23ខ្ញុំគ្រាន់តែដឹងថាព្រះវិញ្ញាណបរិសុទ្ធបានធ្វើបន្ទាល់ប្រាប់ខ្ញុំនៅគ្រប់ក្រុងថាមានចំណងនិងទុក្ខលំបាកកំពុងរង់ចាំខ្ញុំ 24ប៉ុន្ដែខ្ញុំមិនចាត់ទុកថាជីវិតរបស់ខ្ញុំមានតម្លៃសម្រាប់ខ្ញុំទេឲ្យតែមុខងារនិងកិច្ចការដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូដែលឲ្យខ្ញុំធ្វើបន្ទាល់អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះជាម្ចាស់បានសម្រេចចុះ។ 25ពេលនេះខ្ញុំដឹងថាអ្នករាល់គ្នានឹងលែងឃើញមុខខ្ញុំដែលបានប្រកាសប្រាប់អំពីនគរព្រះជាម្ចាស់នៅក្នុងចំណោមអ្នករាល់គ្នាទៀតហើយ 26ដូច្នេះខ្ញុំធ្វើបន្ទាល់ប្រាប់អ្នករាល់គ្នានៅថ្ងៃនេះថាខ្ញុំគ្មានទោសចំពោះឈាមរបស់មនុស្សទាំងអស់ទេ 27ព្រោះខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីបំណងទាំងអស់របស់ព្រះជាម្ចាស់ដោយមិនលាក់លៀមឡើយ។ 28ចូរអ្នករាល់គ្នារក្សាខ្លួននិងហ្វូងចៀមទាំងអស់ដែលព្រះវិញ្ញាណបរិសុទ្ធបានប្រគល់ឲ្យអ្នករាល់គ្នាមើលខុសត្រូវដើម្បីថែទាំក្រុមជំនុំរបស់ព្រះជាម្ចាស់ដែលព្រះអង្គបានទិញដោយឈាមរបស់ព្រះអង្គផ្ទាល់។ 29ខ្ញុំដឹងថាក្រោយពេលខ្ញុំចេញទៅឆ្កែព្រៃដ៏សាហាវនឹងចូលមកក្នុងចំណោមអ្នករាល់គ្នាដោយមិនប្រណីដល់ហ្វូងចៀមឡើយ 30ហើយនៅក្នុងចំណោមអ្នករាល់គ្នាក៏នឹងមានមនុស្សនិយាយបង្ខូចគ្នាឯងដែរដើម្បីអូសទាញពួកសិស្សឲ្យទៅតាមពួកគេ។ 31ដូច្នេះចូរប្រុងស្មារតីដោយនឹកចាំថាអស់រយៈពេលបីឆ្នាំខ្ញុំបានដាស់តឿនអ្នករាល់គ្នាឥតឈប់ឈរទាំងយប់ទាំងថ្ងៃដោយបង្ហូរទឹកភ្នែក 32ឥឡូវនេះខ្ញុំសូមប្រគល់អ្នករាល់គ្នាដល់ព្រះជាម្ចាស់និងព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គដែលអាចស្អាងនិងប្រទានមរតកដល់អ្នកទាំងអស់គ្នាជាមួយអស់អ្នកដែលត្រូវបានញែកជាបរិសុទ្ធ 33ខ្ញុំមិនដែលលោភចង់បានមាសប្រាក់ឬសម្លៀកបំពាក់របស់អ្នកណាឡើយ 34អ្នករាល់គ្នាផ្ទាល់ក៏បានដឹងហើយថាខ្ញុំបានធ្វើការដោយដៃទាំងពីរនេះដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំព្រមទាំងអស់អ្នកនៅជាមួយខ្ញុំ។ 35ខ្ញុំបានបង្ហាញអ្នករាល់គ្នាសព្វគ្រប់ហើយថាអ្នករាល់គ្នាត្រូវខំធ្វើការដូច្នេះដែរដើម្បីជួយអ្នកទន់ខ្សោយព្រមទាំងនឹកចាំពីព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូដែលព្រះអង្គបានមានបន្ទូលថាការដែលឲ្យមានពរច្រើនជាងការដែលទទួល»។ 36ពេលលោកប៉ូលនិយាយសេចក្ដីទាំងនេះរួចហើយគាត់ក៏លុតជង្គង់អធិស្ឋានជាមួយពួកគេទាំងអស់គ្នា 37ហើយពួកគេគ្រប់គ្នាបានយំយ៉ាងខ្លាំងទាំងឱបថើបគាត់ 38ដោយព្រួយចិត្តចំពោះពាក្យដែលគាត់និយាយថាពួកគេនឹងលែងឃើញមុខគាត់ទៀតហើយរួចពួកគេក៏ជូនដំណើរគាត់ទៅដល់សំពៅ។
Copyright information for
KhmKCB