Acts 25
1ដូច្នេះពេលលោកភេស្ទុសមកដល់ស្រុកនោះបានបីថ្ងៃគាត់ក៏ធ្វើដំណើរពីក្រុងសេសារាទៅក្រុងយេរូសាឡិម 2ពេលនោះពួកសម្ដេចសង្ឃនិងពួកអ្នកដឹកនាំរបស់ជនជាតិយូដាបានប្ដឹងគាត់ទាស់នឹងលោកប៉ូលទាំងទទូចអង្វរ 3សុំការយល់ព្រមពីគាត់ឲ្យបញ្ជូនលោកប៉ូលមកក្រុងយេរូសាឡិមវិញព្រោះពួកគេបានឃុបឃិតគ្នាដើម្បីសម្លាប់លោកប៉ូលតាមផ្លូវ 4ប៉ុន្ដែលោកភេស្ទុសឆ្លើយថាលោកប៉ូលកំពុងជាប់ឃុំនៅក្រុងសេសារានៅឡើយរីឯគាត់ផ្ទាល់ក៏ចង់ទៅពេលឆាប់ៗនេះដែរ 5ដូច្នេះគាត់ក៏និយាយថាបើសិនជាបុរសនោះមានកំហុសអ្វីសូមឲ្យពួកអ្នកមានឥទ្ធិពលក្នុងចំណោមអ្នករាល់គ្នាទៅជាមួយខ្ញុំដើម្បីឲ្យពួកគេចោទប្រកាន់គាត់ចុះ»។ 6ពេលបានស្នាក់នៅជាមួយពួកគេមិនលើសពីប្រាំបីឬដប់ថ្ងៃលោកភេស្ទុសក៏ចុះទៅឯក្រុងសេសារាហើយនៅថ្ងៃបន្ទាប់គាត់ក៏អង្គុយក្នុងសាលាក្ដីបង្គាប់ឲ្យគេនាំលោកប៉ូលមក 7ពេលលោកប៉ូលមកដល់ពួកជនជាតិយូដាដែលមកពីក្រុងយេរូសាឡិមក៏ឈរព័ទ្ធជុំវិញលោកប៉ូលទាំងធ្វើការចោទប្រកាន់ធ្ងន់ៗច្រើនករណីទាស់នឹងគាត់ដែលពួកគេមិនអាចបង្ហាញភស្ដុតាងបានឡើយ 8ប៉ុន្ដែលោកប៉ូលក៏និយាយការពារខ្លួនថា៖ «ខ្ញុំមិនបានធ្វើអ្វីខុសនឹងគម្ពីរវិន័យរបស់ពួកជនជាតិយូដាឬព្រះវិហារឬព្រះចៅអធិរាជឡើយ»។ 9ប៉ុន្ដែដោយលោកភេស្ទុសចង់ផ្គាប់ចិត្ដពួកជនជាតិយូដាក៏សួរចម្លើយទៅលោកប៉ូលថា៖ «តើអ្នកសុខចិត្ដឡើងទៅឯក្រុងយេរូសាឡិមដើម្បីឲ្យខ្ញុំជំនុំជម្រះអំពីរឿងក្ដីទាំងនេះនៅទីនោះដែរឬទេ? 10ពេលនោះលោកប៉ូលឆ្លើយថា៖ «ដូចដែលលោកដឹងច្បាស់ហើយថាខ្ញុំបានឈរនៅចំពោះមុខសាលាក្ដីរបស់ព្រះចៅអធិរាជហើយជាកន្លែងដែលខ្ញុំត្រូវទទួលការជំនុំជម្រះខ្ញុំមិនបានធ្វើអ្វីខុសនឹងពួកជនជាតិយូដាឡើយ 11បើសិនខ្ញុំធ្វើខុសឬធ្វើអ្វីមួយសមស្លាប់មែននោះខ្ញុំមិនរួញរានឹងស្លាប់ឡើយប៉ុន្ដែបើសេចក្ដីដែលអ្នកទាំងនេះចោទប្រកាន់ខ្ញុំគ្មានហេតុផលទេនោះគ្មានអ្នកណាម្នាក់អាចប្រគល់ខ្ញុំទៅឲ្យពួកគេបានឡើយខ្ញុំសូមប្ដឹងឧទ្ធរណ៍ទៅព្រះចៅអធិរាជ»។ 12ពេលលោកភេស្ទុសពិភាក្សាជាមួយក្រុមប្រឹក្សារួចហើយក៏និយាយថា៖ «អ្នកបានសូមប្ដឹងឧទ្ធរណ៍ទៅព្រះចៅអធិរាជដូច្នេះអ្នកនឹងទៅជួបព្រះចៅអធិរាជមិនខាន!» 13លុះប៉ុន្មានថ្ងៃក្រោយមកស្ដេចអ័គ្រីប៉ានិងព្រះនាងបេរេនីសបានមកដល់ក្រុងសេសារាដើម្បីសំដែងការគួរសមចំពោះលោកភេស្ទុស។ 14កាលស្ដេចស្នាក់នៅទីនោះជាច្រើនថ្ងៃលោកភេស្ទុសក៏ប្រាប់ស្ដេចអំពីរឿងក្ដីរបស់លោកប៉ូលថា៖ «មានបុរសម្នាក់ជាអ្នកទោសដែលលោកភេលីចទុកឲ្យនៅជាប់ឃុំ 15ហើយពេលខ្ញុំឡើងទៅឯក្រុងយេរូសាឡិមពួកសម្ដេចសង្ឃនិងពួកចាស់ទុំរបស់ពួកជនជាតិយូដាបានប្រាប់ខ្ញុំអំពីបុរសនេះទាំងទទូចសុំការផ្ដន្ទាទោសដល់គាត់ 16ប៉ុន្ដែខ្ញុំបានប្រាប់អ្នកទាំងនោះថាជនជាតិរ៉ូមគ្មានទម្លាប់ប្រគល់មនុស្សណាម្នាក់មុនពេលដែលអ្នកចុងចោទមានឱកាសទទួលបានការការពារខ្លួននៅមុខអ្នកដើមចោទចំពោះការចោទប្រកាន់នោះឡើយ 17ដូច្នេះពេលពួកគេមកជួបជុំគ្នានៅទីនេះខ្ញុំមិនបង្អង់ឡើយក៏បញ្ជាឲ្យគេនាំបុរសនោះមកហើយធ្វើការជំនុំជម្រះនៅថ្ងៃបន្ទាប់ 18ប៉ុន្តែពេលពួកដើមចោទក្រោកឈរចោទប្រកាន់អំពីកររណីរបស់គាត់នោះមិនអាក្រក់ដូចដែលខ្ញុំស្មានឡើយ 19ដ្បិតពួកគេមានជម្លោះជាមួយគាត់អំពីសាសនារបស់ពួកគេផ្ទាល់និងអំពីម្នាក់ឈ្មោះយេស៊ូដែលបានស្លាប់គឺជាអ្នកដែលប៉ូលអះអាងថានៅមានជីវិត 20ហើយដោយខ្ញុំមិនច្បាស់ក្នុងការស៊ើបអង្កេតអំពីបញ្ហាទាំងនេះខ្ញុំក៏សួរគាត់ក្រែងលោគាត់សុខចិត្តទៅឯក្រុងយេរូសាឡិមហើយទទួលយកការជំនុំជម្រះចំពោះបញ្ហាទាំងនោះនៅទីនោះ 21ប៉ុន្ដែពេលប៉ូលសុំឲ្យឃុំគាត់ទុកដើម្បីប្ដឹងឧទ្ធរណ៍សុំសេចក្ដីសម្រេចពីព្រះចៅអធិរាជខ្ញុំក៏បញ្ជាឲ្យឃុំគាត់ទុករហូតដល់ពេលខ្ញុំអាចបញ្ជូនគាត់ទៅព្រះចៅអធិរាជបាន»។ 22ពេលនោះស្ដេចអ័គ្រីប៉ាមានបន្ទូលទៅលោកភេស្ទុសថា៖ «ខ្ញុំផ្ទាល់ក៏ចង់ស្ដាប់បុរសនោះដែរ» លោកភេស្ទុសទូលថា៖ «នៅថ្ងៃស្អៃកព្រះអង្គនឹងបានស្ដាប់គាត់ហើយ»។ 23ដូច្នេះនៅថ្ងៃបន្ទាប់ស្ដេចអ័គ្រីប៉ានិងព្រះនាងបេរេនីសបានយាងមកជាមួយក្បួនអធិកអធមដ៏អស្ចារ្យហើយបានចូលទៅក្នុងសាលប្រជុំព្រមជាមួយពួកមេបញ្ជាការនិងពួកអ្នកមុខអ្នកការក្នុងក្រុងនោះ។ បន្ទាប់មកលោកភេស្ទុសក៏បញ្ជាឲ្យនាំលោកប៉ូលមក 24ដោយនិយាយថា៖ «ឱស្ដេចអ័គ្រីប៉ានិងអស់លោកដែលមានវត្ដមាននៅទីនេះជាមួយយើងបុរសដែលអស់លោកឃើញនេះហើយដែលបណ្ដាជននៃពួកជនជាតិយូដាទាំងអស់ទាំងនៅក្រុងយេរូសាឡិមនិងនៅទីនេះបានប្ដឹងឧទ្ធរណ៍មកខ្ញុំដោយស្រែកថាគាត់មិនសមរស់នៅទៀតទេ 25រីឯខ្ញុំឃើញថាគាត់មិនបានធ្វើអ្វីសមនឹងស្លាប់ឡើយប៉ុន្ដែដោយគាត់ផ្ទាល់បានប្ដឹងឧទ្ធរណ៍ទៅព្រះចៅអធិរាជខ្ញុំក៏សម្រេចថានឹងបញ្ជូនគាត់ទៅ 26ប៉ុន្ដែខ្ញុំគ្មានសំណុំរឿងច្បាស់លាស់អំពីគាត់សរសេរថ្វាយទៅព្រះចៅអធិរាជទេដូច្នេះហើយបានជាខ្ញុំនាំគាត់មកនៅចំពោះមុខអស់លោកជាពិសេសឱស្ដេចអ័គ្រីប៉ាអើយ! គឺនៅចំពោះមុខព្រះអង្គដើម្បីបន្ទាប់ពីមានការស៊ើបអង្កេតខ្ញុំអាចមានសំណុំរឿងសរសេរបាន 27ដ្បិតខ្ញុំយល់ឃើញថាការបញ្ជូនអ្នកទោសទៅដោយមិនបញ្ជាក់ពីទោសរបស់គេនោះមិនសមហេតុផលទេ»។
Copyright information for
KhmKCB