Acts 28
1ពេលបានរួចជីវិតហើយនោះទើបយើងដឹងថាកោះនោះឈ្នោះមេលីត 2ហើយពួកអ្នកកោះនោះបានបង្ហាញចិត្ដសប្បុរសដល់យើងរកប្រៀបផ្ទឹមពុំបានពួកគេបានបង្កាត់ភ្លើងទទួលពួកយើងទាំងអស់គ្នាព្រោះភ្លៀងកំពុងធ្លាក់ហើយធាតុអាកាសក៏ត្រជាក់។ 3ប៉ុន្ដែពេលលោកប៉ូលប្រមូលអុសមួយចំនួនមកដាក់លើភ្លើងនោះមានពស់វែកមួយចេញមកដោយសារកំដៅភ្លើងហើយចឹកដៃរបស់គាត់ជាប់។ 4ពេលពួកអ្នកកោះឃើញពស់វែកកំពុងព្យួរជាប់ដៃរបស់លោកប៉ូលពួកគេក៏និយាយគ្នាថា៖ «មនុស្សនេះប្រាកដជាឃាតកហើយទើបសេចក្ដីយុត្ដិធម៌មិនទុកឲ្យគាត់រស់ទោះជាគាត់បានរួចជីវិតពីសមុទ្រក៏ដោយ»។ 5ប៉ុន្ដែលោកប៉ូលបានរលាស់ពស់នោះទៅក្នុងភ្លើងហើយគ្មានការឈឺចុកចាប់អ្វីឡើយ។ 6ពួកគេគិតថាគាត់មុខជាហើមឬដួលស្លាប់ភ្លាមៗមិនខានប៉ុន្ដែពេលចាំមើលយ៉ាងយូរហើយមិនឃើញមានអ្វីប្លែកកើតឡើងចំពោះគាត់សោះពួកគេក៏ដូរគំនិតហើយនិយាយគ្នាថាគាត់ជាព្រះ។ 7មានកន្លែងមួយនៅម្ដុំនោះជាដីរបស់មេកន្ទ្រាញនៃកោះនោះឈ្មោះពូព្លាសគាត់បានស្វាគមន៍យើងយ៉ាងរាក់ទាក់ឲ្យស្នាក់នៅទីនោះបីថ្ងៃ 8ពេលនោះឪពុកលោកពូព្លាសបានដេកគ្រុនទាំងមានរោគមួលលោកប៉ូលចូលទៅអធិស្ឋានដាក់ដៃលើគាត់ប្រោសគាត់ឲ្យជា។ 9បន្ទាប់ពីហេតុការណ៍នេះបានកើតឡើងអ្នកផ្សេងទៀតនៅលើកោះនោះដែលមានជំងឺបាននាំគ្នាមករកលោកប៉ូលហើយក៏បានជាទាំងអស់គ្នាដែរ។ 10ដូច្នេះពួកគេបានគោរពយើងជាខ្លាំងហើយពេលយើងចេញដំណើរពួកគេក៏បានឧបត្ថម្ភអ្វីៗតាមសេចក្ដីត្រូវការដែរ។ 11បីខែក្រោយមកយើងក៏ចេញដំណើរតាមសំពៅមួយមកពីក្រុងអ័លេក្សានទ្រាដែលមានរូបចម្លាក់កូនភ្លោះព្រះឌីអូស្គូរដែលបានចតនៅកោះនោះក្នុងរដូវរងា 12ហើយពេលសំពៅចតនៅក្រុងស៊ីរ៉ាគូសយើងបានស្នាក់នៅទីនោះបីថ្ងៃ 13ចេញពីទីនោះយើងបានធ្វើដំណើរបត់បែនហើយក៏មកដល់ក្រុងរេគាម។ មួយថ្ងៃក្រោយមកមានខ្យល់ពីទិសខាងត្បូងមកយើងក៏មកដល់ក្រុងពូទីយ៉ូលីនៅថ្ងៃទីពីរ 14រួចយើងបានជួបពួកបងប្អូននៅទីនោះពួកគេបានអញ្ជើញយើងឲ្យស្នាក់នៅអស់ប្រាំពីរថ្ងៃហើយដែលយើងបានមកដល់ក្រុងរ៉ូមនោះគឺយ៉ាងដូច្នេះ 15ពេលពួកបងប្អូនទាំងនោះឮដំណឹងអំពីយើងពួកគេក៏មករហូតដល់ផ្សារអាប់ភាសនិងផ្ទះសំណាក់បីខ្នងដើម្បីជួបយើងហើយពេលលោកប៉ូលជួបពួកគេគាត់ក៏អរព្រះគុណព្រះជាម្ចាស់ទាំងមានទឹកចិត្ដឡើងវិញ។ 16ពេលយើងចូលទៅក្នុងក្រុងរ៉ូមគេអនុញ្ញាតឲ្យលោកប៉ូលស្នាក់នៅតែម្នាក់ឯងជាមួយទាហានម្នាក់ដែលនៅយាមគាត់។ 17បីថ្ងៃក្រោយមកលោកប៉ូលបានហៅពួកអ្នកសំខាន់ៗដែលជាជនជាតិយូដាមកប្រជុំ។ ពេលពួកគេមកជួបជុំគ្នាហើយគាត់ក៏និយាយទៅពួកគេថា៖ «បងប្អូនអើយ! ខ្ញុំមិនបានធ្វើអ្វីប្រឆាំងជនជាតិឬទំនៀមទម្លាប់របស់ដូនតាយើងនេះទេប៉ុន្ដែពួកគេបានបញ្ជូនខ្ញុំមកក្នុងដៃរបស់ជនជាតិរ៉ូមទុកដូចជាអ្នកទោសពីក្រុងយេរូសាឡិម។ 18រីឯពួកជនជាតិរ៉ូមពេលបានសាកសួរខ្ញុំរួចហើយក៏ចង់ដោះលែងខ្ញុំព្រោះខ្ញុំគ្មានទោសសមនឹងស្លាប់ទេ 19ប៉ុន្ដែពួកជនជាតិយូដាបានជំទាស់ដូច្នេះខ្ញុំក៏បង្ខំចិត្ដប្ដឹងឧទ្ធរណ៍ដល់ព្រះចៅអធិរាជរីឯខ្ញុំផ្ទាល់មិនមានអ្វីចោទប្រកាន់ជនជាតិឯងទេ 20ដោយសារមូលហេតុនេះហើយបានជាខ្ញុំអញ្ជើញបងប្អូនមកដើម្បីជួបនិងពិភាក្សាគ្នាព្រោះខ្ញុំជាប់ច្រវាក់នេះដោយសារតែសេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល» 21ពួកគេក៏ប្រាប់គាត់ថា៖ «យើងមិនបានទទួលសំបុត្រស្ដីអំពីអ្នកពីស្រុកយូដាទេហើយក៏គ្មានបងប្អូនណាម្នាក់មកប្រាប់យើងឬនិយាយអ្វីអាក្រក់ពីអ្នកដែរ 22ដូច្នេះយើងចង់ស្ដាប់ចេញពីអ្នកផ្ទាល់អំពីអ្វីដែលអ្នកគិតដ្បិតយើងដឹងថាគេនិយាយប្រឆាំងគណៈនេះគ្រប់ទីកន្លែង» 23ពេលដល់ថ្ងៃណាត់ជួបលោកប៉ូលពួកគេជាច្រើនបានមកជួបគាត់នៅផ្ទះសំណាក់គាត់បានពន្យល់ដល់អ្នកទាំងនោះដោយធ្វើបន្ទាល់ប្រាប់អំពីនគរព្រះជាម្ចាស់តាំងពីព្រឹករហូតដល់ល្ងាចហើយបានពន្យល់ប្រាប់ពួកគេអំពីព្រះយេស៊ូចាប់ពីគម្ពីរវិន័យរបស់លោកម៉ូសេរហូតដល់គម្ពីរអ្នកនាំព្រះបន្ទូល។ 24អ្នកខ្លះក៏ជឿសេចក្ដីដែលលោកប៉ូលបាននិយាយប៉ុន្ដែអ្នកខ្លះទៀតមិនជឿទេ 25ដូច្នេះពេលពួកគេកំពុងរំសាយទាំងខ្វែងគំនិតគ្នាលោកប៉ូលក៏និយាយមួយម៉ាត់ថា៖ «ព្រះវិញ្ញាណបរិសុទ្ធបានថ្លែងមកកាន់ដូនតារបស់អ្នករាល់គ្នាតាមរយៈលោកអេសាយជាអ្នកនាំព្រះបន្ទូលនោះត្រូវណាស់ថា 26ចូរទៅប្រាប់ប្រជាជននេះថាអ្នករាល់គ្នាឮដោយត្រចៀកមែនប៉ុន្ដែមិនយល់ឡើយហើយអ្នករាល់គ្នាឃើញដោយភ្នែកមែនប៉ុន្ដែមិនស្គាល់ឡើយ 27ដ្បិតចិត្ដប្រជាជននេះបានត្រលប់ជាស្ពឹកត្រចៀកធ្ងន់ពិបាកស្ដាប់ហើយគេក៏បិទភ្នែកបើមិនដូច្នោះទេគេមុខជាមើលឃើញនឹងភ្នែកស្ដាប់ឮនឹងត្រចៀកយល់នៅក្នុងចិត្ដរួចប្រែចិត្ដហើយយើងនឹងប្រោសគេឲ្យជា។ 28ដូច្នេះចូរឲ្យអ្នករាល់គ្នាដឹងចុះថាសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់នេះបានបញ្ជូនទៅឯសាសន៍ដទៃហើយនោះពួកគេនឹងស្ដាប់មិនខាន» 29[ពេលលោកប៉ូលនិយាយសេចក្ដីនេះរួចពួកជនជាតិយូដាក៏ចេញទៅទាំងជជែកគ្នាយ៉ាងខ្លាំង]។ 30លោកប៉ូលបានស្នាក់នៅក្នុងផ្ទះជួលរបស់គាត់ពេញពីរឆ្នាំហើយគាត់បានស្វាគមន៍ពួកអ្នកទាំងឡាយដែលមកជួបគាត់ 31ទាំងប្រកាសអំពីនគរព្រះជាម្ចាស់និងបង្រៀនពីសេចក្ដីទាំងឡាយអំពីព្រះអម្ចាស់យេស៊ូគ្រិស្ដដោយការបើកចំហគ្មានការារាំងទាំងអស់។
Copyright information for
KhmKCB