Romans 8
1ដូច្នេះឥឡូវនេះអស់អ្នកនៅក្នុងព្រះគ្រិស្ដយេស៊ូគ្មានទោសទៀតឡើយ 2ដ្បិតគោលការណ៍របស់ព្រះវិញ្ញាណនៃជីវិតក្នុងព្រះគ្រិស្ដយេស៊ូបានដោះខ្ញុំឲ្យរួចពីគោលការណ៍របស់បាបនិងគោលការណ៍របស់សេចក្ដីស្លាប់ 3ព្រោះអ្វីដែលគម្ពីរវិន័យមិនអាចធ្វើបានដោយសារភាពទន់ខ្សោយខាងសាច់ឈាមនោះព្រះជាម្ចាស់បានធ្វើរួចហើយគឺបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គឲ្យមកដោយមានលក្ខណៈដូចជាសាច់ឈាមដែលមានបាបហើយព្រះអង្គបានដាក់ទោសបាបដែលមាននៅក្នុងសាច់ឈាមនោះ 4ដើម្បីឲ្យបញ្ញត្ដិរបស់ក្រឹត្យវិន័យបានសម្រេចនៅក្នុងយើងដែលមិនបានរស់នៅតាមសាច់ឈាមហើយរស់នៅតាមព្រះវិញ្ញាណ។ 5ដ្បិតអ្នកណារស់នៅតាមសាច់ឈាមអ្នកនោះគិតតែអំពីខាងសាច់ឈាមទេឯអ្នកណារស់នៅតាមព្រះវិញ្ញាណអ្នកនោះក៏គិតតែអំពីខាងព្រះវិញ្ញាណដែរ 6ព្រោះគំនិតខាងសាច់ឈាមនាំទៅរកសេចក្ដីស្លាប់ឯគំនិតខាងព្រះវិញ្ញាណនាំទៅរកជីវិតនិងសេចក្ដីសុខសាន្ត។ 7ដ្បិតគំនិតខាងសាច់ឈាមប្រឆាំងនឹងព្រះជាម្ចាស់ព្រោះមិនចុះចូលជាមួយក្រឹត្យវិន័យរបស់ព្រះជាម្ចាស់គឺមិនអាចចុះចូលបានផង។ 8ឯអស់អ្នកនៅខាងសាច់ឈាមក៏មិនអាចឲ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់បានដែរ។ 9អ្នករាល់គ្នាមិននៅខាងសាច់ឈាមទេគឺនៅខាងព្រះវិញ្ញាណវិញពីព្រោះព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់នៅក្នុងអ្នករាល់គ្នាផ្ទុយទៅវិញអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រិស្ដអ្នកនោះមិនមែនជារបស់ព្រះគ្រិស្តទេ 10ហើយបើព្រះគ្រិស្ដគង់នៅក្នុងអ្នករាល់គ្នាទោះជារូបកាយរបស់អ្នករាល់គ្នាស្លាប់ដោយសារបាបក៏ដោយក៏វិញ្ញាណនៅមានជីវិតដោយសារសេចក្ដីសុចរិតដែរ 11ហើយបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលបានប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញគង់នៅក្នុងអ្នករាល់គ្នានោះព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញនឹងប្រោសរូបកាយដែលតែងតែស្លាប់របស់អ្នករាល់គ្នាឲ្យរស់ឡើងវិញមិនខានដែរតាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នា។ 12ដូច្នេះបងប្អូនអើយ! យើងជំពាក់ប៉ុន្ដែមិនមែនជំពាក់ចំពោះសាច់ឈាមដើម្បីរស់នៅតាមសាច់ឈាមនោះទេ 13ព្រោះបើអ្នករាល់គ្នារស់នៅតាមសាច់ឈាមនោះអ្នករាល់គ្នានឹងត្រូវស្លាប់ផ្ទុយទៅវិញបើអ្នករាល់គ្នាសម្លាប់អំពើរបស់រូបកាយដោយព្រះវិញ្ញាណនោះអ្នករាល់គ្នានឹងមានជីវិត។ 14ដ្បិតអស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដឹកនាំអ្នកទាំងនោះជាកូនរបស់ព្រះជាម្ចាស់។ 15អ្នករាល់គ្នាក៏មិនបានទទួលវិញ្ញាណដែលធ្វើឲ្យអ្នករាល់គ្នាត្រលប់ជាបាវបម្រើដែលនាំឲ្យមានការភ័យខ្លាចទៀតទេគឺអ្នករាល់គ្នាបានទទួលវិញ្ញាណដែលធ្វើឲ្យអ្នករាល់គ្នាត្រលប់ជាកូនចិញ្ចឹមរបស់ព្រះជាម្ចាស់រួចដោយសារវិញ្ញាណនេះហើយបានជាយើងស្រែកថាអ័ប្បាព្រះវរបិតាអើយ! 16ឯព្រះវិញ្ញាណផ្ទាល់ក៏បានធ្វើបន្ទាល់ជាមួយវិញ្ញាណរបស់យើងដែរថាយើងជាកូនរបស់ព្រះជាម្ចាស់។ 17បើយើងជាកូនយើងជាអ្នកស្នងមរតកគឺជាអ្នកស្នងមរតករបស់ព្រះជាម្ចាស់ហើយជាអ្នកស្នងមរតករួមជាមួយព្រះគ្រិស្ដដែរ។ បើយើងរងទុក្ខវេទនាជាមួយព្រះគ្រិស្ដក៏យើងទទួលសិរីរុងរឿងរួមជាមួយព្រះអង្គដែរ។ 18ខ្ញុំយល់ឃើញថាទុក្ខលំបាកពេលបច្ចុប្បន្ននេះជាសេចក្ដីដែលមិនស័ក្ដិសមយកទៅប្រៀបផ្ទឹមជាមួយសិរីរុងរឿងនៅពេលខាងមុខដែលព្រះជាម្ចាស់នឹងបើកសម្ដែងឲ្យយើងឃើញនោះទេ 19ដ្បិតអ្វីៗដែលព្រះជាម្ចាស់បានបង្កើតមកកំពុងទន្ទឹងរង់ចាំការបង្ហាញខ្លួននៃកូនរបស់ព្រះជាម្ចាស់ដោយអន្ទះសា 20ព្រោះអ្វីៗដែលព្រះជាម្ចាស់បានបង្កើតមកបានប្រគល់ទៅក្នុងភាពឥតប្រយោជន៍តែមិនមែនដោយស្ម័គ្រចិត្ដទេគឺព្រះជាម្ចាស់បានតម្រូវដូច្នេះដោយសង្ឃឹមថា 21អ្វីៗដែលព្រះជាម្ចាស់បានបង្កើតមកនឹងបានដោះឲ្យរួចពីភាពជាបាវបម្រើរបស់សេចក្ដីពុករលួយទៅឯសេរីភាពនៃសេចក្ដីរុងរឿងរបស់កូនព្រះជាម្ចាស់ 22ដ្បិតយើងដឹងថាអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមកក៏ស្រែកថ្ងូរទាំងឈឺចាប់ជាមួយគ្នារហូតដល់ពេលនេះ 23ហើយមិនត្រឹមតែប៉ុណ្ណោះទេយើងផ្ទាល់ដែលមានផលដំបូងរបស់ព្រះវិញ្ញាណក៏ស្រែកថ្ងូរនៅក្នុងចិត្ដទាំងទន្ទឹងរង់ចាំការទទួលធ្វើជាកូនចិញ្ចឹមគឹជាសេចក្ដីប្រោសលោះដល់រូបកាយរបស់យើងដែរ 24ដ្បិតយើងសង្ឃឹមថាបានសង្គ្រោះប៉ុន្ដែសេចក្ដីសង្ឃឹមនេះមិនមែនជាសេចក្ដីសង្ឃឹមដែលអាចមើលឃើញទេតើមានអ្នកណាសង្ឃឹមចង់បានអ្វីដែលខ្លួនកំពុងមើលឃើញនោះ? 25ប៉ុន្ដែបើយើងសង្ឃឹមលើអ្វីដែលមិនអាចមើលឃើញនោះយើងមុខជាទន្ទឹងរង់ចាំដោយអំណត់។ 26ព្រះវិញ្ញាណក៏ជួយដល់ភាពទន់ខ្សោយរបស់យើងដូច្នោះដែរដ្បិតយើងមិនដឹងថាគួរអធិស្ឋានយ៉ាងដូចម្ដេចទេប៉ុន្ដែព្រះវិញ្ញាណផ្ទាល់បានទូលអង្វរជំនួសយើងដោយសំឡេងថ្ងូរដែលរកថ្លែងមិនបាន 27ឯព្រះអង្គដែលឈ្វេងយល់ចិត្តរបស់មនុស្សព្រះអង្គដឹងពីគំនិតរបស់ព្រះវិញ្ញាណព្រោះព្រះវិញ្ញាណទូលអង្វរជំនួសពួកបរិសុទ្ធត្រូវនឹងបំណងរបស់ព្រះជាម្ចាស់។ 28យើងដឹងថាគ្រប់ការទាំងអស់ផ្សំគ្នាឡើងសម្រាប់ជាសេចក្ដីល្អដល់អស់អ្នកដែលស្រលាញ់ព្រះជាម្ចាស់គឺដល់អស់អ្នកដែលព្រះអង្គបានត្រាស់ហៅស្របតាមបំណងរបស់ព្រះអង្គ 29ដ្បិតអស់អ្នកដែលព្រះអង្គបានស្គាល់ជាមុនព្រះអង្គបានតម្រូវពួកគេទុកជាស្រេចឲ្យមានលក្ខណៈដូចព្រះរាជបុត្រារបស់ព្រះអង្គដើម្បីឲ្យព្រះរាជបុត្រាត្រលប់ជាកូនច្បងនៅក្នុងចំណោមបងប្អូនជាច្រើន 30ហើយអស់អ្នកដែលព្រះអង្គបានតម្រូវទុកជាស្រេចទាំងនេះព្រះអង្គក៏បានត្រាស់ហៅហើយអស់អ្នកដែលព្រះអង្គបានត្រាស់ហៅព្រះអង្គក៏រាប់ជាសុចរិតហើយអស់អ្នកដែលព្រះអង្គបានរាប់ជាសុចរិតព្រះអង្គក៏លើកតម្កើងឡើង។ 31ដូច្នេះតើយើងនិយាយយ៉ាងដូចម្ដេចចំពោះសេចក្ដីទាំងនេះ? បើព្រះជាម្ចាស់នៅខាងយើងតើអ្នកណាទាស់ជាមួយយើងបាន? 32ព្រះអង្គដែលមិនបានសំចៃទុកសូម្បីតែព្រះរាជបុត្រារបស់ព្រះអង្គដែលព្រះអង្គបានបញ្ជូនមកសម្រាប់យើងទាំងអស់គ្នាតើព្រះអង្គនឹងមិនប្រោសប្រទានអ្វីៗទាំងអស់ដល់យើងជាមួយព្រះរាជបុត្រាដែរទេឬ? 33តើអ្នកណានឹងចោទប្រកាន់ពួកអ្នកដែលព្រះជាម្ចាស់ជ្រើសរើសបាន? ដ្បិតព្រះជាម្ចាស់គឺជាអ្នកដែលរាប់ពួកគេជាសុចរិត។ 34តើអ្នកណាជាអ្នកដាក់ទោសគេ? ដ្បិតព្រះគ្រិស្ដយេស៊ូបានសោយទិវង្គតហើយលើសពីនេះបានរស់ឡើងវិញទៀតព្រមទាំងគង់នៅខាងស្ដាំព្រះហស្ដរបស់ព្រះជាម្ចាស់ដែរព្រះអង្គជាអ្នកទូលអង្វរជំនួសយើងទៀតផង។ 35តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្ដីស្រលាញ់របស់ព្រះគ្រិស្ដបាន? តើជាសេចក្ដីវេទនាសេចក្ដីលំបាកការបៀតបៀនសេចក្ដីអត់ឃ្លានសេចក្ដីអាក្រាតសេចក្ដីអន្តរាយឬក៏ដាវ? 36ដូចមានសេចក្ដីចែងទុកថា៖ «ដោយព្រោះព្រះអង្គយើងបានប្រឈមមុខចំពោះសេចក្ដីស្លាប់វាល់ព្រឹកវាល់ល្ងាចដូចជាចៀមដែលត្រូវយកទៅសម្លាប់»។ 37ប៉ុន្ដែទោះបីនៅក្នុងសេចក្ដីទាំងនេះក៏ដោយក៏យើងមានជ័យជម្នះលើសពីអ្នកមានជ័យជម្នះទៅទៀតតាមរយៈព្រះអង្គដែលស្រលាញ់យើង។ 38ដ្បិតខ្ញុំជឿជាក់ថាទោះជាសេចក្ដីស្លាប់ក្ដីជីវិតក្ដីពួកទេវតាក្ដីពួកអ្នកគ្រប់គ្រងក្ដីអ្វីៗនៅពេលបច្ចុប្បន្ននេះក្ដីអ្វីៗនៅពេលអនាគតក្ដីអំណាចនានាក្ដី 39កម្ពស់ក្ដីជម្រៅក្ដីឬអ្វីណាមួយផ្សេងទៀតដែលព្រះជាម្ចាស់បានបង្កើតមកក្ដីក៏មិនអាចបំបែកយើងចេញពីសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់នៅក្នុងព្រះគ្រិស្ដយេស៊ូជាព្រះអម្ចាស់របស់យើងបានដែរ។
Copyright information for
KhmKCB