‏ Romans 15

1យើងជា​អ្នកដែលរឹងមាំ​ត្រូវ​ទ្រាំទ្រ​ចំពោះ​ភាព​ទន់ខ្សោយ​របស់​អ្នកដែលមិនរឹងមាំហើយមិន​ត្រូវ​ផ្គាប់ចិត្ដខ្លួនឯង​នោះ​ទេ 2ចូរយើងម្នាក់ៗធ្វើ​ឲ្យ​អ្នក​ជិត​ខាងពេញចិត្ដដើម្បី​ជា​ការ​ល្អសម្រាប់ស្អាងចិត្ដ​ឡើង 3ព្រោះសូម្បីតែ​ព្រះ​គ្រិស្ដ​ព្រះអង្គ​ក៏​មិន​បាន​ផ្គាប់​ព្រះ​ហឫទ័យព្រះអង្គផ្ទាល់ដែរគឺដូច​មាន​សេចក្ដីចែង​ទុក​ថា៖ ​«ដំណៀល​របស់​ពួក​អ្នកដៀលត្មះព្រះអង្គ​បាន​ធ្លាក់មកលើខ្ញុំវិញ» 4ដ្បិតសេចក្ដីទាំងឡាយ​ដែល​បាន​ចែង​ទុក​កាល​ពីមុន​គឺ​បាន​ចែងទុកសម្រាប់បង្រៀនយើងដើម្បី​ឲ្យ​យើង​មានសង្ឃឹមតាមរយៈការស៊ូទ្រាំនិងតាមរយៈ​ការ​លើកទឹកចិត្ដពីបទគម្ពីរ 5ឥឡូវនេះសូម​ព្រះជាម្ចាស់​នៃ​ការ​ស៊ូទ្រាំនិង​ការ​លើកទឹកចិត្ដប្រទាន​ឲ្យ​អ្នករាល់គ្នា​មាន​គំនិតតែមួយតាមរយៈ​ព្រះ​គ្រិស្ដយេស៊ូ 6ដើម្បីឲ្យ​អ្នករាល់គ្នា​សរសើរតម្កើងព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​របស់​ព្រះ​យេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើងដោយព្រមព្រៀងគ្នា​និង​មាន​សំឡេងតែមួយ 7ដូច្នេះចូរ​ទទួលគ្នា​ទៅវិញ​ទៅមកដូចជា​ព្រះ​គ្រិស្ដ​បាន​ទទួលអ្នករាល់គ្នាដែរចុះដើម្បី​ជា​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ 8ដ្បិតខ្ញុំ​សូម​ប្រាប់ថា​ព្រះ​គ្រិស្ដ​បាន​ត្រលប់ជាអ្នកបម្រើ​របស់​ពួក​អ្នក​កាត់ស្បែកក្នុង​នាម​ជាសេចក្ដីពិត​របស់​ព្រះជាម្ចាស់ដើម្បីបញ្ជាក់​សេចក្ដី​សន្យា​របស់​ព្រះជាម្ចាស់​ដែល​បាន​ធ្វើ​ជាមួយ​នឹង​ពួក​ដូនតា 9និងឲ្យ​សាសន៍​ដទៃ​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះជាម្ចាស់ចំពោះ​សេចក្ដី​មេត្ដាករុណា​របស់​ព្រះអង្គ​ដូច​មាន​សេចក្ដីចែង​ទុក​ថា៖ ​«ដោយហេតុនេះ​បានជា​ខ្ញុំ​សរសើរតម្កើងព្រះជាម្ចាស់​នៅក្នុង​ចំណោម​សាសន៍​ដទៃហើយ​ខ្ញុំ​ច្រៀងសរសើរព្រះនាមព្រះអង្គ»។ 10ហើយមាន​សេចក្ដី​មួយ​ទៀត​ចែង​ទុកថា៖ ​«ពួក​សាសន៍ដទៃអើយ! ​ចូរ​អរសប្បាយជាមួយប្រជារាស្ដ្រ​របស់​ព្រះអង្គ​ចុះ!» 11រួចមាន​សេចក្ដី​ចែង​ទុក​ទៀត​ថា៖ ​«ពួក​សាសន៍ដទៃអើយ! ​ចូរ​សរសើរព្រះអម្ចាស់ជនទាំងឡាយអើយ! ​ចូរ​សរសើរព្រះអង្គចុះ 12ក្នុងសេចក្ដី​មួយទៀត​លោក​អេសាយ​បាន​ថ្លែងថា៖ ​«នឹង​មានឫស​របស់​លោក​អ៊ីសាយមួយ​កើត​មក​ដើម្បី​គ្រប់គ្រង​ពួក​សាសន៍ដទៃ​ហើយ​ពួក​សាសន៍ដទៃ​នឹង​សង្ឃឹមលើព្រះអង្គ» 13ដូច្នេះសូម​ឲ្យ​ព្រះជាម្ចាស់​នៃ​សេចក្ដីសង្ឃឹមបំពេញអ្នករាល់គ្នា​ដោយ​អំណរគ្រប់​បែប​យ៉ាងនិងសេចក្ដីសុខសាន្តតាមរយៈជំនឿដើម្បី​ឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដី​សង្ឃឹមហូរហៀរដោយអំណាច​របស់​ព្រះវិញ្ញាណបរិសុទ្ធ 14បងប្អូនអើយ! ​ខ្ញុំ​ជឿ​ជាក់ចំពោះអ្នករាល់គ្នាថាអ្នករាល់គ្នាពេញដោយ​សេចក្ដី​ល្អ​និង​ពេញដោយចំណេះដឹងគ្រប់បែបយ៉ាងព្រមទាំងអាចដាស់តឿនគ្នា​ទៅវិញ​ទៅមកបានដែរ 15ប៉ុន្ដែខ្ញុំ​បាន​សរសេរ​អំពី​ចំណុចខ្លះ​ផ្ញើ​មក​អ្នករាល់គ្នាដោយ​ចិត្ដ​ក្លាហានដើម្បីរំឮកអ្នករាល់គ្នាដោយសារ​ព្រះ​គុណដែលព្រះជាម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ 16គឺឲ្យ​ខ្ញុំធ្វើជាអ្នកបម្រើ​ព្រះ​គ្រិស្ដយេស៊ូសម្រាប់សាសន៍ដទៃ​ហើយ​បំពេញ​តួនាទី​ជា​សង្ឃ​សម្រាប់​ដំណឹងល្អ​របស់​ព្រះជាម្ចាស់ដើម្បី​នាំ​សាសន៍​ដទៃ​មក​ថ្វាយ​ព្រះជាម្ចាស់​ទុកជាតង្វាយដែល​ព្រះអង្គ​សព្វ​ព្រះ​ហឫទ័យ​ទទួល​យក​និង​ដែល​បាន​ញែក​ជា​បរិសុទ្ធដោយព្រះវិញ្ញាណបរិសុទ្ធ 17ដូច្នេះនៅក្នុង​ព្រះ​គ្រិស្ដយេស៊ូ​ខ្ញុំ​មានហេតុផលអួត​អំពី​កិច្ចការទាំងឡាយ​ដែល​ខ្ញុំ​បាន​ធ្វើ​ថ្វាយព្រះជាម្ចាស់ 18ដ្បិតខ្ញុំ​មិនហ៊ាននិយាយ​អំពី​អ្វីឡើយក្រៅពី​អ្វី​ដែល​ព្រះ​គ្រិស្ដ​បាន​ធ្វើតាមរយៈខ្ញុំសម្រាប់​ការនាំ​សាសន៍​ដទៃ​ឲ្យ​ស្ដាប់បង្គាប់​តាមរយៈ​ពាក្យសំដីនិង​ការ​ប្រព្រឹត្ដិ 19ដោយអំណាច​នៃ​ទីសំគាល់​ការ​អស្ចារ្យ​និង​អំណាច​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះជាម្ចាស់។ ​ដូច្នេះហើយ​ខ្ញុំ​បាន​ប្រកាសដំណឹងល្អ​អំពី​ព្រះ​គ្រិស្ដ​នៅ​គ្រប់​ទីកន្លែងតាំងពី​ក្រុង​យេរូសាឡិមរហូតដល់​ស្រុក​អ៊ីលីរីកុន 20ខ្ញុំមាន​បំណង​ប្រកាស​ដំណឹង​ល្អនៅ​កន្លែង​ដែល​គេ​មិនធ្លាប់​ព្រះនាម​របស់​ព្រះ​គ្រិស្ដដើម្បីកុំ​ឲ្យ​ខ្ញុំ​សង់គ្រឹះលើ​គ្រឹះ​របស់​អ្នកដទៃ 21ដូចមាន​សេចក្ដីចែង​ទុក​ថា៖ ​«អស់​អ្នកដែលមិនទាន់​បាន​ទទួលដំណឹងអំពីព្រះអង្គ​នោះ​នឹង​បាន​ឃើញ​អស់​អ្នកដែលមិនធ្លាប់​នោះ​នឹង​បាន​យល់» 22ហេតុនេះបានជា​ខ្ញុំ​ខកខានច្រើនដង​មិន​បាន​មកអ្នករាល់គ្នា 23ប៉ុន្ដែពេលនេះនៅក្នុងតំបន់ទាំងនេះគ្មានកន្លែងណា​នៅ​សល់​ទៀត​ឡើយម្យ៉ាងទៀតជាច្រើនឆ្នាំមកហើយ​ដែល​ខ្ញុំ​មានបំណងចង់មកជួបអ្នករាល់គ្នា 24ហើយពេលណា​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស្បាញ​ខ្ញុំ​សង្ឃឹមថា​នឹង​ជួបអ្នករាល់គ្នា​នៅពេល​ធ្វើដំណើរ​កាត់​តាម​នោះ​ដើម្បី​ឲ្យអ្នករាល់គ្នា​ជួយ​ខ្ញុំ​បន្ត​ដំណើរ​ពី​ស្រុក​នោះទៀតបន្ទាប់ពី​ខ្ញុំ​បាន​កម្សាន្ដចិត្ដបន្ដិច​ដោយ​បាន​ស្នាក់នៅ​ជាមួយ​អ្នករាល់គ្នា​មួយរយៈ។ 25ឥឡូវនេះខ្ញុំ​ធ្វើដំណើរទៅ​ក្រុង​យេរូសាឡិម​ដើម្បី​នឹង​បម្រើពួកបរិសុទ្ធ​សិន 26ដ្បិតបងប្អូន​នៅ​ស្រុក​ម៉ាសេដូននិងស្រុកអាខៃសុខចិត្ដបរិច្ចាគមួយចំនួនជួយ​អ្នក​ក្រីក្រ​ក្នុង​ចំណោម​ពួក​បរិសុទ្ធនៅ​ក្រុង​យេរូសាឡិម 27មែនហើយ​ពួកគេ​ពេញចិត្ដ​ធ្វើ​ដូច្នេះ​ណាស់ព្រោះពួកគេជំពាក់អ្នកទាំងនោះដ្បិត​សាសន៍​ដទៃ​បាន​ទទួលចំណែក​ខាង​វិញ្ញាណ​ពី​អ្នកទាំងនោះ​បានជា​សាសន៍ដទៃ​ត្រូវផ្គត់ផ្គង់​ចំណែក​ខាង​សាច់ឈាម​ដល់​អ្នកទាំងនោះ​វិញ 28ដូច្នេះពេល​ណា​ខ្ញុំ​បំពេញ​កិច្ចការ​នេះ​ចប់​សព្វគ្រប់គឺប្រគល់ជំនួយ​ដល់​អ្នកទាំងនោះ​រួច​ហើយ​ខ្ញុំ​នឹង​ចេញដំណើរទៅ​ស្រុក​អេស្បាញដោយ​ឆៀង​ចូល​ជួបអ្នករាល់គ្នា 29ហើយខ្ញុំដឹងថា​ពេល​ខ្ញុំ​មកជួបអ្នករាល់គ្នា​ខ្ញុំ​នឹង​មក​ជាមួយ​ព្រះពរដ៏ហូរហៀរ​របស់​ព្រះ​គ្រិស្ដ 30បងប្អូនអើយ! ​ខ្ញុំ​សូម​ដាស់​តឿន​អ្នករាល់គ្នាក្នុង​ព្រះ​យេស៊ូគ្រិស្ដជាព្រះអម្ចាស់​របស់​យើងនិងដោយ​សេចក្ដី​ស្រលាញ់នៃព្រះវិញ្ញាណថា​ចូរ​ខំប្រឹងជាមួយ​ខ្ញុំ​ក្នុងការអធិស្ឋានដល់ព្រះជាម្ចាស់សម្រាប់ខ្ញុំ​ផង 31ដើម្បីឲ្យ​ខ្ញុំ​រួចផុតពី​ពួក​អ្នកមិនជឿនៅ​ស្រុក​យូដានិង​ឲ្យ​ពួកបរិសុទ្ធ​នៅ​ក្រុង​យេរូសាឡិមទទួលយកការបម្រើរបស់ខ្ញុំ 32ព្រមទាំងឲ្យ​ខ្ញុំ​មកអ្នករាល់គ្នាដោយអំណរតាមបំណង​របស់​ព្រះជាម្ចាស់​ហើយ​ឲ្យ​ខ្ញុំ​បាន​សម្រាកជាមួយអ្នករាល់គ្នាដែរ 33សូមឲ្យ​ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ត​គង់​ជាមួយអ្នកទាំងអស់គ្នាអាម៉ែន
Copyright information for KhmKCB