Romans 1
1ខ្ញុំប៉ូលជាបាវបម្រើរបស់ព្រះគ្រិស្ដយេស៊ូនិងជាសាវកម្នាក់ដែលត្រូវបានត្រាស់ហៅព្រមទាំងញែកចេញសម្រាប់ដំណឹងល្អរបស់ព្រះជាម្ចាស់ 2ដែលបានសន្យាពីមុនមកតាមរយៈពួកអ្នកនាំព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងបទគម្ពីរបរិសុទ្ធ 3អំពីព្រះរាជបុត្រារបស់ព្រះអង្គដែលខាងឯសាច់ឈាមបានប្រសូតពីពូជពង្សរបស់ស្ដេចដាវីឌ 4ត្រូវបានតែងតាំងជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដោយព្រះចេស្ដារបស់ព្រះវិញ្ញាណនៃសេចក្ដីបរិសុទ្ធបានរស់ពីការសោយទិវង្គតឡើងវិញគឺជាព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង 5ដែលយើងបានទទួលព្រះគុណនិងតួនាទីជាសាវកដើម្បីឲ្យគ្រប់ជនជាតិបានស្ដាប់បង្គាប់តាមជំនឿសម្រាប់ព្រះនាមរបស់ព្រះអង្គ។ 6អ្នករាល់គ្នាក៏នៅក្នុងចំណោមពួកអ្នកដែលព្រះយេស៊ូគ្រិស្ដបានត្រាស់ហៅដែរ។ 7ជូនចំពោះបងប្អូនជាទីស្រលាញ់ទាំងអស់នៅក្នុងព្រះជាម្ចាស់ដែលបានត្រាស់ហៅឲ្យធ្វើជាពួកបរិសុទ្ធនៅក្រុងរ៉ូម។ សូមឲ្យព្រះជាម្ចាស់ជាព្រះវរបិតារបស់យើងនិងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណនិងសេចក្ដីសុខសាន្ដដល់អ្នករាល់គ្នា។ 8ជាបឋមខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំតាមរយៈព្រះយេស៊ូគ្រិស្ដសម្រាប់អ្នកទាំងអស់គ្នាព្រោះមានគេប្រកាសប្រាប់ពីជំនឿរបស់អ្នករាល់គ្នាពាសពេញពិភពលោក 9ហើយព្រះជាម្ចាស់ដែលខ្ញុំបម្រើដោយវិញ្ញាណរបស់ខ្ញុំក្នុងការប្រកាសដំណឹងល្អអំពីព្រះរាជបុត្រារបស់ព្រះអង្គជាសាក្សីរបស់ខ្ញុំថាខ្ញុំតែងតែនឹកចាំពីអ្នករាល់គ្នា 10ជានិច្ចនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំដោយទូលសូមឲ្យម្ដងនេះខ្ញុំអាចមកលេងអ្នករាល់គ្នាបាននៅទីបំផុតដោយវិធិណាមួយតាមបំណងរបស់ព្រះជាម្ចាស់។ 11ដ្បិតខ្ញុំទន្ទឹងរង់ចាំជួបអ្នករាល់គ្នាដើម្បីចែកអំណោយទានខាងវិញ្ញាណខ្លះដល់អ្នករាល់គ្នាដើម្បីឲ្យអ្នករាល់គ្នាបានរឹងមាំ 12គឺឲ្យយើងបានលើកទឹកចិត្តគ្នាទៅវិញទៅមកពេលនៅជាមួយគ្នាតាមរយៈជំនឿរបស់យើងម្នាក់ៗគឺទាំងជំនឿរបស់អ្នករាល់គ្នានិងរបស់ខ្ញុំ។ 13បងប្អូនអើយខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថាខ្ញុំមានគម្រោងមកលេងបងប្អូនច្រើនដងមកហើយដើម្បីឲ្យខ្ញុំបានទទួលផលខ្លះនៅក្នុងចំណោមអ្នករាល់គ្នាដូចដែលខ្ញុំធ្លាប់បានទទួលនៅក្នុងចំណោមជនជាតិផ្សេងទៀតដែរប៉ុន្ដែខ្ញុំត្រូវបានរាំងរារហូតដល់ពេលនេះ។ 14ខ្ញុំជំពាក់ទាំងជនជាតិក្រេកនិងជនជាតិដទៃទៀតទាំងអ្នកប្រាជ្ញនិងអ្នកល្ងង់ខ្លៅ 15ដូច្នេះខ្ញុំក៏ចង់ប្រកាសដំណឹងល្អដល់អ្នករាល់គ្នាដែលនៅក្រុងរ៉ូមខ្លាំងណាស់ដែរ។ 16គឺខ្ញុំមិនខ្មាសនឹងដំណឹងល្អទេព្រោះជាព្រះចេស្ដារបស់ព្រះជាម្ចាស់សម្រាប់សេចក្ដីសង្គ្រោះដល់អស់អ្នកដែលជឿមុនដំបូងជនជាតិយូដាបន្ទាប់មកជនជាតិក្រេក 17ដ្បិតនៅក្នុងដំណឹងល្អសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ត្រូវបានបើកសំដែងដោយសារជំនឿហើយឲ្យជំនឿនោះចម្រើនច្រើនឡើងដូចមានចែងទុកថា៖ «មនុស្សសុចរិតនឹងរស់ដោយជំនឿ»។ 18សេចក្ដីក្រោធរបស់ព្រះជាម្ចាស់បានបង្ហាញពីស្ថានសួគ៌មកទាស់នឹងគ្រប់ទាំងការមិនកោតខ្លាចព្រះជាម្ចាស់និងសេចក្ដីទុច្ចរិតរបស់មនុស្សដែលកំពុងបង្ខាំងសេចក្ដីពិតក្នុងសេចក្ដីទុច្ចរិត 19ព្រោះអ្វីដែលអាចធ្វើឲ្យពួកគេស្គាល់ព្រះជាម្ចាស់បានគឺបានបង្ហាញនៅក្នុងចំណោមពួកគេហើយដ្បិតព្រះជាម្ចាស់បានបង្ហាញឲ្យពួកគេឃើញ។ 20តាំងពីកំណើតពិភពលោកមកលក្ខណៈរបស់ព្រះអង្គដែលមិនអាចមើលឃើញគឺព្រះចេស្ដាដ៏អស់កល្បនិងនិស្ស័យជាព្រះរបស់ព្រះអង្គក៏បានបង្ហាញឲ្យឃើញយ៉ាងច្បាស់តាមរយៈអ្វីៗដែលព្រះអង្គបានបង្កើតមកដែរ។ ដូច្នេះពួកគេគ្មានសេចក្ដីដោះសាឡើយ។ 21ទោះជាពួកគេស្គាល់ព្រះជាម្ចាស់ក៏ដោយក៏មិនតម្កើងព្រះអង្គជាព្រះជាម្ចាស់ឬអរព្រះគុណព្រះអង្គដែរផ្ទុយទៅវិញគំនិតរបស់ពួកគេត្រលប់ជាគ្មានបានការហើយចិត្ដល្ងង់ខ្លៅរបស់ពួកគេក៏ត្រលប់ជាងងឹត 22ពួកគេអះអាងថាខ្លួនឯងមានប្រាជ្ញាប៉ុន្ដែពួកគេល្ងង់ទេ 23ព្រោះពួកគេបានដូរសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលមិនចេះស្លាប់យករូបសំណាករបស់មនុស្សដែលពុករលួយព្រមទាំងសត្វស្លាបសត្វជើងបួននិងសត្វលូនវារមកជំនួសវិញ។ 24ដូច្នេះហើយបានជាព្រះជាម្ចាស់បណ្ដោយពួកគេឲ្យប្រព្រឹត្ដអំពើស្មោកគ្រោកទៅតាមចំណង់តណ្ហារបស់ពួកគេដែលប្រមាថរូបកាយរបស់គ្នាទៅវិញទៅមក។ 25ពួកគេបានដូរសេចក្ដីពិតរបស់ព្រះជាម្ចាស់យកសេចក្ដីភូតភរហើយបានថ្វាយបង្គំនិងបម្រើអ្វីៗដែលត្រូវបានបង្កើតឡើងជាជាងព្រះដែលបានបង្កើតនិងជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ចអាម៉ែន។ 26ដោយសារហេតុនេះព្រះជាម្ចាស់បណ្ដោយពួកគេឲ្យទៅតាមតណ្ហាថោកទាបសូម្បីតែពួកស្រីៗក៏បានផ្លាស់ប្ដូរការរួមភេទតាមធម្មតាទៅជាខុសធម្មតា 27ឯពួកប្រុសៗក៏ដូច្នោះដែរពួកគេបោះបង់ការរួមភេទតាមធម្មតាជាមួយមនុស្សស្រីហើយបែរជាពុះកញ្ជ្រោលក្នុងការស្រើបស្រាលជាមួយប្រុសដូចគ្នា។ ពួកគេបានប្រព្រឺត្ដយ៉ាងអាក្រក់គឺប្រុសជាមួយប្រុសហើយពួកគេបានទទួលការតបស្នងចំពោះពួកគេវិញយ៉ាងស័ក្ដិសមនឹងកំហុសរបស់ខ្លួន។ 28ដោយព្រោះពួកគេមិនព្រមទទួលស្គាល់ព្រះជាម្ចាស់សោះព្រះអង្គក៏បណ្ដោយពួកគេឲ្យទៅតាមគំនិតខុសឆ្គងគឺឲ្យប្រព្រឹត្ដមិនគួរគប្បី 29ដូច្នេះពួកគេពេញដោយសេចក្ដីទុច្ចរិតគ្រប់បែបយ៉ាងសេចក្ដីអាក្រក់សេចក្ដីលោភលន់និងសេចក្ដីកំណាចហើយពេញដោយសេចក្ដីឈ្នានីសការកាប់សម្លាប់ការឈ្លោះប្រកែកល្បិចកលនិងគំនិតព្យាបាទទៀតផង។ ពួកគេជាមនុស្សនិយាយដើមគេ 30មនុស្សនិយាយបង្ខូចគេមនុស្សស្អប់ព្រះជាម្ចាស់មនុស្សព្រហើនមនុស្សក្អេងក្អាងមនុស្សអួតមនុស្សបង្កើតការអាក្រក់មនុស្សមិនស្ដាប់បង្គាប់ឪពុកម្ដាយ 31មនុស្សមិនដឹងខុសត្រូវមនុស្សមិនស្មោះត្រង់មនុស្សគ្មានសេចក្ដីស្រលាញ់មនុស្សគ្មានសេចក្ដីមេត្ដា។ 32ពួកគេដឹងអំពីការដាក់ទោសរបស់ព្រះជាម្ចាស់ថាអស់អ្នកដែលប្រព្រឹត្តអំពើបែបនេះសមនឹងស្លាប់ហើយពួកគេមិនត្រឹមតែប្រព្រឹត្តខ្លួនឯងប៉ុណ្ណោះទេថែមទាំងពេញចិត្ដនឹងពួកអ្នកដែលប្រព្រឹត្តអំពើទាំងនោះទៀតផង។
Copyright information for
KhmKCB