Romans 5
1ដូច្នេះដែលយើងបានរាប់ជាសុចរិតដោយសារជំនឿនោះយើងមានមេត្រីភាពជាមួយព្រះជាម្ចាស់តាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។ 2តាមរយៈព្រះអង្គដោយសារជំនឿយើងមានផ្លូវចូលទៅក្នុងព្រះគុណនេះដែលយើងកំពុងឈរហើយមានអំណរចំពោះសេចក្ដីសង្ឃឹមនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់។ 3មិនត្រឹមតែប៉ុណ្ណោះយើងក៏មានអំណរនៅពេលយើងមានទុក្ខលំបាកដែរព្រោះដឹងថាទុក្ខលំបាកបង្កើតឲ្យមានសេចក្ដីអត់ធ្មត់ 4សេចក្ដីអត់ធ្មត់បង្កើតសេចក្ដីស៊ាំថ្នឹកសេចក្ដីស៊ាំថ្នឹកបង្កើតសេចក្ដីសង្ឃឹម 5ហើយសេចក្ដីសង្ឃឹមមិនធ្វើឲ្យខកចិត្ដឡើយព្រោះសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់បានបង្ហូរមកក្នុងចិត្ដយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធដែលព្រះអង្គបានប្រទានដល់យើង។ 6ពេលយើងនៅខ្សោយនៅឡើយលុះដល់ពេលកំណត់ព្រះគ្រិស្ដបានសោយទិវង្គតដើម្បីមនុស្សមិនគោរពកោតខ្លាចព្រះជាម្ចាស់ 7កម្រមានមនុស្សណាម្នាក់សុខចិត្ដស្លាប់ដើម្បីមនុស្សសុចរិតណាស់ឬក៏ប្រហែលជាមានមនុស្សម្នាក់ហ៊ានស្លាប់ដើម្បីមនុស្សល្អមែន 8តែព្រះជាម្ចាស់បង្ហាញសេចក្ដីស្រលាញ់របស់ព្រះអង្គដល់យើងដោយឲ្យព្រះគ្រិស្ដសោយទិវង្គតដើម្បីយើងកាលយើងនៅជាមនុស្សបាបនៅឡើយ 9លើសពីនេះទៅទៀតយើងត្រូវបានរាប់ជាសុចរិតដោយសារឈាមរបស់ព្រះអង្គហើយយើងក៏នឹងទទួលសេចក្ដីសង្គ្រោះរួចពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់តាមរយៈព្រះអង្គទៀតផង 10បើព្រះជាម្ចាស់ឲ្យយើងផ្សះផ្សាជាមួយព្រះអង្គតាមរយៈការសោយទិវង្គតនៃព្រះរាជបុត្រារបស់ព្រះអង្គកាលយើងនៅជាខ្មាំងសត្រូវនៅឡើយចុះឥឡូវនេះពេលដែលយើងបានផ្សះផ្សារួចហើយយើងនឹងទទួលបានសេចក្ដីសង្គ្រោះលើសនេះយ៉ាងណាទៅទៀតដោយសារជីវិតរបស់ព្រះយេស៊ូ 11ហើយមិនត្រឹមតែប៉ុណ្ណោះយើងក៏មានអំណរដែរនៅក្នុងព្រះជាម្ចាស់តាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើងដែលឥឡូវនេះយើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គរួចហើយ។ 12ដូច្នេះដូចដែលបាបបានចូលមកក្នុងពិភពលោកតាមរយៈមនុស្សម្នាក់ហើយសេចក្ដីស្លាប់ក៏មកតាមរយៈបាបជាយ៉ាងណានោះសេចក្ដីស្លាប់ក៏រាលដាលដល់មនុស្សគ្រប់គ្នាជាយ៉ាងនោះដែរព្រោះមនុស្សគ្រប់គ្នាបានធ្វើបាប 13ដ្បិតបាបបានមាននៅក្នុងពិភពលោកនេះរួចទៅហើយមុនមានគម្ពីរវិន័យតែកាលណាមិនទាន់មានក្រឹត្យវិន័យបាបក៏មិនបានរាប់ជាទោសដែរ 14យ៉ាងណាក្ដីចាប់តាំងពីជំនាន់លោកអ័ដាមដល់ជំនាន់លោកម៉ូសេសេចក្ដីស្លាប់បានសោយរាជ្យលើមនុស្សទាំងអស់ទោះជាពួកគេមិនបានធ្វើបាបដូចការល្មើសរបស់លោកអ័ដាមក៏ដោយហើយលោកអ័ដាមនេះជាគំរូនៃព្រះមួយអង្គដែលត្រូវយាងមក។ 15ប៉ុន្ដែអំណោយទានមិនដូចកំហុសឡើយបើមនុស្សជាច្រើនស្លាប់ដោយសារកំហុសរបស់មនុស្សម្នាក់នោះព្រះគុណរបស់ព្រះជាម្ចាស់និងអំណោយទានតាមរយៈព្រះគុណរបស់មនុស្សម្នាក់ដែលជាព្រះយេស៊ូគ្រិស្ដបានប្រទានយ៉ាងហូរហៀរដល់មនុស្សជាច្រើនលើសជាងនោះទៅទៀត 16ហើយអំណោយទានក៏មិនដូចជាបាបដែលមនុស្សម្នាក់បានធ្វើដែរព្រោះការជំនុំជម្រះកំហុសរបស់មនុស្សម្នាក់នាំឲ្យមានការដាក់ទោសប៉ុន្ដែអំណោយទានវិញបានរាប់មនុស្សជាសុចរិតទោះជាមានកំហុសជាច្រើនក៏ដោយ 17រួចបើដោយសារកំហុសរបស់មនុស្សម្នាក់សេចក្ដីស្លាប់បានសោយរាជ្យតាមរយៈម្នាក់នោះទៅហើយនោះពួកអ្នកដែលទទួលបានព្រះគុណដ៏ហូរហៀរនិងអំណោយទាននៃសេចក្ដីសុចរិតនឹងសោយរាជ្យនៅក្នុងជីវិតលើសជាងនោះទៅទៀតដោយសារមនុស្សម្នាក់គឺព្រះយេស៊ូគ្រិស្ដ។ 18ដូច្នេះហើយដោយសារកំហុសតែមួយរបស់មនុស្សម្នាក់ធ្វើឲ្យមនុស្សគ្រប់គ្នាមានទោសជាយ៉ាងណានោះដោយសារអំពើសុចរិតតែមួយរបស់មនុស្សម្នាក់ក៏ធ្វើឲ្យមនុស្សទាំងអស់បានរាប់ជាសុចរិតនិងមានជីវិតជាយ៉ាងនោះដែរ 19ហើយដោយសារការមិនស្ដាប់បង្គាប់របស់មនុស្សម្នាក់ធ្វើឲ្យមនុស្សជាច្រើនត្រលប់ជាមនុស្សបាបជាយ៉ាងណានោះដោយសារការស្ដាប់បង្គាប់របស់មនុស្សម្នាក់ក៏ធ្វើឲ្យមនុស្សជាច្រើនត្រលប់ជាមនុស្សសុចរិតជាយ៉ាងនោះដែរ។ 20គម្ពីរវិន័យចូលមកដើម្បីឲ្យកំហុសកើនឡើងប៉ុន្ដែកន្លែងណាដែលមានបាបកើនឡើងនោះព្រះគុណក៏ចម្រើនឡើងជាបរិបូរលើសនោះទៅទៀត 21ដូចដែលបាបបានសោយរាជ្យបណ្ដាលឲ្យមានសេចក្ដីស្លាប់ជាយ៉ាងណានោះព្រះគុណក៏សោយរាជ្យដោយសារសេចក្ដីសុចរិតដែលនាំទៅឯជីវិតអស់កល្បជានិច្ចតាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើងជាយ៉ាងនោះដែរ។
Copyright information for
KhmKCB