Romans 14
1ចូរទទួលអ្នកដែលខ្សោយខាងជំនឿកុំឈ្លោះប្រកែកពីគំនិតខុសប្លែកគ្នាឡើយ 2គឺម្នាក់ជឿថាខ្លួនអាចបរិភោគអាហារបានគ្រប់មុខប៉ុន្ដែចំពោះអ្នកខ្សោយវិញបរិភោគតែបន្លែ 3នោះចូរកុំឲ្យអ្នកដែលបរិភោគមើលងាយអ្នកដែលមិនបរិភោគហើយអ្នកដែលមិនបរិភោគក៏មិនត្រូវថ្កោលទោសអ្នកដែលបរិភោគដែរដ្បិតព្រះជាម្ចាស់បានទទួលអ្នកនោះ 4តើអ្នកជាអ្វីបានជាហ៊ានថ្កោលទោសបាវបម្រើរបស់គេ? ទោះជាអ្នកបម្រើនោះឈរក្ដីដួលក្ដីស្រេចលើចៅហ្វាយរបស់គេទេតើតែគេនឹងឈរបានព្រោះព្រះអម្ចាស់មានអំណាចជួយគេឲ្យឈរបាន។ 5ដ្បិតម្នាក់គិតថាថ្ងៃមួយប្រសើរជាងថ្ងៃមួយទៀតម្នាក់ទៀតបែរជាគិតថាថ្ងៃណាក៏ដូចជាថ្ងៃណាដែរដូច្នេះចូរម្នាក់ៗជឿជាក់នៅក្នុងគំនិតរបស់ខ្លួនចុះ 6ព្រោះអ្នកដែលប្រតិបត្ដតាមថ្ងៃគេប្រតិបត្ដសម្រាប់ព្រះអម្ចាស់ឯអ្នកដែលបរិភោគគេបរិភោគសម្រាប់ព្រះអម្ចាស់ដែរដ្បិតគេបានអរព្រះគុណព្រះជាម្ចាស់ហើយអ្នកដែលមិនបរិភោគគេក៏មិនបរិភោគសម្រាប់ព្រះអម្ចាស់ហើយគេក៏អរព្រះគុណព្រះជាម្ចាស់ដែរ 7ដ្បិតក្នុងចំណោមយើងគ្មានអ្នកណាម្នាក់រស់នៅដើម្បីខ្លួនឯងទេហើយក៏គ្មានអ្នកណាម្នាក់ស្លាប់ដើម្បីខ្លួនឯងដែរ 8ព្រោះបើយើងរស់នៅគឺរស់នៅដើម្បីព្រះអម្ចាស់ហើយបើយើងស្លាប់គឺស្លាប់ដើម្បីព្រះអម្ចាស់ដូច្នេះហើយទោះបីយើងរស់ក្ដីស្លាប់ក្ដីយើងជារបស់ព្រះអម្ចាស់ 9ហេតុនោះហើយបានជាព្រះគ្រិស្ដសោយទិវង្គតហើយមានព្រះជន្មរស់ឡើងវិញដើម្បីធ្វើជាព្រះអម្ចាស់លើទាំងមនុស្សស្លាប់និងមនុស្សរស់។ 10ចុះអ្នកវិញហេតុអ្វីបានជាថ្កោលទោសបងប្អូនរបស់ខ្លួនដូច្នេះ? ឬហេតុអ្វីបានជាអ្នកមើលងាយបងប្អូនរបស់ខ្លួនដូច្នេះ? ដ្បិតយើងនឹងឈរនៅមុខទីជំនុំជម្រះរបស់ព្រះជាម្ចាស់ទាំងអស់គ្នា 11ព្រោះមានសេចក្ដីចែងទុកថាព្រះអម្ចាស់មានបន្ទូលថាយើងមានព្រះជន្មរស់ជានិច្ចដូច្នេះជង្គង់ទាំងអស់ត្រូវលុតចុះនៅចំពោះមុខយើងហើយអណ្ដាតទាំងអស់ត្រូវប្រកាសទទួលស្គាល់ព្រះជាម្ចាស់។ 12ដូច្នេះយើងម្នាក់ៗនឹងរៀបរាប់ទូលព្រះជាម្ចាស់ពីអំពើដែលយើងបានធ្វើ 13ហេតុនេះយើងមិនត្រូវថ្កោលទោសគ្នាទៀតឡើយផ្ទុយទៅវិញយើងត្រូវប្ដេជ្ញាចិត្ដថាយើងមិនត្រូវធ្វើឲ្យបងប្អូនណាម្នាក់ជំពប់ដួលឬរវាតចិត្ដឡើយ។ 14ខ្ញុំដឹងហើយជឿជាក់នៅក្នុងព្រះអម្ចាស់យេស៊ូថាគ្មានអ្វីមួយមិនបរិសុទ្ធដោយខ្លួនឯងនោះទេលុះត្រាតែមានអ្នកណាម្នាក់ចាត់ទុកថាវាមិនបរិសុទ្ធទើបវាត្រលប់ជាមិនបរិសុទ្ធសម្រាប់អ្នកនោះ 15ប៉ុន្ដែបើអ្នកធ្វើឲ្យបងប្អូនរបស់អ្នកព្រួយចិត្ដដោយសារតែរឿងអាហារនោះអ្នកមិនបានរស់នៅដោយសេចក្ដីស្រលាញ់ទៀតទេដូច្នេះកុំធ្វើឲ្យបងប្អូនរបស់អ្នកដែលព្រះគ្រិស្ដបានសោយទិវង្គតជំនួសត្រូវវិនាសដោយសារតែអាហាររបស់អ្នកឡើយ។ 16ដូច្នេះកុំឲ្យគេនិយាយបង្ខូចការល្អរបស់អ្នកបានឡើយ។ 17ដ្បិតនគររបស់ព្រះជាម្ចាស់មិនមែនជាការបរិភោគនិងការផឹកឡើយគឺជាសេចក្ដីសុចរិតសេចក្ដីសុខសាន្តនិងសេចក្ដីអំណរនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ។ 18ព្រោះអ្នកដែលបម្រើព្រះគ្រិស្ដតាមរបៀបនេះគាប់ព្រះហឫទ័យព្រះជាម្ចាស់ណាស់ហើយមនុស្សទាំងឡាយក៏ទទួលស្គាល់អ្នកនោះដែរ។ 19ដូច្នេះហើយយើងត្រូវដេញតាមសេចក្ដីទាំងឡាយដែលនាំឲ្យមានសេចក្ដីសុខសាន្ដនិងការស្អាងចិត្ដដល់គ្នាទៅវិញទៅមក។ 20កុំបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ដោយសារតែអាហារឡើយដ្បិតអាហារសុទ្ធតែបរិសុទ្ធទេប៉ុន្ដែជាការអាក្រក់សម្រាប់អ្នកដែលបរិភោគដោយធ្វើឲ្យគេជំពប់ដួល 21ហើយជាការប្រសើរបើមិនបរិភោគសាច់ឬផឹកស្រានិងអ្វីផ្សេងទៀតដែលធ្វើឲ្យបងប្អូនរបស់អ្នកជំពប់ដួល។ 22បើអ្នកមានជំនឿបែបណាចូរជឿបែបនោះតែម្នាក់ឯងនៅចំពោះព្រះជាម្ចាស់ចុះដ្បិតមានពរហើយអ្នកណាដែលមិនថ្កោលទោសខ្លួនឯងចំពោះអ្វីដែលខ្លួនយល់ថាត្រឹមត្រូវ 23ផ្ទុយទៅវិញបើអ្នកណាបរិភោគទាំងសង្ស័យអ្នកនោះមានទោសហើយព្រោះមិនបានបរិភោគដោយជំនឿទេហើយអំពើទាំងឡាយដែលមិនមែនមកពីជំនឿទេនោះសុទ្ធតែជាបាបទាំងអស់។
Copyright information for
KhmKCB