Romans 13
1មនុស្សគ្រប់គ្នាត្រូវចុះចូលនឹងរដ្ឋអំណាចដ្បិតសិទ្ធិអំណាចទាំងនោះមកពីព្រះជាម្ចាស់ហើយសិទ្ធិអំណាចដែលកំពុងមាននេះក៏ព្រះអង្គបានតែងតាំងដែរ 2ដូច្នេះអ្នកណាប្រឆាំងនឹងរដ្ឋអំណាចអ្នកនោះក៏ប្រឆាំងបញ្ញត្ដិរបស់ព្រះជាម្ចាស់ដែរហើយអ្នកប្រឆាំងទាំងនោះនឹងនាំឲ្យខ្លួនឯងជាប់ទោស 3ដ្បិតអ្នកធ្វើល្អមិនខ្លាចអ្នកគ្រប់គ្រងឡើយផ្ទុយទៅវិញមានតែអ្នកធ្វើអាក្រក់ប៉ុណ្ណោះដូច្នេះបើអ្នកមិនចង់ខ្លាចរដ្ឋអំណាចទេចូរធ្វើល្អចុះនោះអ្នកគ្រប់គ្រងនឹងសរសើរអ្នកមិនខាន 4ព្រោះគេជាអ្នកបម្រើរបស់ព្រះជាម្ចាស់សម្រាប់ជាការល្អដល់អ្នកប៉ុន្ដែបើអ្នកធ្វើអាក្រក់ចូរភ័យខ្លាចចុះដ្បិតគេមិនមែនស្ពាយដាវឥតប្រយោជន៍ទេគេជាអ្នកបម្រើរបស់ព្រះជាម្ចាស់ហើយជាអ្នកតបស្នងតាមសេចក្ដីក្រោធដល់អស់អ្នកដែលធ្វើអាក្រក់ 5ដូច្នេះចូរចុះចូលចុះមិនមែនដោយខ្លាចសេចក្ដីក្រោធប៉ុណ្ណោះទេគឺដោយព្រោះមនសិការផង។ 6ហេតុនេះហើយបានជាអ្នករាល់គ្នាត្រូវបង់ពន្ធដារដែរព្រោះអ្នកទាំងនោះជាអ្នកបម្រើរបស់ព្រះជាម្ចាស់ដែលកំពុងបំពេញតួនាទីនេះ 7ដូច្នេះចូរសងដល់អ្នកទាំងនោះគឺចូរបង់ពន្ធដារនិងពន្ធអាករដល់ពួកអ្នកដែលអ្នករាល់គ្នាត្រូវបង់ចូរកោតខ្លាចពួកអ្នកដែលអ្នករាល់គ្នាត្រូវកោតខ្លាចហើយចូរគោរពពួកអ្នកដែលអ្នករាល់គ្នាត្រូវគោរព។ 8ចូរកុំជំពាក់អ្វីអ្នកណាឡើយជំពាក់តែសេចក្ដីស្រលាញ់ដល់គ្នាទៅវិញទៅមកបានហើយដ្បិតអ្នកណាស្រលាញ់អ្នកដទៃអ្នកនោះបានសម្រេចតាមក្រឹត្យវិន័យហើយ 9ព្រោះបញ្ញត្ដិដែលថាកុំផិតក្បត់កុំសម្លាប់មនុស្សកុំលួចកុំលោភលន់ព្រមទាំងបញ្ញត្ដិផ្សេងទៀតបើមានគឺត្រូវបានសង្ខេបដូចនេះថាចូរស្រលាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចខ្លួនឯង។ 10សេចក្ដីស្រលាញ់មិនដែលធ្វើអាក្រក់ដល់អ្នកជិតខាងឡើយដូច្នេះសេចក្ដីស្រលាញ់ជាការសម្រេចក្រឹត្យវិន័យ។ 11ចូរធ្វើដូច្នេះដោយដឹងពីពេលវេលាចុះថាដល់ម៉ោងសម្រាប់អ្នករាល់គ្នាត្រូវភ្ញាក់ហើយដ្បិតឥឡូវនេះសេចក្ដីសង្គ្រោះរបស់យើងមកជិតបង្កើយជាងពេលដែលយើងទើបតែបានជឿ 12ដ្បិតរាត្រីកាលជិតកន្លងផុតហើយរីឯថ្ងៃក៏ជិតមកដល់ដែរដូច្នេះចូរយើងបោះបង់ចោលអំពើនៃសេចក្ដីងងឹតទាំងឡាយហើយពាក់គ្រឿងសឹកនៃពន្លឺវិញ។ 13ចូរយើងរស់នៅតាមបែបត្រឹមត្រូវប្រៀបដូចជាដើរនៅពេលថ្ងៃគឺមិនប្រមឹកមិនស៊ីផឹកអ៊ូអែមិនប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទល្មោភកាមឈ្លោះប្រកែកឬច្រណែនគ្នាឡើយ 14គឺចូរប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូគ្រិស្ដវិញហើយកុំគិតតែបំពេញចំណង់តណ្ហាខាងសាច់ឈាមឡើយ។
Copyright information for
KhmKCB