Romans 2
1ដូច្នេះហើយឱអ្នកគ្រប់គ្នាដែលថ្កោលទោសគេអើយ! អ្នកគ្មានសេចក្ដីដោះសាសម្រាប់ខ្លួនទេដ្បិតពេលអ្នកថ្កោលទោសគេអ្នកក៏កំពុងកាត់ទោសខ្លួនឯងដែរព្រោះអ្នកផ្ទាល់ដែលកំពុងថ្កោលទោសគេក៏ប្រព្រឹត្តដូចគ្នាដែរ 2ហើយយើងដឹងថាព្រះជាម្ចាស់នឹងជំនុំជម្រះអស់អ្នកដែលប្រព្រឹត្ដបែបនេះទៅតាមសេចក្ដីពិត។ 3ឱមនុស្សដែលថ្កោលទោសពួកអ្នកដែលបានប្រព្រឹត្តដូច្នេះហើយខ្លួនឯងក៏ប្រព្រឹត្តដូចគ្នាអើយ! តើអ្នកស្មានថានឹងរួចខ្លួនផុតពីការជំនុំជម្រះរបស់ព្រះជាម្ចាស់ឬ? 4ឬមួយអ្នកកំពុងមើលងាយសេចក្ដីសប្បុរសសេចក្ដីអត់អោននិងសេចក្ដីអត់ធ្មត់ដ៏បរិបូររបស់ព្រះអង្គទាំងមិនដឹងថាសេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់នាំអ្នកឲ្យប្រែចិត្តទេឬ? 5ដោយសារអ្នកមានចិត្ដរឹងរូសមិនប្រែចិត្តនោះអ្នកកំពុងសន្សំសេចក្ដីក្រោធទុកសម្រាប់ខ្លួននៅថ្ងៃដែលព្រះជាម្ចាស់បង្ហាញសេចក្ដីក្រោធនិងការជំនុំជម្រះដ៏សុចរិត 6ដែលព្រះអង្គនឹងសងដល់មនុស្សម្នាក់ៗតាមការប្រព្រឹត្ដិរបស់គេ។ 7រីឯអ្នកដែលប្រព្រឹត្ដល្អដោយមានការស៊ូទ្រាំទាំងស្វែងរកសេចក្ដីរុងរឿងកិត្តិយសនិងភាពមិនពុករលួយនោះនឹងបានជីវិតអស់កល្បជានិច្ច 8រីឯអស់អ្នកដែលមានចិត្ដអាត្មានិយមមិនស្ដាប់តាមសេចក្ដីពិតតែបែរជាស្ដាប់តាមសេចក្ដីទុច្ចរិតនោះនឹងបានសេចក្ដីក្រោធនិងការដាក់ទោសវិញ។ 9គ្រប់ព្រលឹងមនុស្សដែលប្រព្រឹត្តអាក្រក់នឹងមានសេចក្ដីវេទនានិងសេចក្ដីទុក្ខព្រួយមុនដំបូងជនជាតិយូដាបន្ទាប់មកជនជាតិក្រេក 10ប៉ុន្ដែអស់អ្នកដែលប្រព្រឹត្ដល្អនោះនឹងបានសេចក្ដីរុងរឿងកិត្តិយសនិងសេចក្ដីសុខសាន្ដមុនដំបូងជនជាតិយូដាបន្ទាប់មកជនជាតិក្រេក។ 11ដ្បិតព្រះជាម្ចាស់មិនមានសេចក្ដីលំអៀងឡើយ។ 12ចំពោះអស់អ្នកដែលគ្មានគម្ពីរវិន័យធ្វើបាបនោះនឹងត្រូវវិនាសដោយគ្មានគម្ពីរវិន័យដែររីឯអស់អ្នកដែលនៅក្រោមគម្ពីរវិន័យធ្វើបាបនោះនឹងត្រូវជំនុំជម្រះតាមគម្ពីរវិន័យដែរ 13ដ្បិតអ្នកដែលព្រះជាម្ចាស់រាប់ជាសុចរិតមិនមែនជាអ្នកឮគម្ពីរវិន័យទេតែជាអ្នកធ្វើតាមគម្ពីរវិន័យវិញ។ 14នៅពេលសាសន៍ដទៃដែលគ្មានគម្ពីរវិន័យបានធ្វើតាមសេចក្ដីនៅក្នុងក្រឹត្យវិន័យដោយឯកឯងនោះគេជាក្រឹត្យវិន័យសម្រាប់ខ្លួនគេហើយទោះបីគ្មានគម្ពីរវិន័យក៏ដោយ 15ព្រោះគេបានបង្ហាញពីកិច្ចការរបស់គម្ពីរវិន័យដែលបានកត់ទុកនៅក្នុងចិត្ដរបស់គេហើយមនសិការរបស់គេក៏ធ្វើបន្ទាល់នៅក្នុងចិត្ដទាំងមានការចោទប្រកាន់ឬដោះសានៅក្នុងគំនិតរបស់គេ 16នៅថ្ងៃមួយព្រះជាម្ចាស់នឹងជំនុំជម្រះសេចក្ដីលាក់កំបាំងទាំងឡាយរបស់មនុស្សតាមរយៈព្រះគ្រិស្ដយេស៊ូដែលស្របតាមដំណឹងល្អរបស់ខ្ញុំ។ 17បើអ្នកមានឈ្មោះជាជនជាតិយូដាដែលពឹងលើគម្ពីរវិន័យអួតអំពីព្រះជាម្ចាស់ 18ស្គាល់បំណងរបស់ព្រះជាម្ចាស់ដឹងការខុសត្រូវដោយបានរៀនពីគម្ពីរវិន័យ 19ហើយជឿជាក់ថាខ្លួនជាអ្នកនាំផ្លូវមនុស្សខ្វាក់ជាពន្លឺសម្រាប់អ្នកនៅក្នុងសេចក្ដីងងឹត 20ជាអ្នកទូន្មានមនុស្សល្ងង់ហើយជាគ្រូរបស់ក្មេងៗដោយព្រោះអ្នកមានចំណេះដឹងគ្រប់វិស័យនិងសេចក្ដីពិតនៅក្នុងគម្ពីរវិន័យ។ 21អ្នកបង្រៀនអ្នកដទៃបានហេតុអ្វីក៏មិនបង្រៀនខ្លួនឯងផង? អ្នកប្រកាសប្រាប់គេមិនឲ្យលួចហេតុអ្វីក៏អ្នកលួច? 22អ្នកប្រាប់គេមិនឲ្យផិតក្បត់ហេតុអ្វីក៏អ្នកផិតក្បត់? អ្នកស្អប់ខ្ពើមរូបព្រះហេតុអ្វីក៏អ្នកប្លន់ព្រះវិហារ? 23អ្នកអួតអំពីគម្ពីរវិន័យហេតុអ្វីក៏អ្នកបង្អាប់ព្រះជាម្ចាស់ដោយល្មើសនឹងគម្ពីរវិន័យ? 24ដូចមានសេចក្ដីចែងទុកស្រាប់គឺ«ព្រះនាមរបស់ព្រះជាម្ចាស់ត្រូវបានប្រមាថនៅក្នុងចំណោមជនជាតិនានាដោយព្រោះអ្នករាល់គ្នា»។ 25ការកាត់ស្បែកពិតជាមានប្រយោជន៍បើអ្នកធ្វើតាមគម្ពីរវិន័យប៉ុន្ដែបើអ្នកល្មើសគម្ពីរវិន័យវិញការកាត់ស្បែករបស់អ្នកក្លាយដូចជាមិនកាត់ស្បែក 26ផ្ទុយទៅវិញបើមនុស្សមិនកាត់ស្បែកកាន់តាមបញ្ញត្ដិរបស់គម្ពីរវិន័យតើការមិនកាត់ស្បែករបស់គេមិនចាត់ទុកជាការកាត់ស្បែកទេឬ? 27ឯអ្នកមិនកាត់ស្បែកខាងរូបកាយហើយធ្វើតាមគម្ពីរវិន័យគេនឹងជំនុំជម្រះអ្នកដែលមានគម្ពីរវិន័យសរសេរទុកនិងការកាត់ស្បែកហើយនៅតែល្មើសនឹងគម្ពីរវិន័យ។ 28ជនជាតិយូដាមិនសំដៅលើអាការៈខាងក្រៅទេហើយការកាត់ស្បែកក៏មិនសំដៅលើសាច់ឈាមខាងក្រៅដែរ 29ផ្ទុយទៅវិញជនជាតិយូដាពិតប្រាកដគឺខាងក្នុងចិត្ដឯណោះវិញហើយការកាត់ស្បែកពិតប្រាកដជាការកាត់ស្បែកចិត្ដដោយសារព្រះវិញ្ញាណមិនមែនដោយសារអក្សរទេឯការសរសើររបស់គេមិនមកពីមនុស្សឡើយគឺមកពីព្រះជាម្ចាស់។
Copyright information for
KhmKCB