Acts 23
1លោកប៉ូលក៏សម្លឹងមើលទៅក្រុមប្រឹក្សាកំពូលរួចនិយាយថា៖ «បងប្អូនអើយ! ខ្ញុំបានរស់នៅចំពោះព្រះជាម្ចាស់រហូតដល់ថ្ងៃនេះដោយមនសិការល្អទាំងអស់» 2ពេលនោះលោកអាណានាសជាសម្ដេចសង្ឃបានបញ្ជាឲ្យពួកអ្នកឈរក្បែរលោកប៉ូលទះមាត់របស់គាត់ 3នោះលោកប៉ូលក៏និយាយទៅសម្ដេចសង្ឃថា៖ «នែ៎កំផែងលាបពណ៌សអើយ! ព្រះជាម្ចាស់នឹងទះអ្នកវិញមិនខានអ្នកអង្គុយជំនុំជម្រះខ្ញុំតាមក្រឹត្យវិន័យប៉ុន្ដែបញ្ជាឲ្យគេទះខ្ញុំដោយបំពានគម្ពីរវិន័យយ៉ាងដូច្នេះឬ?» 4នោះពួកអ្នកឈរក្បែរគាត់បាននិយាយថា៖ «ម្ដេចឯងមើលងាយសម្ដេចសង្ឃរបស់ព្រះជាម្ចាស់ដូច្នេះ?» 5លោកប៉ូលក៏ឆ្លើយថា៖ «បងប្អូនអើយ! ខ្ញុំមិនបានដឹងថាគាត់ជាសម្ដេចសង្ឃទេដ្បិតមានសេចក្ដីចែងទុកថាអ្នកមិនត្រូវនិយាយអាក្រក់ដាក់អ្នកដឹកនាំប្រជាជនរបស់ខ្លួនឡើយ»។ 6ពេលលោកប៉ូលដឹងថានៅក្នុងក្រុមប្រឹក្សាកំពូលមានគណៈសាឌូស៊ីនិងគណៈផារិស៊ីដូច្នេះគាត់ក៏ស្រែកថា៖ «បងប្អូនអើយ! ខ្ញុំជាអ្នកខាងគណៈផារិស៊ីនិងជាកូនចៅរបស់អ្នកខាងគណៈផារិស៊ីគេជំនុំជម្រះខ្ញុំនេះទាក់ទងនឹងសេចក្ដីសង្ឃឹមលើការរស់ឡើងវិញរបស់មនុស្សស្លាប់» 7ពេលគាត់និយាយដូច្នេះហើយនោះក៏មានការឈ្លោះប្រកែករវាងពួកអ្នកខាងគណៈផារិស៊ីនិងពួកអ្នកខាងគណៈសាឌូស៊ីហើយអង្គប្រជុំបានបែកបាក់គ្នា 8ដ្បិតពួកអ្នកខាងគណៈសាឌូស៊ីអះអាងថាគ្មានការរស់ឡើងវិញគ្មានទេវតាឬវិញ្ញាណអ្វីឡើយរីឯពួកអ្នកខាងគណៈផារិស៊ីវិញទទួលស្គាល់សេចក្ដីទាំងអស់នេះ។ 9ពេលនោះក៏មានសំឡេងទ្រហឹងអឺងអ័ព្ទហើយមានពួកគ្រូវិន័យខាងគណៈផារិស៊ីខ្លះបានក្រោកតវ៉ាយ៉ាងខ្លាំងថា៖ «យើងឃើញថាបុរសនេះគ្មានកំហុសឡើយប៉ុន្ដែប្រហែលជាមានវិញ្ញាណឬទេវតាណាមួយនិយាយមកគាត់ទេដឹង?» 10ពេលមានទំនាស់កាន់តែខ្លាំងមេបញ្ជាការក៏បញ្ជាទាហានឲ្យចុះទៅដណ្ដើមយកលោកប៉ូលពីកណ្ដាលចំណោមពួកគេនាំទៅក្នុងបន្ទាយវិញដោយខ្លាចក្រែងពួកគេហែកគាត់ជាចម្រៀក។ 11នៅយប់បន្ទាប់ព្រះអម្ចាស់បានឈរក្បែរគាត់ទាំងមានបន្ទូលថា៖ «ចូរមានទឹកចិត្តឡើងដ្បិតអ្នកបានធ្វើបន្ទាល់អំពីយើងនៅក្រុងយេរូសាឡិមយ៉ាងណាអ្នកត្រូវធ្វើបន្ទាល់នៅក្រុងរ៉ូមយ៉ាងនោះដែរ»។ 12លុះដល់ព្រឹកឡើងពួកជនជាតិយូដាបានឃុបឃិតគ្នាទាំងស្បថជាមួយគ្នាថាពួកគេមិនបរិភោគនិងមិនផឹកជាដាច់ខាតទាល់តែសម្លាប់លោកប៉ូលបាន 13ហើយពួកអ្នកមានផែនការអាក្រក់នេះមានគ្នាច្រើនជាងសែសិបនាក់ 14គឺពួកគេបានចូលទៅប្រាប់ពួកសម្ដេចសង្ឃនិងពួកចាស់ទុំថា៖ «យើងបានជាប់សម្បថជាមួយគ្នាហើយថាយើងមិនបរិភោគជាដាច់ខាតទាល់តែសម្លាប់ប៉ូលបាន 15ដូច្នេះឥឡូវនេះសូមអស់លោកជាមួយក្រុមប្រឹក្សាកំពូលប្រាប់មេបញ្ជាការនោះឲ្យនាំវាចុះមកជួបអស់លោកហាក់ដូចជាអស់លោកចង់សាកសួរអំពីរឿងក្ដីរបស់វាឲ្យបានច្បាស់ថែមទៀតរីឯយើងត្រៀមខ្លួនសម្លាប់វាមុនវាមកដល់» 16ប៉ុន្ដែពេលក្មួយប្រុសរបស់លោកប៉ូលបានឮអំពីការពួនស្ទាក់នេះគាត់ក៏ទៅក្នុងបន្ទាយហើយរាយការណ៍ប្រាប់លោកប៉ូល។ 17ពេលនោះលោកប៉ូលក៏ហៅនាយទាហានម្នាក់មកប្រាប់ថា៖ «សូមនាំយុវជននេះទៅជួបលោកមេបញ្ជាការផងដ្បិតគាត់មានដំណឹងរាយការណ៍ប្រាប់លោក» 18ដូច្នេះនាយទាហានក៏នាំយកយុវជននោះទៅជួបមេបញ្ជាការហើយប្រាប់ថា៖ «អ្នកទោសឈ្មោះប៉ូលបានហៅខ្ញុំហើយសុំឲ្យនាំយុវជននេះមកជួបលោកព្រោះគាត់មានដំណឹងប្រាប់លោក»។ 19មេបញ្ជាការក៏ដឹកដៃយុវជននោះទៅដាច់ពីគេរួចសួរថា៖ «តើអ្នកមានដំណឹងអ្វីប្រាប់ខ្ញុំឬ?» 20គាត់ក៏ប្រាប់ថា៖ «ពួកជនជាតិយូដាបានព្រមព្រៀងគ្នាសុំឲ្យលោកនាំលោកប៉ូលចុះទៅជួបក្រុមប្រឹក្សាកំពូលនៅថ្ងៃស្អែកហាក់ដូចជាចង់សាកសួរអំពីរឿងក្ដីរបស់គាត់ឲ្យបានច្បាស់ថែមទៀត 21ប៉ុន្ដែសូមលោកកុំជឿតាមពួកគេឲ្យសោះដ្បិតមានមនុស្សជាងសែសិបនាក់ក្នុងចំណោមពួកគេកំពុងពួនស្ទាក់ចាំសម្លាប់គាត់អ្នកទាំងនោះបានស្បថរួមគ្នាថាមិនបរិភោគនិងមិនផឹកជាដាច់ខាតទាល់តែសម្លាប់លោកប៉ូលបានឥឡូវនេះពួកគេត្រៀមរួចរាល់អស់ហើយចាំតែការយល់ព្រមពីលោកប៉ុណ្ណោះ»។ 22ពេលនោះមេបញ្ជាការក៏ឲ្យយុវជននោះត្រលប់ទៅវិញទាំងបង្គាប់ថា៖ «អ្នកមិនត្រូវប្រាប់នរណាម្នាក់ពីរឿងដែលអ្នកបានរាយការណ៍ប្រាប់ខ្ញុំនេះឡើយ»។ 23បន្ទាប់មកគាត់ក៏ហៅនាយទាហានពីរនាក់មកហើយបង្គាប់ថា៖ «ចូររៀបចំទាហានពីររយនាក់ពលសេះចិតសិបនាក់និងពលលំពែងពីររយនាក់ឲ្យហើយដើម្បីទៅក្រុងសេសារ៉ានៅវេលាម៉ោងប្រាំបួនយប់នេះ 24ហើយត្រូវរៀបចំសត្វដើម្បីឲ្យប៉ូលជិះហើយនាំគាត់ទៅឯលោកអភិបាលភេលីចដោយសុវត្ថិភាព» 25រួចមេបញ្ជាការក៏សរសេរសំបុត្រមួយច្បាប់មានសេចក្ដីដូចតទៅនេះ៖ 26«ខ្ញុំក្លូឌាសលូស៊ាសូមគោរពជូនចំពោះលោកអភិបាលភេលីចឲ្យបានជ្រាបថា 27បុរសនេះត្រូវជនជាតិយូដាចាប់យកមកហើយពួកគេបម្រុងសម្លាប់ចោលប៉ុន្ដែពេលខ្ញុំនាំទាហានចូលទៅរំដោះគាត់ចេញពីពួកគេនោះទើបដឹងថាគាត់ជាជនជាតិរ៉ូម 28ហើយដោយចង់ដឹងពីករណីដែលពួកគេចោទប្រកាន់គាត់នោះខ្ញុំក៏នាំគាត់ចុះទៅឯក្រុមប្រឹក្សាកំពូលរបស់ពួកគេ។ 29ពេលនោះខ្ញុំឃើញថាពួកគេចោទប្រកាន់គាត់អំពីបញ្ហានៃគម្ពីរវិន័យរបស់ពួកគេប៉ុណ្ណោះហើយការចោទប្រកាន់ដែលមាននេះមិនសមទោសស្លាប់ឬទោសជាប់ច្រវាក់ឡើយ 30រួចពេលខ្ញុំដឹងថាពួកជនជាតិយូដាមានផែនការអាក្រក់ចំពោះបុរសនេះខ្ញុំក៏បញ្ជូនគាត់មកលោកភ្លាមទាំងបង្គាប់ឲ្យពួកអ្នកដើមចោទមកឯលោកដែរដើម្បីនិយាយតតាំងជាមួយគាត់អំពីរឿងក្ដីនេះ»។ 31ដូច្នេះពួកទាហានក៏យកលោកប៉ូលនាំទៅក្រុងអាន់ទីប៉ាទ្រីសទាំងយប់តាមសេចក្ដីដែលបានបញ្ជា។ 32នៅថ្ងៃបន្ទាប់ពួកទាហានបានត្រលប់មកឯបន្ទាយវិញដោយទុកឲ្យពលសេះធ្វើដំណើរជាមួយលោកប៉ូល 33កាលចូលដល់ក្រុងសេសារាហើយពលសេះក៏ប្រគល់សំបុត្រឲ្យលោកអភិបាលព្រមទាំងបង្ហាញខ្លួនលោកប៉ូលដល់គាត់ដែរ។ 34ពេលលោកអភិបាលអានសំបុត្រនោះរួចគាត់ក៏សួរលោកប៉ូលថាមកពីស្រុកណាលុះដឹងថាគាត់មកពីស្រុកគីលីគា 35លោកអភិបាលក៏និយាយថា៖ «ពេលពួកអ្នកដើមចោទរបស់អ្នកមកដល់ដែរខ្ញុំនឹងស្ដាប់អ្នកទៀត» បន្ទាប់មកគាត់ក៏បញ្ជាឲ្យការពារលោកប៉ូលនៅក្នុងបន្ទាយរបស់ស្ដេចហេរ៉ូឌ។
Copyright information for
KhmKCB