Acts 9
1នៅពេលនោះលោកសុលនៅតែក្ដៅគគុកក្នុងការគំរាមកំហែងនិងការសម្លាប់ពួកសិស្សរបស់ព្រះអម្ចាស់ដូច្នេះគាត់ក៏ទៅជួបសម្ដេចសង្ឃ 2ហើយសុំសំបុត្រពីសម្ដេចសង្ឃទៅឯសាលាប្រជុំនានានៅក្រុងដាម៉ាស់ដើម្បីបើគាត់រកឃើញអ្នកណាម្នាក់ដែលជាអ្នកនៅខាងមាគ៌ានេះមិនថាប្រុសឬស្រីគាត់នឹងចាប់ចងនាំយកមកក្រុងយេរូសាឡិម។ 3ពេលគាត់កំពុងធ្វើដំណើរជិតដល់ក្រុងដាម៉ាស់ស្រាប់តែមានពន្លឺមួយពីលើមេឃចាំងជុំវិញគាត់ 4ហើយគាត់ក៏ដួលលើដីពេលនោះគាត់ឮសំឡេងមួយនិយាយមកគាត់ថា៖ «សុលអើយ! សុល! ហេតុអ្វីអ្នកបៀតបៀនខ្ញុំដូច្នេះ?» 5គាត់ក៏សួរថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គជានរណា?» ព្រះអង្គមានបន្ទូលថា៖ «ខ្ញុំជាយេស៊ូដែលអ្នកកំពុងបៀតបៀន ▼▼ឯកសារដើមមួយចំនួនមានបន្ថែមថា «ដែលអ្នកធាក់ជន្លួញដូច្នេះ នោះពិបាកដល់អ្នកហើយ។»
[ដែលអ្នកធាក់ជន្លួញដូច្នេះនោះពិបាកដល់អ្នកណាស់»។ 6គាត់ក៏សួរទាំងនឹកអស្ចារ្យនិងភ័យរន្ធត់ថា៖ «ព្រះអម្ចាស់អើយ! តើខ្ញុំគួរធ្វើដូចម្ដេច?» ព្រះអម្ចាស់ក៏មានបន្ទូលទៅគាត់ថា៖ ]«ចូរក្រោកឡើងហើយចូលទៅក្នុងក្រុងចុះដ្បិតនៅទីនោះនឹងមានគេប្រាប់អ្នកពីកិច្ចការដែលអ្នកត្រូវធ្វើ»។ 7រីឯពួកអ្នកធ្វើដំណើរជាមួយគាត់បានឈរភាំងព្រោះពួកគេឮសំឡេងនោះប៉ុន្ដែមិនឃើញមានអ្នកណាសោះ 8គេក៏លើកលោកសុលក្រោកឡើងពីដីហើយពេលគាត់បើកភ្នែកគាត់មើលមិនឃើញអ្វីសោះដូច្នេះពួកគេក៏ដឹកដៃគាត់នាំចូលទៅក្នុងក្រុងដាម៉ាស់។ 9ក្នុងរយៈពេលបីថ្ងៃគាត់មើលមិនឃើញហើយក៏មិនបានបរិភោគឬផឹកអ្វីសោះ 10នៅក្នុងក្រុងដាម៉ាស់មានសិស្សម្នាក់ឈ្មោះអាណានាសព្រះអម្ចាស់មានបន្ទូលមកគាត់នៅក្នុងសុបិននិមិត្ដថា៖ «អាណានាស!» គាត់ក៏ឆ្លើយថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំនៅទីនេះ» 11ព្រះអម្ចាស់មានបន្ទូលទៅគាត់ទៀតថា៖ «ចូរក្រោកឡើងហើយទៅឯផ្លូវមួយដែលហៅថាផ្លូវត្រង់ហើយរកមនុស្សម្នាក់ឈ្មោះសុលជាអ្នកក្រុងតើសុសស្នាក់នៅក្នុងផ្ទះរបស់យូដាសដ្បិតមើល៍គាត់កំពុងអធិស្ឋាន 12ហើយគាត់ក៏ឃើញបុរសម្នាក់ដែរឈ្មោះអាណានាសនៅក្នុងសុបិននិមិត្ដបានចូលមកដាក់ដៃលើគាត់ដើម្បីឲ្យគាត់មើលឃើញវិញ» 13ពេលនោះលោកអាណានាសឆ្លើយថា៖ «ឱព្រះអម្ចាស់អើយ! ខ្ញុំបានឮមនុស្សជាច្រើននិយាយអំពីម្នាក់នេះថាគាត់បានធ្វើអំពើអាក្រក់ច្រើនណាស់ដល់ពួកបរិសុទ្ធរបស់ព្រះអង្គនៅក្នុងក្រុងយេរូសាឡិម 14ហើយម្នាក់នេះមកទីនេះដោយបានទទួលសិទ្ធិអំណាចពីពួកសម្ដេចសង្ឃដើម្បីចាប់ចងពួកអ្នកដែលកំពុងអំពាវនាវដល់ព្រះនាមរបស់ព្រះអង្គទាំងអស់» 15ប៉ុន្ដែព្រះអម្ចាស់មានបន្ទូលទៅគាត់ថា៖ «ចូរទៅចុះព្រោះគាត់ជាភាជនៈដែលខ្ញុំបានជ្រើសរើសដើម្បីនាំយកឈ្មោះខ្ញុំទៅចំពោះមុខសាសន៍ដទៃទាំងពួកស្ដេចនិងកូនចៅអ៊ីស្រាអែល 16ដ្បិតខ្ញុំនឹងបង្ហាញគាត់ឲ្យដឹងថាដោយព្រោះឈ្មោះខ្ញុំគាត់ត្រូវរងទុក្ខលំបាកប៉ុណ្ណា»។ 17ដូច្នេះលោកអាណានាសក៏ចាកចេញទៅហើយបានចូលទៅក្នុងផ្ទះនោះបន្ទាប់ពីដាក់ដៃលើលោកសុលគាត់ក៏និយាយថា៖ «ឱបងសុលអើយ! ព្រះអម្ចាស់យេស៊ូដែលបានបង្ហាញខ្លួនឲ្យបងឃើញនៅតាមផ្លូវដែលបងបានមកទីនេះព្រះអង្គបានចាត់ខ្ញុំឲ្យមកដើម្បីឲ្យបងមើលឃើញវិញនិងឲ្យបងបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ» 18រំពេចនោះមានអ្វីមួយដូចជាស្រកាបានជ្រុះពីភ្នែករបស់លោកសុលមកហើយគាត់ក៏មើលឃើញវិញរួចគាត់ក៏ក្រោកឡើងទទួលពិធីជ្រមុជទឹក 19ក្រោយពីបានបរិភោគអាហាររួចគាត់ក៏មានកម្លាំងឡើងវិញ។ បន្ទាប់មកគាត់ក៏នៅជាមួយពួកសិស្សក្នុងក្រុងដាម៉ាស់ជាច្រើនថ្ងៃ 20ហើយភ្លាមនោះគាត់ចាប់ផ្ដើមប្រកាសនៅតាមសាលាប្រជុំនានាអំពីព្រះយេស៊ូថាព្រះអង្គនេះហើយជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ 21រីឯពួកអ្នកទាំងឡាយដែលកំពុងស្ដាប់គាត់បានងឿងឆ្ងល់ហើយសួរគ្នាថា៖ «តើមិនមែនម្នាក់នេះទេឬដែលបានបំផ្លាញពួកអ្នកដែលអំពាវនាវដល់ឈ្មោះនេះនៅក្នុងក្រុងយេរូសាឡិមហើយដោយសារតែមូលហេតុនេះបានជាគាត់មកទីនេះដើម្បីចាប់ចងពួកអ្នកទាំងនោះនាំទៅឲ្យពួកសម្ដេចសង្ឃ?» 22ទោះជាយ៉ាងណាក្ដីលោកសុលកាន់តែមានកម្លាំងខ្លាំងឡើងហើយបានផ្ចាញ់ផ្ចាលពួកជនជាតិយូដាដែលរស់នៅក្នុងក្រុងដាម៉ាស់ដោយអះអាងថាព្រះយេស៊ូនេះហើយជាព្រះគ្រិស្ដ។ 23ដូច្នេះច្រើនថ្ងៃក្រោយមកពួកជនជាតិយូដាបានពិភាក្សាគ្នាដើម្បីសម្លាប់គាត់។ 24នៅពេលនោះគម្រោងការរបស់ពួកគេបានដឹងដល់លោកសុលហើយពួកគេបានឃ្លាំមើលទាំងយប់ទាំងថ្ងៃនៅតាមទ្វារទាំងឡាយដើម្បីសម្លាប់គាត់។ 25ដូច្នេះពួកសិស្សរបស់គាត់បានដាក់គាត់ក្នុងកញ្ជើមួយហើយសម្រូតគាត់ចុះតាមកំផែងក្រុងទាំងយប់។ 26ពេលគាត់មកដល់ក្រុងយេរូសាឡិមវិញគាត់ព្យាយាមចូលរួមជាមួយពួកសិស្សប៉ុន្ដែពួកគេទាំងអស់គ្នាខ្លាចគាត់ដោយមិនជឿថាគាត់ជាសិស្សទេ។ 27នៅពេលនោះលោកបារណាបាសបានទទួលគាត់ព្រមទាំងនាំគាត់ទៅជួបពួកសាវកនិងរៀបរាប់ប្រាប់ពួកគេអំពីហេតុការណ៍ដែលលោកសុលបានឃើញព្រះអម្ចាស់នៅតាមផ្លូវការដែលព្រះអង្គមានបន្ទូលមកកាន់គាត់និងការដែលលោកប្រកាសដោយក្លាហានក្នុងព្រះនាមរបស់ព្រះយេស៊ូនៅក្នុងក្រុងដាម៉ាស់។ 28លោកសុលក៏នៅជាមួយពួកសាវកនិងបានចេញចូលក្រុងយេរូសាឡិមទាំងប្រកាសដោយក្លាហានក្នុងព្រះនាមព្រះអម្ចាស់ទៀតផង។ 29គាត់បានប្រកាសនិងជជែកវែកញែកជាមួយពួកជនជាតិយូដាដែលនិយាយភាសាក្រេកប៉ុន្ដែពួកគេបានប៉ុនប៉ងសម្លាប់គាត់ 30ហើយពេលពួកបងប្អូនបានដឹងពីការនេះពួកគេក៏នាំគាត់ចុះទៅក្រុងសេសារាបន្ទាប់មកឲ្យគាត់ទៅក្រុងតើសុស។ 31ដូច្នេះក្រុមជំនុំទាំងអស់ដែលនៅពាសពេញស្រុកយូដាស្រុកកាលីឡេនិងស្រុកសាម៉ារីក៏មានសេចក្ដីសុខសាន្ដហើយមាំមួនឡើងក៏រស់នៅដោយកោតខ្លាចព្រះអម្ចាស់និងមានការកម្សាន្ដចិត្ដពីព្រះវិញ្ញាណបរិសុទ្ធព្រមទាំងមានចំនួនកាន់តែច្រើនឡើង។ 32រីឯលោកពេត្រុសវិញនៅពេលធ្វើដំណើរកាត់តាមតំបន់ទាំងអស់នោះគាត់ក៏ចុះទៅជួបពួកបរិសុទ្ធដែលរស់នៅក្នុងក្រុងលីដាដែរ។ 33នៅទីនោះគាត់បានជួបបុរសម្នាក់ឈ្មោះអេនាសដែលស្លាប់ដៃជើងដេកតែនៅលើគ្រែប្រាំបីឆ្នាំមកហើយ។ 34លោកពេត្រុសក៏និយាយទៅគាត់ថា៖ «ឱអេនាសអើយ! ព្រះយេស៊ូគ្រិស្ដបានប្រោសអ្នកហើយចូរក្រោកឡើងហើយរៀបចំគ្រែរបស់អ្នកចុះ» ពេលនោះគាត់ក៏ក្រោកឡើងភ្លាម។ 35មនុស្សទាំងអស់ដែលរស់នៅក្នុងក្រុងលីដានិងស្រុកសារ៉ូនបានឃើញគាត់ដូច្នេះក៏ប្រែចិត្តមកឯព្រះអម្ចាស់។ 36នៅក្នុងក្រុងយ៉ុបប៉េមានសិស្សស្រីម្នាក់ឈ្មោះតេប៊ីថាដែលហៅថាឌ័រកាសមានន័យថាក្ដាន់។ ស្ដ្រីម្នាក់នេះបានធ្វើអំពើល្អនិងបានដាក់ទានជាច្រើន 37ប៉ុន្ដែប៉ុន្មានថ្ងៃនោះនាងបានធ្លាក់ខ្លួនឈឺហើយស្លាប់ទៅ។ ពេលពួកគេចំអាសសពរបស់នាងរួចហើយពួកគេក៏តម្កល់ទុកនៅបន្ទប់ខាងលើ។ 38ពេលពួកសិស្សបានឮថាលោកពេត្រុសនៅក្នុងក្រុងលីដាហើយដោយសារក្រុងលីដានៅជិតក្រុងយ៉ុបប៉េដូច្នេះពួកគេក៏ចាត់មនុស្សពីរនាក់ឲ្យទៅអង្វរគាត់ថា៖ «សូមមកកន្លែងរបស់យើងកុំបង្អង់ឡើយ» 39ដូច្នេះលោកពេត្រុសក៏ក្រោកឡើងហើយទៅជាមួយពួកគេ។ ពេលគាត់ទៅដល់ពួកគេក៏នាំគាត់ទៅបន្ទប់ខាងលើហើយពួកស្ត្រីមេម៉ាយទាំងឡាយក៏មកឈរយំក្បែរគាត់ទាំងបង្ហាញអាវនិងសម្លៀកបំពាក់ទាំងឡាយដែលនាងឌ័រកាសបានដេរកាលនាងនៅជាមួយពួកគេនៅឡើយ។ 40ពេលនោះលោកពេត្រុសបានឲ្យពួកគេចេញទៅក្រៅទាំងអស់គ្នាហើយគាត់ក៏លុតជង្គង់អធិស្ឋានរួចគាត់ក៏បែរទៅឯសពហើយនិយាយថា៖ «តេប៊ីថាអើយ! ចូរក្រោកឡើងចុះ!» ពេលនោះនាងក៏បើកភ្នែកឡើង។ ពេលឃើញលោកពេត្រុសនាងក៏ក្រោកអង្គុយ។ 41គាត់ក៏ហុចដៃទៅនាងព្រមទាំងបានលើកនាងឡើងហើយហៅពួកបរិសុទ្ធនិងពួកស្ត្រីមេម៉ាយឲ្យមករួចគាត់ក៏បង្ហាញថានាងមានជីវិតឡើងវិញហើយ។ 42ដំណឹងនេះបានឮសុសសាយពាសពេញក្រុងយ៉ុបប៉េហើយមនុស្សជាច្រើនបានជឿលើព្រះអម្ចាស់។ 43លោកពេត្រុសបានស្នាក់នៅជាច្រើនថ្ងៃក្នុងក្រុងយ៉ុបប៉េជាមួយបុរសម្នាក់ឈ្មោះស៊ីម៉ូនជាអ្នកសម្លាប់ស្បែក ▼▼ធ្វើអោយកោសិការស្បែកស្លាប់ គ្មានក្លិន អាចប្រើប្រាស់បាន។
។
Copyright information for
KhmKCB