Acts 22
1«បងប្អូននិងឪពុកទាំងឡាយអើយ! ឥឡូវនេះសូមស្ដាប់ខ្ញុំឆ្លើយការពារសិន!» 2ពេលពួកគេឮគាត់និយាយភាសាហេព្រើរមកកាន់ពួកគេដូច្នេះពួកគេកាន់តែស្ញៀមស្ញាត់ថែមទៀតហើយលោកប៉ូលក៏និយាយបន្ដថា៖ 3«ខ្ញុំជាជនជាតិយូដាសុទ្ធកើតនៅក្រុងតើសុសក្នុងស្រុកគីលីគាប៉ុន្ដែត្រូវបានចិញ្ចឹមបីបាច់នៅក្រុងនេះព្រមទាំងបានទទួលការអប់រំយ៉ាងតឹងរឹងទៅតាមក្រឹត្យវិន័យដូនតារបស់យើងពីលោកកាម៉ាលាលហើយមានចិត្តប្ដូរផ្ដាច់ចំពោះព្រះជាម្ចាស់ដូចជាអ្នកទាំងអស់គ្នានៅថ្ងៃនេះដែរ 4គឺខ្ញុំបានបៀតបៀនអ្នកនៅខាងមាគ៌ានេះរហូតដល់សម្លាប់គេព្រមទាំងចាប់ចងទាំងប្រុសទាំងស្រីយកទៅដាក់គុកទៀតផង 5សូម្បីតែសម្ដេចសង្ឃនិងក្រុមប្រឹក្សាចាស់ទុំទាំងអស់ក៏ជាសាក្សីរបស់ខ្ញុំដែរខ្ញុំបានទទួលសំបុត្រពីលោកទាំងនេះឲ្យទៅចាប់ចងពួកបងប្អូននៅក្រុងដាម៉ាស់ដើម្បីនាំខ្លួនពួកគេយកមកធ្វើទោសនៅក្រុងយេរូសាឡិម។ 6ប៉ុន្ដែមានរឿងមួយបានកើតឡើងចំពោះខ្ញុំគឺប្រហែលជានៅពេលថ្ងៃត្រង់ពេលកំពុងធ្វើដំណើរជិតដល់ក្រុងដាម៉ាស់ស្រាប់តែមានពន្លឺដ៏ភ្លឺចិញ្ចាចមួយបានចាំងពីលើមេឃមកជុំវិញខ្ញុំ 7នៅពេលនោះខ្ញុំក៏ដួលទៅលើដីហើយឮសំឡេងមួយនិយាយមកខ្ញុំថាសុលអើយសុល! ហេតុអ្វីអ្នកបៀតបៀនខ្ញុំដូច្នេះ? 8ខ្ញុំបានឆ្លើយថាព្រះអម្ចាស់អើយ! តើព្រះអង្គជានរណា? ព្រះអង្គមានបន្ទូលមកខ្ញុំថាខ្ញុំជាយេស៊ូអ្នកក្រុងណាសារ៉ែតដែលអ្នកកំពុងបៀតបៀន 9រីឯអស់អ្នកដែលនៅជាមួយខ្ញុំក៏បានឃើញពន្លឺនោះដែរប៉ុន្ដែមិនបានយល់ថាសំឡេងនោះនិយាយអ្វីមកខ្ញុំទេ 10ហើយខ្ញុំក៏សួរថាព្រះជាម្ចាស់អើយ! តើខ្ញុំគួរធ្វើដូចម្ដេច? ព្រះជាម្ចាស់មានបន្ទូលមកខ្ញុំថាចូរក្រោកឡើងហើយចូលទៅក្នុងក្រុងដាម៉ាស់ចុះដ្បិតនៅទីនោះនឹងមានគេប្រាប់អ្នកអំពីកិច្ចការទាំងឡាយដែលបានតម្រូវឲ្យអ្នកធ្វើ 11ប៉ុន្ដែដោយសារតែភាពរុងរឿងនៃពន្លឺនោះធ្វើឲ្យខ្ញុំងងឹតភ្នែកពួកអ្នកនៅជាមួយខ្ញុំបានដឹកដៃខ្ញុំចូលទៅក្នុងក្រុងដាម៉ាស់។ 12មានមនុស្សម្នាក់នៅក្រុងនោះឈ្មោះអាណានាសជាអ្នកកោតខ្លាចព្រះជាម្ចាស់ស្របទៅតាមគម្ពីរវិន័យនិងមានកេរ្ដិ៍ឈ្មោះល្អក្នុងចំណោមជនជាតិយូដាទាំងអស់ដែលរស់នៅទីនោះ 13គាត់បានមកជួបខ្ញុំដោយឈរនិយាយក្បែរខ្ញុំថាឱបងសូលអើយ! សូមឲ្យភ្នែករបស់បងមើលឃើញវិញចុះ! រំពេចនោះខ្ញុំក៏មើលឃើញគាត់ 14រួចគាត់និយាយថាព្រះនៃដូនតារបស់យើងបានជ្រើសរើសបងឲ្យស្គាល់បំណងរបស់ព្រះអង្គនិងឲ្យឃើញព្រះដ៏សុចរិតព្រមទាំងឮសំឡេងចេញពីព្រះឱស្ឋរបស់ព្រះអង្គផ្ទាល់ 15ព្រោះបងនឹងធ្វើជាសាក្សីដល់មនុស្សទាំងអស់សម្រាប់ព្រះអង្គអំពីអ្វីដែលបងបានឃើញនិងបានឮ 16ដូច្នេះតើបងនៅចាំអ្វីទៀត? ចូរក្រោកឡើងហើយទទួលពិធីជ្រមុជទឹកព្រមទាំងអំពាវនាវរកព្រះនាមរបស់ព្រះអង្គដើម្បីលុបលាងបាបរបស់បងចុះ។ 17មានរឿងមួយបានកើតឡើងពេលខ្ញុំត្រលប់មកក្រុងយេរូសាឡិមវិញហើយកំពុងអធិស្ឋាននៅក្នុងព្រះវិហារខ្ញុំក៏លង់ក្នុងសុបិននិមិត្ដ 18ហើយឃើញព្រះអង្គមានបន្ទូលមកខ្ញុំថាចូរប្រញាប់ចាកចេញពីក្រុងយេរូសាឡិមភ្លាមព្រោះគេមិនទទួលទីបន្ទាល់ដែលអ្នកបាននិយាយអំពីខ្ញុំទេ។ 19ខ្ញុំក៏ទូលថាព្រះអម្ចាស់អើយ! ពួកគេដឹងស្រាប់ហើយថាខ្ញុំបានចាប់ពួកអ្នកជឿព្រះអង្គយកទៅដាក់គុកទាំងវាយដំពួកគេនៅតាមសាលាប្រជុំនានាផង 20ហើយកាលពួកគេសម្លាប់លោកស្ទេផានដែលជាសាក្សីរបស់ព្រះអង្គខ្ញុំក៏ឈរនៅទីនោះទាំងយល់ស្របដែរហើយយាមសម្លៀកបំពាក់ឲ្យពួកអ្នកសម្លាប់គាត់ទៀតផង។ 21ព្រះអង្គបានមានបន្ទូលមកខ្ញុំថាចូរចេញទៅព្រោះខ្ញុំនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយៗ»។ 22ពេលពួកគេស្ដាប់លោកប៉ូលដល់ត្រឹមពាក្យនេះក៏ស្រែកឡើងថា៖ «សូមកំចាត់មនុស្សបែបនេះចេញពីផែនដីទៅ! ដ្បិតវាមិនសមរស់ទេ» 23ហើយពេលពួកគេកំពុងស្រែកទាំងគ្រវែងសម្លៀកបំពាក់ចោលនិងបាចធូលីដីទៅលើអាកាស 24មេបញ្ជាការក៏បញ្ជាឲ្យគេនាំលោកប៉ូលចូលទៅក្នុងបន្ទាយរួចបង្គាប់ឲ្យគេសួរចម្លើយគាត់ដោយវាយនឹងខ្សែតីដើម្បីឲ្យដឹងថាហេតុអ្វីបានជាបណ្ដាជនស្រែកជំទាស់គាត់ដូច្នេះ 25ប៉ុន្ដែនៅពេលគេកំពុងចងសន្ធឹងលោកប៉ូលដោយខ្សែនោះគាត់ក៏និយាយទៅនាយទាហានម្នាក់ដែលឈរនៅទីនោះថា៖ «តើច្បាប់អនុញ្ញាតឲ្យពួកលោកវាយជនជាតិរ៉ូមដោយមិនបានកាត់ទោសដែរឬទេ?» 26ពេលនាយទាហាននោះឮដូច្នេះក៏ចូលទៅប្រាប់មេបញ្ជាការថា៖ «តើលោកប្រុងធ្វើអ្វី? ដ្បិតម្នាក់នេះជាជនជាតិរ៉ូម» 27ដូច្នេះមេបញ្ជាការក៏ចូលមកសួរលោកប៉ូលថា៖ «ចូរប្រាប់ខ្ញុំមក៍តើអ្នកជាជនជាតិរ៉ូមឬ?» គាត់ក៏ឆ្លើយថា៖ «មែនហើយ» 28មេបញ្ជាការតបថា៖ «ខ្ញុំចាយប្រាក់ច្រើនណាស់ទើបបានសញ្ជាតិនេះ» នោះលោកប៉ូលក៏និយាយថា៖ «រីឯខ្ញុំកើតមកមានសញ្ជាតិនេះតែម្ដង» 29ពេលនោះពួកទាហានដែលប្រុងសួរចម្លើយបានថយចេញពីគាត់ភ្លាមរីឯមេបញ្ជាការក៏ភ័យខ្លាចដែរពេលដឹងថាលោកប៉ូលជាជនជាតិរ៉ូមព្រោះគាត់បានឲ្យគេចងលោកប៉ូល។ 30នៅថ្ងៃបន្ទាប់ដោយចង់ដឹងច្បាស់អំពីហេតុផលដែលជនជាតិយូដាចោទប្រកាន់លោកប៉ូលមេបញ្ជាការក៏ដោះលែងលោកប៉ូលហើយបញ្ជាពួកសម្ដេចសង្ឃនិងក្រុមប្រឹក្សាកំពូលទាំងអស់ឲ្យជួបជុំគ្នារួចក៏នាំលោកប៉ូលមកឲ្យឈរនៅចំពោះមុខអ្នកទាំងនោះ។
Copyright information for
KhmKCB