Romans 16
1ខ្ញុំសូមឲ្យអ្នករាល់គ្នាទទួលស្គាល់នាងភីបេជាបងប្អូនរបស់យើងនាងជាអ្នកបម្រើក្រុមជំនុំនៅក្រុងកេងគ្រា 2ដើម្បីឲ្យអ្នករាល់គ្នាបានទទួលនាងក្នុងព្រះអម្ចាស់ឲ្យស័ក្ដិសមជាពួកបរិសុទ្ធព្រមទាំងចាំជួយនាងក្នុងគ្រប់បញ្ហាដែលនាងត្រូវការអ្នករាល់គ្នាដ្បិតនាងបានជួយមនុស្សជាច្រើនព្រមទាំងខ្ញុំដែរ។ 3សូមជម្រាបសួរដល់នាងព្រីសីលនិងលោកអ័គីឡាជាអ្នករួមការងារជាមួយខ្ញុំក្នុងព្រះគ្រិស្ដយេស៊ូ 4ដ្បិតពួកគេបានប្រថុយជីវិតដោយព្រោះខ្ញុំហើយមិនគ្រាន់តែខ្ញុំប៉ុណ្ណោះទេដែលត្រូវអរគុណពួកគេគឺក្រុមជំនុំសាសន៍ដទៃទាំងអស់ក៏អរគុណពួកគេដែរ។ 5សូមជម្រាបសួរដល់ក្រុមជំនុំដែលជួបជុំគ្នានៅផ្ទះរបស់ពួកគេដែរសូមជម្រាបសួរដល់លោកអេប៉ាយនេតជាទីស្រលាញ់របស់ខ្ញុំដែលជាផលដំបូងពីស្រុកអាស៊ីថ្វាយដល់ព្រះគ្រិស្ដ។ 6សូមជម្រាបសួរដល់នាងម៉ារាដែលបាននឿយហត់ច្រើនសម្រាប់អ្នករាល់គ្នា។ 7សូមជម្រាបសួរដល់លោកអាន់ត្រូនីកនិងនាងយូនាសជាសាច់ញាតិរបស់ខ្ញុំនិងជាអ្នកជាប់ឃុំឃាំងជាមួយខ្ញុំដែរអ្នកទាំងពីរជាអ្នកដែលមានកេរិ៍្ដឈ្មោះក្នុងចំណោមពួកសាវកព្រមទាំងបានជឿព្រះគ្រិស្ដមុនខ្ញុំទៀតផង។ 8សូមជម្រាបសួរដល់លោកអាំភ្លាសជាទីស្រលាញ់របស់ខ្ញុំក្នុងព្រះអម្ចាស់។ 9សូមជម្រាបសួរដល់លោកអើបាន់ជាអ្នករួមការងារជាមួយយើងក្នុងព្រះគ្រិស្ដនិងលោកស្តាគីសជាទីស្រលាញ់របស់ខ្ញុំ។ 10សូមជម្រាបសួរដល់លោកអ័ពេលេសជាអ្នកបានខ្ជាប់ខ្ជួនក្នុងព្រះគ្រិស្ដនិងសូមជម្រាបសួរដល់ក្រុមគ្រុសាររបស់លោកអើរិស្គូប៊ូល។ 11សូមជម្រាបសួរដល់លោកហេរ៉ូឌានជាសាច់ញាតិរបស់ខ្ញុំនិងសូមជម្រាបសួរដល់ក្រុមគ្រួសាររបស់លោកណើគីសនៅក្នុងព្រះអម្ចាស់។ 12សូមជម្រាបសួរដល់នាងទ្រីភែននិងនាងទ្រីផូសដែលធ្វើការនឿយហត់នៅក្នុងព្រះអម្ចាស់និងសូមជម្រាបសួរដល់នាងពើស៊ីសជាទីស្រលាញ់ដែលបានធ្ចើការនឿយហត់យ៉ាងច្រើននៅក្នុងព្រះអម្ចាស់។ 13សូមជម្រាបសួរដល់លោករូភូសដែលព្រះអម្ចាស់បានជ្រើសរើសនិងម្ដាយរបស់គាត់ដែលជាម្ដាយរបស់ខ្ញុំដែរ។ 14សូមជម្រាបសួរដល់លោកអ័ស៊ីងគ្រីតលោកភ្លេកូនលោកហើម៉ាសលោកប៉ាត្រូបាសលោកហើមេសនិងបងប្អូនទាំងឡាយដែលនៅជាមួយពួកគេដែរ។ 15សូមជម្រាបសួរដល់លោកភីឡូឡូកនិងនាងយូលីលោកនេរើសនិងប្អូនស្រីរបស់គាត់ព្រមទាំងលោកអូលីមប៉ាសនិងពួកបរិសុទ្ធទាំងអស់ដែលនៅជាមួយពួកគេ។ 16ចូរជម្រាបសួរគ្នាទៅវិញទៅមកដោយការថើបបរិសុទ្ធហើយក្រុមជំនុំទាំងអស់របស់ព្រះគ្រិស្ដក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ 17បងប្អូនអើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឲ្យប្រយ័ត្នចំពោះពួកអ្នកដែលបង្កឲ្យមានការបែកបាក់និងការជំពប់ដួលដែលផ្ទុយពីការបង្រៀនដែលអ្នករាល់គ្នាបានទទួលគឺចូរនៅឲ្យឆ្ងាយពីពួកគេ 18ដ្បិតពួកមនុស្សបែបនេះមិនបម្រើព្រះគ្រិស្ដជាព្រះអម្ចាស់របស់យើងទេគឺពួកគេបម្រើក្រពះរបស់ពួកគេប៉ុណ្ណោះហើយបញ្ឆោតមនុស្សស្លូតត្រង់ដោយពាក្យសំដីផ្អែមល្ហែមនិងពាក្យបញ្ជោរ។ 19ដោយសារមនុស្សទាំងអស់បានដឹងអំពីការស្ដាប់បង្គាប់របស់អ្នករាល់គ្នាដូច្នេះហើយបានជាខ្ញុំត្រេកអរណាស់ចំពោះអ្នករាល់គ្នាតែខ្ញុំចង់ឲ្យអ្នករាល់គ្នាមានប្រាជ្ញាខាងការល្អហើយមិនពាក់ព័ន្ធខាងការអាក្រក់។ 20ព្រះជាម្ចាស់នៃសេចក្ដីសុខសាន្ដនឹងកម្ទេចអារក្សសាតាំងឲ្យនៅក្រោមជើងរបស់អ្នករាល់គ្នាក្នុងពេលឆាប់ៗនេះ។ ដូច្នេះសូមឲ្យអ្នករាល់គ្នាប្រកបដោយព្រះគុណរបស់ព្រះយេស៊ូជាព្រះអម្ចាស់របស់យើង។ 21លោកធីម៉ូថេជាអ្នករួមការងារជាមួយខ្ញុំនិងលោកលូគាសលោកយ៉ាសុនលោកសូសិប៉ាត្រុសជាសាច់ញាតិរបស់ខ្ញុំក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ 22ខ្ញុំឈ្មោះទើទាសជាអ្នកសរសេរសំបុត្ររបស់លោកប៉ូលនេះក៏សូមជម្រាបសួរដល់អ្នករាល់គ្នានៅក្នុងព្រះអម្ចាស់ដែរ។ 23លោកកៃយ៉ូសជាម្ចាស់ផ្ទះដែលទទួលខ្ញុំព្រមទាំងក្រុមជំនុំទាំងអស់បានជម្រាបសួរមកអ្នករាល់គ្នាឯលោកអេរ៉ាស្ទុសជាអ្នកគ្រប់គ្រងឃ្លាំងប្រាក់របស់ក្រុងនិងលោកក្លើតុសជាបងប្អូនក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ 24[សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូជាព្រះអម្ចាស់របស់យើងអាម៉ែន។ ] 25ព្រះជាម្ចាស់មានសមត្ថភាពធ្វើឲ្យអ្នករាល់គ្នារឹងមាំតាមរយៈដំណឹងល្អរបស់ខ្ញុំគឺជាសេចក្ដីប្រកាសអំពីព្រះយេស៊ូគ្រិស្ដស្របតាមការបើកសំដែងអំពីអាថ៌កំបាំងដែលបានលាក់ទុកជាយូរមកហើយ 26ប៉ុន្ដែឥឡូវនេះបានបើកសំដែងឲ្យជនជាតិទាំងអស់បានដឹងតាមរយៈបទគម្ពីររបស់អ្នកនាំព្រះបន្ទូលស្របតាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ដ៏អស់កល្បជានិច្ចដើម្បីឲ្យគេស្ដាប់បង្គាប់ដោយជំនឿ 27សូមឲ្យព្រះជាម្ចាស់ដ៏មានប្រាជ្ញាតែមួយអង្គគត់បានប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ចតាមរយៈព្រះយេស៊ូគ្រិស្ដអាម៉ែន៕
Copyright information for
KhmKCB