Romans 12
1ដូច្នេះបងប្អូនអើយ! តាមរយៈសេចក្ដីមេត្ដាករុណារបស់ព្រះជាម្ចាស់ខ្ញុំទទូចឲ្យអ្នករាល់គ្នាថ្វាយរូបកាយរបស់អ្នករាល់គ្នាទុកជាយញ្ញបូជាដែលមានជីវិតហើយបរិសុទ្ធព្រមទាំងជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ដ្បិតនេះហើយជាការបម្រើដ៏ត្រឹមត្រូវរបស់អ្នករាល់គ្នា 2កុំត្រាប់តាមលោកិយនេះឡើយផ្ទុយទៅវិញត្រូវឲ្យព្រះជាម្ចាស់កែប្រែអ្នករាល់គ្នាដោយគំនិតផ្លាស់ប្រែជាថ្មីដើម្បីឲ្យអ្នករាល់គ្នាដឹងច្បាស់ថាអ្វីទៅជាបំណងរបស់ព្រះជាម្ចាស់គឺអ្វីដែលល្អអ្វីដែលគាប់ព្រះហឫទ័យព្រះអង្គនិងអ្វីដែលគ្រប់លក្ខណ៍ 3ដ្បិតតាមរយៈព្រះគុណដែលខ្ញុំបានទទួលខ្ញុំសូមប្រាប់មនុស្សគ្រប់គ្នាក្នុងចំណោមអ្នករាល់គ្នាថាចូរកុំគិតខ្ពស់ហួសពីគំនិតដែលត្រូវគិតឡើយផ្ទុយទៅវិញត្រូវគិតឲ្យបានសមស្របតាមខ្នាតជំនឿដែលព្រះជាម្ចាស់បានប្រទានឲ្យម្នាក់ៗវិញ 4ដ្បិតយើងមានអវយវៈជាច្រើននៅក្នុងរូបកាយតែមួយហើយអវយវៈទាំងនោះសុទ្ធតែមានមុខងារផ្សេងៗគ្នាជាយ៉ាងណា 5នោះយើងដែលមានគ្នាច្រើនក៏ជារូបកាយតែមួយនៅក្នុងព្រះគ្រិស្ដជាយ៉ាងនោះដែរហើយម្នាក់ៗជាអវយវៈរបស់គ្នាទៅវិញទៅមក។ 6ដ្បិតយើងមានអំណោយទានផ្សេងៗគ្នាតាមរយៈព្រះគុណដែលបានប្រទានដល់យើងបើជាអំណោយទានខាងការថ្លែងព្រះបន្ទូលនោះចូរថ្លែងតាមខ្នាតជំនឿចុះ 7បើខាងការបម្រើចូរបម្រើបើខាងការបង្រៀនចូរបង្រៀន 8បើខាងការលើកទឹកចិត្ដចូរលើកទឹកចិត្ដបើខាងការឲ្យចូរឲ្យដោយសប្បុរសបើខាងការដឹកនាំចូរដឹកនាំដោយឧស្សាហ៍បើខាងការផ្ដល់សេចក្ដីមេត្ដាចូរធ្វើដោយរីករាយចុះ។ 9ចូរមានសេចក្ដីស្រលាញ់ឥតពុតត្បុតស្អប់សេចក្ដីអាក្រក់ហើយប្រកាន់ខ្ជាប់សេចក្ដីល្អ។ 10ចូរស្រលាញ់គ្នាទៅវិញទៅមកដោយសេចក្ដីស្រលាញ់ជាបងប្អូនហើយចូរគោរពគ្នាទៅវិញទៅមកដោយការផ្ដល់កិត្ដិយស 11ចូរឧស្សាហ៍កុំខ្ជិលឡើយចូរបម្រើព្រះអម្ចាស់ដោយវិញ្ញាណឆេះឆួល។ 12ចូរអរសប្បាយដោយមានសង្ឃឹមចូរស៊ូទ្រាំនៅក្នុងសេចក្ដីទុក្ខលំបាកចូរអធិស្ឋានឲ្យបានខ្ជាប់ខ្ជួន 13ចូរផ្គត់ផ្គង់ពួកបរិសុទ្ធដែលមានសេចក្ដីត្រូវការហើយត្រូវចេះទទួលភ្ញៀវដោយរាក់ទាក់ផង។ 14ចូរឲ្យពរដល់ពួកអ្នកបៀតបៀនអ្នករាល់គ្នាចូរឲ្យពរកុំដាក់បណ្ដាសាឲ្យសោះ 15ចូរអរសប្បាយជាមួយពួកអ្នកអរសប្បាយហើយយំជាមួយពួកអ្នកយំ 16ចូរមានគំនិតឲ្យចុះសម្រុងគ្នាទៅវិញទៅមកកុំមានគំនិតឆ្មើងឆ្មៃត្រូវចុះសម្រុងជាមួយអ្នកទន់ទាបហើយកុំគិតថាខ្លួនឯងឆ្លាតឡើយ។ 17ចូរកុំតបស្នងការអាក្រក់ដោយការអាក្រក់ឡើយត្រូវតាំងចិត្ដធ្វើការល្អនៅចំពោះមនុស្សទាំងអស់ 18ចំពោះអ្នករាល់គ្នាវិញចូររស់នៅជាមួយមនុស្សទាំងអស់ដោយសុខសាន្ដចុះបើធ្វើកើត។ 19បងប្អូនជាទីស្រលាញ់អើយ! ចូរកុំសងសឹកដោយខ្លួនឯងឡើយប៉ុន្ដែទុកឲ្យព្រះជាម្ចាស់បញ្ចេញកំហឹងចុះដ្បិតមានសេចក្ដីចែងទុកថា៖ «ព្រះអម្ចាស់មានបន្ទូលថាការសងសឹកស្រេចលើយើងយើងនឹងតបស្នងពួកគេវិញ 20ប៉ុន្ដែបើសត្រូវរបស់អ្នកឃ្លានចូរឲ្យគេបរិភោគហើយបើគេស្រេកចូរឲ្យគេផឹកដែរចុះដ្បិតធ្វើដូច្នេះប្រៀបដូចជាអ្នកប្រមូលរងើកភ្លើងដាក់លើក្បាលរបស់គេ»។ 21ចូរកុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកបានឡើយប៉ុន្ដែចូរអ្នកយកឈ្នះលើសេចក្ដីអាក្រក់ដោយសេចក្ដីល្អចុះ។
Copyright information for
KhmKCB