Acts 7
1ពេលនោះសម្ដេចសង្ឃសួរថា៖ «តើដូច្នេះមែនឬ?» 2លោកស្ទេផានក៏ឆ្លើយថា៖ «បងប្អូននិងឪពុកទាំងឡាយអើយ! សូមស្ដាប់ចុះព្រះជាម្ចាស់នៃសេចក្ដីរុងរឿងបានបង្ហាញខ្លួនឲ្យលោកអ័ប្រាហាំជាដូនតារបស់យើងមើលឃើញកាលនៅស្រុកមេសូប៉ូតាមាមុនពេលគាត់ទៅរស់នៅក្នុងស្រុកខារ៉ាន 3គឺព្រះអង្គបានមានបន្ទូលទៅគាត់ថាចូរចាកចេញពីស្រុកនិងសាច់ញាតិរបស់អ្នកហើយទៅស្រុកមួយដែលយើងនឹងបង្ហាញដល់អ្នកចុះ។ 4ដូច្នេះគាត់ក៏ចាកចេញពីស្រុករបស់ជនជាតិខាល់ដេទៅរស់នៅក្នុងស្រុកខារ៉ានលុះក្រោយពេលឪពុករបស់លោកអ័ប្រាហាំបានស្លាប់ទៅព្រះជាម្ចាស់ក៏នាំគាត់មករស់នៅលើទឹកដីនេះជាទឹកដីដែលយើងកំពុងរស់នៅសព្វថ្ងៃ 5ហើយព្រះជាម្ចាស់មិនបានប្រទានឲ្យគាត់មានមរតកនៅក្នុងស្រុកនេះទេសូម្បីតែដីប៉ុនបាតជើងប៉ុន្ដែព្រះអង្គបានសន្យាថានឹងប្រទានស្រុកនេះដល់គាត់ព្រមទាំងកូនចៅជំនាន់ក្រោយរបស់គាត់ទុកជាកម្មសិទ្ធិទោះបីជាគាត់មិនទាន់មានកូនក៏ដោយ។ 6ព្រះជាម្ចាស់មានបន្ទូលដូច្នេះថាកូនចៅរបស់គាត់នឹងត្រលប់ជាអ្នកស្នាក់អាស្រ័យនៅក្នុងស្រុកដទៃអ្នកស្រុកនោះនឹងយកពួកគេធ្វើជាទាសករហើយធ្វើបាបពួកគេបួនរយឆ្នាំ 7ប៉ុន្ដែយើងនឹងដាក់ទោសដល់ជាតិសាសន៍ដែលពួកគេបានបម្រើក្នុងនាមជាទាសករនោះ។ ព្រះជាម្ចាស់មានបន្ទូលទៀតថាក្រោយនោះមកពួកគេនឹងចាកចេញមកបម្រើយើងនៅកន្លែងនេះ។ 8ព្រះជាម្ចាស់បានប្រទានការកាត់ស្បែកដល់លោកអ័ប្រាហាំទុកជាកិច្ចព្រមព្រៀងដូច្នេះពេលលោកអ័ប្រាហាំបង្កើតបានលោកអ៊ីសាកគាត់ក៏កាត់ស្បែកឲ្យនៅថ្ងៃទីប្រាំបីក្រោយមកលោកអ៊ីសាកបង្កើតបានលោកយ៉ាកុបលោកយ៉ាកុបបង្កើតបានបុព្វបុរសទាំងដប់ពីរ 9ហើយបុព្វបុរសទាំងនោះបានលក់លោកយ៉ូសែបទៅស្រុកអេស៊ីព្ទដោយព្រោះតែសេចក្ដីច្រណែនប៉ុន្ដែព្រះជាម្ចាស់បានគង់នៅជាមួយលោកយ៉ូសែប 10ហើយបានរំដោះគាត់ឲ្យរួចពីសេចក្ដីវេទនាទាំងឡាយព្រមទាំងបានប្រទានឲ្យគាត់មានប្រាជ្ញានិងជាទីគាប់ចិត្ដនៅចំពោះស្ដេចស្រុកអេស៊ីព្ទ។ ដូច្នេះស្ដេចក៏តែងតាំងគាត់ឲ្យធ្វើជាអ្នកគ្រប់គ្រងលើស្រុកអេស៊ីព្ទនិងលើដំណាក់ទាំងមូលរបស់ស្ដេច។ 11គ្រានោះកើតមានគ្រោះអត់ឃ្លានពាសពេញស្រុកអេស៊ីព្ទនិងស្រុកកាណានបណ្ដាលឲ្យមានសេចក្ដីវេទនាជាខ្លាំងរីឯដូនតារបស់យើងរកអាហារមិនបានសោះ 12ពេលលោកយ៉ាកុបបានឮថានៅស្រុកអេស៊ីព្ទមានស្រូវគាត់ក៏ចាត់ដូនតារបស់យើងឲ្យទៅជាលើកទីមួយ 13នៅលើកទីពីរលោកយ៉ូសែបបានបង្ហាញខ្លួនឲ្យបងៗរបស់គាត់ស្គាល់ហើយស្ដេចស្រុកអេស៊ីព្ទក៏បានដឹងអំពីគ្រួសាររបស់លោកយ៉ូសែប 14លោកយ៉ូសែបបានចាត់គេឲ្យទៅអញ្ជើញលោកយ៉ាកុបជាឪពុករបស់គាត់និងសាច់ញាតិទាំងចិតសិបប្រាំនាក់របស់គាត់ឲ្យមក 15ដូច្នេះលោកយ៉ាកុបបានចុះទៅឯស្រុកអេស៊ីព្ទហើយគាត់និងដូនតារបស់យើងបានស្លាប់នៅទីនោះ។ 16ពួកគេបានយកសពអ្នកទាំងនោះត្រលប់មកក្រុងស៊ីគែមវិញហើយបានបញ្ចុះនៅក្នុងផ្នូរដែលលោកអ័ប្រាហាំបានយកប្រាក់មួយចំនួនទិញពីកូនចៅរបស់លោកហេម័រនៅក្រុងស៊ីគែម 17នៅពេលដែលសេចក្ដីសន្យាដែលព្រះជាម្ចាស់បានសន្យាជាមួយលោកអ័ប្រាហាំជិតបានសម្រេចនោះប្រជាជនរបស់យើងក៏មានចំនួនច្រើនឡើងៗនៅក្នុងស្រុកអេស៊ីព្ទ 18រហូតដល់មានស្ដេចមួយអង្គទៀតដែលមិនបានស្គាល់លោកយ៉ូសែបឡើងគ្រងរាជ្យលើស្រុកអេស៊ីព្ទ។ 19ស្ដេចនោះបានប្រើល្បិចអាក្រក់មកលើជនជាតិរបស់យើងព្រមទាំងបានធ្វើបាបដូនតារបស់យើងដោយឲ្យបំបរបង់កូនៗរបស់ពួកគេចោលដើម្បីកុំឲ្យមានជីវិតរស់ 20គឺពេលនោះហើយដែលលោកម៉ូសេបានកើតមកហើយមានរូបរាងស្រស់ស្អាតនៅចំពោះព្រះជាម្ចាស់គាត់ត្រូវបានចិញ្ចឹមនៅក្នុងផ្ទះឪពុករបស់គាត់អស់រយៈពេលបីខែ 21រួចក៏ត្រូវបំបរបង់ចោលប៉ុន្ដែបុត្រីរបស់ស្ដេចស្រុកអេស៊ីព្ទបានយកគាត់មកចិញ្ចឹមធ្វើជាបុត្ររបស់ព្រះនាង។ 22លោកម៉ូសេបានទទួលការអប់រំគ្រប់មុខវិជ្ជាទាំងអស់របស់ជនជាតិអេស៊ីព្ទហើយគាត់ពូកែទាំងនៅក្នុងការនិយាយស្ដីនិងការប្រព្រឹត្ដិ។ 23នៅពេលគាត់មានអាយុសែសិបឆ្នាំគាត់មានចិត្ដចង់ទៅសួរសុខទុក្ខពួកកូនចៅអ៊ីស្រាអែលជាបងប្អូនរបស់គាត់។ 24ពេលគាត់ឃើញគេធ្វើបាបបងប្អូនរបស់គាត់ម្នាក់គាត់ក៏ការពារហើយបានសងសឹកជំនួសអ្នកដែលត្រូវគេធ្វើបាបដោយវាយសម្លាប់ជនជាតិអេស៊ីព្ទនោះ 25ដ្បិតគាត់ស្មានថាបងប្អូនរបស់គាត់មុខជាយល់ថាព្រះជាម្ចាស់ប្រទានសេចក្ដីសង្គ្រោះដល់ពួកគេតាមរយៈដៃរបស់គាត់ប៉ុន្ដែពួកគេមិនបានយល់ដូច្នោះឡើយ។ 26នៅថ្ងៃបន្ទាប់គាត់ក៏ប្រទះឃើញពួកគេកំពុងវាយតប់គ្នាហើយគាត់បានព្យាយាមផ្សះផ្សាពួកគេឲ្យត្រូវគ្នាវិញដោយនិយាយថាបងប្អូនអើយ! ពួកអ្នកជាបងប្អូននឹងគ្នាហេតុអ្វីក៏បង្ករបួសស្នាមដល់គ្នាដូច្នេះ? 27ប៉ុន្ដែអ្នកដែលកំពុងបង្ករបួសស្នាមដល់ម្នាក់ទៀតបានច្រានគាត់ទាំងនិយាយថាតើអ្នកណាតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំនិងជាចៅក្រមសម្រាប់យើង? 28តើអ្នកចង់សម្លាប់ខ្ញុំដូចជាអ្នកបានសម្លាប់ជនជាតិអេស៊ីព្ទម្នាក់កាលពីម្សិលមិញដែរឬ? 29ពេលឮសំដីដូច្នេះលោកម៉ូសេក៏ភៀសខ្លួនទៅស្រុកម៉ាឌានហើយរស់នៅជាជនបរទេសនៅស្រុកនោះគាត់បង្កើតបានកូនប្រុសពីរនាក់។ 30សែសិបឆ្នាំក្រោយមកមានទេវតាមួយរូបបានបង្ហាញខ្លួនឲ្យគាត់ឃើញនៅទីរហោឋានភ្នំស៊ីណាយគឺនៅក្នុងអណ្ដាតភ្លើងដែលកំពុងឆេះគុម្ពបន្លា។ 31ពេលលោកម៉ូសេបានឃើញទិដ្ឋភាពដូច្នេះគាត់ក៏ឆ្ងល់ហើយនៅពេលគាត់ចូលទៅជិតដើម្បីពិនិត្យមើលឲ្យច្បាស់ស្រាប់តែមានសំឡេងរបស់ព្រះអម្ចាស់មានបន្ទូលថា 32យើងជាព្រះនៃដូនតារបស់អ្នកជាព្រះរបស់អ័ប្រាហាំអ៊ីសាកនិងយ៉ាកុបពេលនោះលោកម៉ូសេភ័យញ័រមិនហ៊ានមើលទេ 33ព្រះអម្ចាស់មានបន្ទូលមកគាត់ទៀតថាចូរដោះស្បែកជើងរបស់អ្នកចេញដ្បិតកន្លែងដែលអ្នកកំពុងឈរនេះជាដីបរិសុទ្ធ 34យើងបានឃើញបានយល់ពីទុក្ខវេទនារបស់ប្រជារាស្ដ្រយើងនៅស្រុកអេស៊ីព្ទនិងបានឮពីការស្រែកថ្ងូររបស់ពួកគេហើយដូច្នេះហើយបានជាយើងចុះមកដើម្បីរំដោះពួកគេចូរមកឥឡូវនេះយើងនឹងចាត់អ្នកឲ្យទៅស្រុកអេស៊ីព្ទ។ 35លោកម៉ូសេនេះហើយដែលគេបានបដិសេធគាត់ដោយនិយាយថាតើអ្នកណាតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំនិងជាចៅក្រម? ប៉ុន្ដែព្រះជាម្ចាស់បានចាត់លោកម៉ូសេដដែលនេះឲ្យទៅធ្វើជាមេដឹកនាំនិងជាអ្នកជួយរំដោះតាមរយៈដៃរបស់ទេវតាដែលបានបង្ហាញខ្លួនឲ្យគាត់ឃើញនៅក្នុងគុម្ពបន្លានោះ។ 36លោកម្នាក់នេះហើយដែលបាននាំពួកគេចេញដោយបានធ្វើការអស្ចារ្យនិងទីសំគាល់នានានៅស្រុកអេស៊ីព្ទនៅសមុទ្រក្រហមនិងនៅទីរហោឋានអស់រយៈពេលសែសិបឆ្នាំ។ 37លោកម៉ូសេនេះហើយដែលបាននិយាយទៅកូនចៅអ៊ីស្រាអែលថាព្រះជាម្ចាស់នឹងតាំងអ្នកនាំព្រះបន្ទូលម្នាក់ដូចជាខ្ញុំដែរពីក្នុងចំណោមបងប្អូនរបស់អ្នករាល់គ្នាសម្រាប់អ្នករាល់គ្នា។ 38លោកម៉ូសេនេះហើយដែលបាននៅក្នុងចំណោមពួកអ្នកនៅទីរហោឋានជាមួយដូនតារបស់យើងនិងទេវតាដែលបានថ្លែងព្រះបន្ទូលដល់គាត់នៅលើភ្នំស៊ីណាយហើយគាត់បានទទួលព្រះបន្ទូលដ៏មានជីវិតមកប្រគល់ឲ្យយើងរាល់គ្នា។ 39ដូនតារបស់យើងមិនព្រមស្ដាប់បង្គាប់គាត់ទេផ្ទុយទៅវិញពួកគេបានច្រានគាត់ចោលហើយក្នុងចិត្ដរបស់ពួកគេនឹកចង់ត្រលប់ទៅស្រុកអេស៊ីព្ទវិញ 40ដោយនិយាយទៅលោកអើរ៉ុនថាចូរឆ្លាក់រូបព្រះឲ្យយើងជាព្រះដែលនាំមុខយើងដ្បិតលោកម៉ូសេដែលបាននាំយើងចេញពីស្រុកអេស៊ីព្ទមកនោះយើងមិនដឹងថាមានអ្វីកើតឡើងដល់គាត់ទេ 41នៅពេលនោះគេក៏ធ្វើរូបកូនគោមួយហើយថ្វាយយញ្ញបូជាដល់រូបនោះទាំងនាំគ្នាអរសប្បាយនឹងស្នាដៃរបស់ពួកគេ 42ដូច្នេះព្រះជាម្ចាស់ក៏បែរព្រះភក្ដ្រចេញពីពួកគេហើយបានប្រគល់ពួកគេឲ្យទៅបម្រើពលបរិវារនៅលើមេឃដូចមានសេចក្ដីចែងទុកក្នុងគម្ពីរអ្នកនាំព្រះបន្ទូលថាឱពូជពង្សអ៊ីស្រាអែលអើយ! រយៈពេលសែសិបឆ្នាំនៅទីរហោឋាននោះតើអ្នករាល់គ្នាបានយកសត្វតង្វាយនិងយញ្ញបូជាមកថ្វាយដល់យើងដែរឬទេ? 43អ្នករាល់គ្នាបែរជាសែនរោងម៉ូឡុកនិងផ្កាយរេមផាន់ជាព្រះរបស់អ្នករាល់គ្នាគឺជារូបព្រះដែលអ្នករាល់គ្នាបានធ្វើសម្រាប់ថ្វាយបង្គំដូច្នេះយើងនឹងបញ្ជូនអ្នករាល់គ្នាទៅឯនាយស្រុកបាប៊ីឡូន។ 44ដូនតារបស់យើងមានរោងនៃសេចក្ដីបន្ទាល់នៅទីរហោឋានគឺដូចដែលព្រះអង្គបានបង្គាប់លោកម៉ូសេឲ្យធ្វើតាមគំរូដែលគាត់បានឃើញ 45ដូនតារបស់យើងក៏ទទួលរោងនោះតៗគ្នាតាមជំនាន់ព្រមទាំងបាននាំយកទៅជាមួយលោកយ៉ូស្វេនៅគ្រាកាន់កាប់ទឹកដីរបស់សាសន៍ដទៃដែលព្រះជាម្ចាស់បានបណ្ដេញពួកគេចេញពីមុខដូនតារបស់យើងរហូតដល់ជំនាន់ស្ដេចដាវីឌ 46ដែលបានជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះភក្ដ្ររបស់ព្រះជាម្ចាស់ហើយស្ដេចបានសុំសង់ដំណាក់សម្រាប់ព្រះនៃពូជពង្សរបស់លោកយ៉ាកុប 47ប៉ុន្ដែជាស្ដេចសាឡូម៉ូនទេតើដែលបានសង់ដំណាក់ថ្វាយព្រះជាម្ចាស់ 48ទោះជាយ៉ាងណាក៏ដោយព្រះដ៏ខ្ពស់បំផុតមិនគង់នៅក្នុងកន្លែងដែលសង់ឡើងដោយដៃមនុស្សទេដូចដែលអ្នកនាំព្រះបន្ទូលបានថ្លែងទុកថា 49ស្ថានសួគ៌ជាបល្ល័ង្ករបស់យើងឯផែនដីជាកំណល់ជើងរបស់យើង។ ព្រះអម្ចាស់បានមានបន្ទូលថាតើអ្នករាល់គ្នានឹងសង់ដំណាក់បែបណាសម្រាប់យើង? តើកន្លែងសម្រាករបស់យើងជាកន្លែងយ៉ាងដូចម្ដេច? 50តើមិនមែនដៃរបស់យើងទេឬដែលបានបង្កើតរបស់ទាំងអស់នេះ? 51ឱអ្នករាល់គ្នាជាមនុស្សចចេសនិងជាអ្នកមានចិត្ដមានត្រចៀកមិនកាត់ស្បែកអើយ! អ្នករាល់គ្នាប្រឆាំងព្រះវិញ្ញាណបរិសុទ្ធជានិច្ចដូចជាដូនតារបស់អ្នករាល់គ្នាដែរ។ 52តើមានអ្នកនាំព្រះបន្ទូលណាម្នាក់ដែលដូនតារបស់អ្នករាល់គ្នាមិនបានបៀតបៀនដែរឬទេ? ពួកគេបានសម្លាប់អស់អ្នកដែលបានប្រកាសទុកមុនអំពីការយាងមករបស់ព្រះដ៏សុចរិតហើយឥឡូវនេះអ្នករាល់គ្នាក្លាយទៅជាអ្នកក្បត់និងជាអ្នកសម្លាប់ព្រះអង្គទៀត 53គឺអ្នករាល់គ្នាហើយជាអ្នកដែលបានទទួលក្រឹត្យវិន័យតាមការរៀបចំរបស់ពួកទេវតាប៉ុន្ដែអ្នករាល់គ្នាមិនបានធ្វើតាមសោះ»។ 54ពេលពួកគេឮសេចក្ដីទាំងនេះហើយក៏ខឹងជាខ្លាំងនៅក្នុងចិត្ដហើយសង្កៀតធ្មេញដាក់លោកស្ទេផាន។ 55ពេលនោះលោកស្ទេផានបានពេញដោយព្រះវិញ្ញាណបរិសុទ្ធក៏សម្លឹងមើលទៅលើមេឃហើយបានឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់និងព្រះយេស៊ូដែលកំពុងឈរនៅខាងស្ដាំព្រះជាម្ចាស់ 56ដូច្នេះគាត់ក៏និយាយថា៖ «មើល៍ខ្ញុំឃើញមេឃបើកចំហហើយកូនមនុស្សឈរនៅខាងស្ដាំព្រះជាម្ចាស់!» 57ពួកគេក៏សម្រុកមកឯគាត់ព្រមៗគ្នាទាំងស្រែកដោយសំឡេងខ្លាំងៗនិងខ្ទប់ត្រចៀករបស់ពួកគេផង 58ពេលពួកគេអូសគាត់ចេញទៅដល់ក្រៅក្រុងហើយពួកគេក៏គប់គាត់នឹងដុំថ្មរីឯពួកសាក្សីវិញបានទុកសម្លៀកបំពាក់របស់ពួកគេនៅទៀបជើងរបស់យុវជនម្នាក់ឈ្មោះសុល។ 59នៅពេលពួកគេកំពុងគប់លោកស្ទេផាននឹងដុំថ្មគាត់ទូលអង្វរព្រះជាម្ចាស់ថា៖ «ឱព្រះអម្ចាស់យេស៊ូអើយ! សូមទទួលយកវិញ្ញាណរបស់ខ្ញុំចុះ» 60រួចគាត់ក៏លុតជង្គង់ចុះហើយស្រែកដោយសំឡេងខ្លាំងៗថា៖ «ព្រះអម្ចាស់អើយ! សូមកុំប្រកាន់នឹងពួកគេចំពោះបាបនេះអី!» កាលបាននិយាយដូច្នេះហើយគាត់ក៏ស្លាប់ទៅ។
Copyright information for
KhmKCB