Romans 7
1បងប្អូនអើយ! ខ្ញុំសូមនិយាយទៅកាន់ពួកអ្នកស្គាល់ក្រឹត្យវិន័យតើអ្នករាល់គ្នាមិនដឹងទេឬអីថាក្រឹត្យវិន័យមានអំណាចលើមនុស្សម្នាក់នៅពេលដែលគេមានជីវិតប៉ុណ្ណោះ? 2គឺស្ដ្រីរៀបការហើយត្រូវនៅជាប់ជាមួយប្ដីដោយសារក្រឹត្យវិន័យនៅពេលប្ដីនោះមានជីវិតនៅឡើយតែបើប្ដីស្លាប់នោះនាងបានរួចពីក្រឹត្យវិន័យស្ដីអំពីប្ដីនោះហើយ 3ដូច្នេះបើនាងទៅយកប្ដីម្នាក់ទៀតនៅពេលប្ដីនៅរស់នៅឡើយនោះគេហៅនាងថាស្ដ្រីផិតក្បត់ប៉ុន្ដែបើប្ដីស្លាប់នោះនាងបានរួចពីក្រឹត្យវិន័យហើយដូច្នេះទោះបីនាងទៅយកប្ដីម្នាក់ទៀតក៏នាងមិនមែនជាស្ដ្រីផិតក្បត់ដែរ។ 4ហេតុនេះបងប្អូនអើយ! អ្នករាល់គ្នាក៏បានស្លាប់ខាងឯគម្ពីរវិន័យតាមរយៈរូបកាយរបស់ព្រះគ្រិស្ដរួចហើយគឺដើម្បីឲ្យអ្នករាល់គ្នាបានរួមជាមួយមនុស្សម្នាក់ទៀតដែលបានរស់ពីស្លាប់ឡើងវិញដើម្បីឲ្យយើងបង្កើតផលថ្វាយព្រះជាម្ចាស់ 5ព្រោះកាលយើងនៅខាងសាច់ឈាមនៅឡើយដោយសារគម្ពីរវិន័យសេចក្ដីប៉ងប្រាថ្នារបស់បាបបានធ្វើសកម្មភាពក្នុងអវយវៈទាំងឡាយរបស់យើងឲ្យបង្កើតផលជាសេចក្ដីស្លាប់ 6ប៉ុន្ដែឥឡូវនេះយើងបានរួចពីគម្ពីរវិន័យហើយទាំងបានស្លាប់ខាងឯសេចក្ដីដែលឃុំឃាំងយើងទុកដែរដើម្បីឲ្យយើងបម្រើតាមរបៀបថ្មីរបស់ព្រះវិញ្ញាណមិនមែនតាមរបៀបចាស់របស់គម្ពីរវិន័យឡើយ។ 7តើយើងនិយាយយ៉ាងដូចម្ដេច? តើគម្ពីរវិន័យជាបាបឬ? មិនមែនដូច្នោះទេព្រោះបើគ្មានគម្ពីរវិន័យនោះខ្ញុំក៏មិនស្គាល់បាបដែរដ្បិតបើក្រឹត្យវិន័យមិនបានចែងថាកុំលោភលន់នោះខ្ញុំក៏មិនស្គាល់សេចក្ដីលោភលន់ជាអ្វីដែរ 8ប៉ុន្ដែតាមរយៈបញ្ញត្ដិបាបបានឆ្លៀតឱកាសឲ្យមានសេចក្ដីលោភលន់គ្រប់បែបយ៉ាងនៅក្នុងខ្ញុំដ្បិតបើគ្មានក្រឹត្យវិន័យទេបាបក៏ស្លាប់ដែរ។ 9កាលគ្មានគម្ពីរវិន័យនៅឡើយខ្ញុំមានជីវិតប៉ុន្ដែពេលមានបញ្ញត្ដិ ▼▼ខនេះមានន័យសម្រាយថា [កាលមុន ខ្ញុំស្គាល់ក្រិត្យវិន័យ ខ្ញុំមានជីវិត ប៉ុន្ដែពេលខ្ញុំយល់អំពីបញ្ញត្ដិនៅក្នុងក្រិត្យវិន័យ នោះខ្ញុំដឹងថាខ្ញុំមានបាប ហើយខ្ញុំត្រូវស្លាប់]
នោះបាបបានរស់ឡើងវិញរីឯខ្ញុំបានស្លាប់ 10ហើយខ្ញុំក៏យល់ឃើញថាបញ្ញត្ដិដែលនាំមកនូវជីវិតបែរជានាំមកនូវសេចក្ដីស្លាប់វិញ 11ព្រោះបាបបានឆ្លៀតឱកាសបញ្ឆោតខ្ញុំតាមរយៈបញ្ញត្ដិហើយក៏សម្លាប់ខ្ញុំតាមរយៈបញ្ញត្ដិនោះ 12ដូច្នេះគម្ពីរវិន័យបរិសុទ្ធរីឯបញ្ញត្ដិក៏បរិសុទ្ធល្អនិងសុចរិតដែរ។ 13តើសេចក្ដីល្អទាំងនេះធ្វើឲ្យខ្ញុំស្លាប់ឬ? មិនមែនដូច្នោះទេ! គឺបាបទេតើដែលធ្វើឲ្យខ្ញុំស្លាប់ដោយសារសេចក្ដីល្អទាំងនេះដើម្បីបង្ហាញថាបាបគឺជាបាបហើយដោយសារបញ្ញត្ដិទាំងនេះបាបបានត្រលប់ជាកាន់តែធ្ងន់ឡើងៗ។ 14ដ្បិតយើងដឹងថាគម្ពីរវិន័យត្រូវខាងវិញ្ញាណរីឯខ្ញុំជាមនុស្សខាងសាច់ឈាមដែលត្រូវបានលក់ឲ្យនៅក្រោមអំណាចរបស់បាប 15ហេតុនេះហើយខ្ញុំមិនយល់អំពីការប្រព្រឹត្ដិរបស់ខ្ញុំទេដ្បិតខ្ញុំមិនបានធ្វើអ្វីតាមដែលខ្ញុំចង់ធ្វើឡើយបែរជាធ្វើអ្វីដែលខ្ញុំស្អប់ទៅវិញ 16ដូច្នេះបើខ្ញុំធ្វើអ្វីដែលខ្ញុំមិនចង់ធ្វើនោះខ្ញុំយល់ព្រមថាគម្ពីរវិន័យល្អមែន 17ព្រោះមិនមែនជាខ្ញុំទេដែលធ្វើកិច្ចការនោះគឺបាបនៅក្នុងខ្ញុំទេតើដែលធ្វើ។ 18ខ្ញុំដឹងថាគ្មានអ្វីល្អនៅក្នុងខ្ញុំទេគឺនៅក្នុងសាច់ឈាមរបស់ខ្ញុំនេះព្រោះខ្ញុំមានបំណងចង់ធ្វើល្អប៉ុន្ដែធ្វើមិនបាន 19ខ្ញុំមិនធ្វើកិច្ចការល្អដែលខ្ញុំចង់ធ្វើទេខ្ញុំបែរជាធ្វើកិច្ចការអាក្រក់ដែលខ្ញុំមិនចង់ធ្វើទៅវិញ។ 20ដូច្នេះបើខ្ញុំធ្វើកិច្ចការដែលខ្ញុំមិនចង់ធ្វើនោះមិនមែនជាខ្ញុំទេដែលធ្វើកិច្ចការនោះគឺបាបនៅក្នុងខ្ញុំទេជាអ្នកធ្វើ។ 21ហេតុនេះខ្ញុំរកឃើញគោលការណ៍មួយគឺនៅពេលខ្ញុំចង់ធ្វើការល្អនោះសេចក្ដីអាក្រក់ក៏ចេះតែនៅជាមួយខ្ញុំជានិច្ច 22ដ្បិតមនុស្សខាងក្នុងរបស់ខ្ញុំពេញចិត្តនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ណាស់ 23ប៉ុន្ដែខ្ញុំឃើញគោលការណ៍មួយទៀតនៅក្នុងអវយវៈទាំងឡាយក្នុងរូបកាយរបស់ខ្ញុំដែលកំពុងច្បាំងទាស់នឹងគោលការណ៍នៃគំនិតរបស់ខ្ញុំហើយធ្វើឲ្យខ្ញុំត្រលប់ជាឈ្លើយរបស់គោលការណ៍នៃបាបដែលមានក្នុងអវយវៈទាំងឡាយរបស់ខ្ញុំ។ 24ខ្ញុំជាមនុស្សវេទនាណាស់តើអ្នកណាអាចជួយខ្ញុំឲ្យរួចពីរូបកាយនៃសេចក្ដីស្លាប់នេះបាន? 25សូមអរព្រះគុណព្រះជាម្ចាស់តាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើងដូច្នេះខាងគំនិតរបស់ខ្ញុំខ្ញុំបម្រើក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ឯខាងសាច់ឈាមរបស់ខ្ញុំខ្ញុំបម្រើគោលការណ៍របស់បាប។
Copyright information for
KhmKCB