Romans 9
1ខ្ញុំនិយាយសេចក្ដីពិតនៅក្នុងព្រះគ្រិស្ដខ្ញុំមិនកុហកទេមនសិការរបស់ខ្ញុំធ្វើបន្ទាល់ជាមួយខ្ញុំដោយព្រះវិញ្ញាណបរិសុទ្ធ 2ថាខ្ញុំមានទុក្ខព្រួយជាខ្លាំងហើយសោកសង្រេងក្នុងចិត្តមិនស្បើយសោះ 3ដ្បិតខ្ញុំសុខចិត្ដត្រូវបណ្ដាសាឲ្យបែកចេញពីព្រះគ្រិស្ដដើម្បីបងប្អូនជនរួមជាតិខាងឯសាច់ឈាមរបស់ខ្ញុំ 4គឺជាជនជាតិអ៊ីស្រាអែលដែលជាកូនចិញ្ចឹមរបស់ព្រះជាម្ចាស់ហើយមានសិរីរុងរឿងកិច្ចព្រមព្រៀងគម្ពីរវិន័យការបម្រើព្រះនិងសេចក្ដីសន្យាផ្សេងៗ 5ពួកគេមានដូនតាហើយព្រះគ្រិស្ដបានប្រសូតខាងឯសាច់ឈាមពីពួកគេដែរគឺព្រះអង្គនេះហើយជាព្រះលើទាំងអស់ជាព្រះដ៏មានពរអស់កល្បជានិច្ចអាម៉ែន! 6យ៉ាងណាក្ដីព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមែនមិនបានសម្រេចទេព្រោះជនជាតិអ៊ីស្រាអែលទាំងអស់មិនមែនសុទ្ធតែជាជនជាតិអ៊ីស្រាអែលទេ 7ហើយក៏មិនមែនដោយសារពួកគេជាពូជពង្សរបស់លោកអ័ប្រាហាំពួកគេសុទ្ធតែជាកូនចៅរបស់គាត់ដែរផ្ទុយទៅវិញមានសេចក្ដីចែងទុកថា៖ «ពូជពង្សពីអ៊ីសាកនឹងត្រូវរាប់ជាពូជរបស់អ្នក» 8គឺកូនខាងសាច់ឈាមមិនមែនជាកូនរបស់ព្រះជាម្ចាស់ទេផ្ទុយទៅវិញកូនខាងឯសេចក្ដីសន្យាទេតើដែលត្រូវរាប់ជាពូជពង្ស។ 9ដ្បិតព្រះជាម្ចាស់មានបន្ទូលសន្យាថា៖ «យើងនឹងមកវិញតាមពេលកំណត់ហើយសារ៉ានឹងមានកូនប្រុសម្នាក់»។ 10មិនត្រឹមតែប៉ុណ្ណោះនៅពេលនាងរេបិកាមានផ្ទៃពោះជាមួយបុរសម្នាក់គឺលោកអ៊ីសាកជាដូនតារបស់យើងក៏ដូច្នោះដែរ 11ទោះបីកូនទាំងពីរនោះមិនទាន់កើតនិងមិនទាន់បានធ្វើអ្វីល្អឬអាក្រក់នៅឡើយក៏ដោយដើម្បីឲ្យគម្រោងការនៃការជ្រើសរើសដែលស្របតាមបំណងរបស់ព្រះជាម្ចាស់នៅស្ថិតស្ថេរ 12ដ្បិតមិនមែនដោយសារការប្រព្រឹត្ដិទេគឺដោយសារការត្រាស់ហៅរបស់ព្រះអង្គវិញព្រះជាម្ចាស់បានមានបន្ទូលមកនាងថា៖ «កូនច្បងនឹងបម្រើកូនប្អូន» 13ដូចមានសេចក្ដីចែងទុកថា៖ «យើងស្រលាញ់យ៉ាកុបហើយស្អប់អេសាវ»។ 14ដូច្នេះតើយើងនឹងនិយាយយ៉ាងដូចម្ដេច? តើព្រះជាម្ចាស់មានសេចក្ដីទុច្ចរិតឬ? មិនមែនដូច្នោះទេ! 15ដ្បិតព្រះអង្គមានបន្ទូលប្រាប់លោកម៉ូសេថា៖ «យើងនឹងមេត្ដាចំពោះអ្នកណាដែលយើងមេត្ដាហើយយើងនឹងអាណិតអាសូរចំពោះអ្នកណាដែលយើងអាណិតអាសូរ»។ 16ដូច្នេះមិនមែនស្រេចលើអ្នកណាចង់បានឬអ្នកណាខំរត់រកនោះទេគឺស្រេចលើព្រះជាម្ចាស់ដែលជាអ្នកមានសេចក្ដីមេត្ដាវិញ។ 17ដ្បិតក្នុងបទគម្ពីរព្រះជាម្ចាស់មានបន្ទូលទៅស្ដេចស្រុកអេស៊ីព្ទថា៖ «យើងបានតាំងអ្នកឡើងសម្រាប់ការនេះឯងគឺដើម្បីបង្ហាញអំណាចរបស់យើងតាមរយៈអ្នកនិងដើម្បីឲ្យគេប្រកាសប្រាប់ពីឈ្មោះរបស់យើងពាសពេញផែនដីទាំងមូល» 18ដូច្នេះព្រះអង្គមេត្ដាដល់អ្នកណាតាមតែព្រះហឫទ័យរបស់ព្រះអង្គហើយព្រះអង្គធ្វើឲ្យអ្នកណាមានចិត្ដរឹងរូសក៏តាមតែព្រះហឫទ័យរបស់ព្រះអង្គដែរ។ 19អ្នកមុខជាសួរខ្ញុំថាចុះហេតុអ្វីព្រះអង្គនៅតែប្រកាន់ទោសទៀត? ដ្បិតតើអ្នកណាប្រឆាំងនឹងបំណងរបស់ព្រះអង្គបាន? 20ប៉ុន្ដែឱមនុស្សអើយ! តើអ្នកជាអ្វីបានជាហ៊ានតវ៉ាជាមួយព្រះជាម្ចាស់ដូច្នេះ? តើរបស់ដែលជាងស្មូនបានសូនឡើងនឹងនិយាយទៅជាងស្មូនថាហេតុអ្វីបានជាអ្នកសូនខ្ញុំដូច្នេះដែរឬ? 21តើជាងស្មូនគ្មានសិទ្ធិសូនពីដីឥដ្ឋតែមួយដុំធ្វើរបស់មានតម្លៃមួយនិងមួយទៀតគ្មានតម្លៃទេឬ? 22ចុះបើព្រះជាម្ចាស់សព្វព្រះហឫទ័យបង្ហាញកំហឹងនិងឲ្យគេស្គាល់ព្រះចេស្ដារបស់ព្រះអង្គប៉ុន្តែព្រះអង្គស៊ូទ្រាំដោយអត់ធ្មត់ចំពោះរបស់ដែលត្រូវរងកំហឹងដែលរៀបចំសម្រាប់បំផ្លាញនោះយ៉ាងដូចម្ដេចដែរ? 23ដ្បិតព្រះអង្គធ្វើដូច្នេះដើម្បីឲ្យរបស់ដែលបានទទួលសេចក្ដីមេត្ដាដែលព្រះអង្គបានរៀបចំទុកជាមុនសម្រាប់សិរីរុងរឿងបានស្គាល់សិរីរុងរឿងដ៏បរិបូររបស់ព្រះអង្គ 24គឺយើងដែលព្រះជាម្ចាស់បានត្រាស់ហៅមិនត្រឹមតែពីក្នុងចំណោមជនជាតិយូដាប៉ុណ្ណោះទេគឺពីចំណោមសាសន៍ដទៃដែរ។ 25ដូចដែលព្រះអង្គមានបន្ទូលក្នុងគម្ពីរហូសេថា៖ «យើងនឹងហៅប្រជារាស្ដ្រដែលមិនមែនជារាស្ដ្ររបស់យើងថាជារាស្ដ្ររបស់យើងហើយហៅអ្នកដែលយើងមិនបានស្រលាញ់ថាជាទីស្រលាញ់របស់យើង 26ព្រមទាំងត្រង់កន្លែងដែលបានប្រកាសថាអ្នករាល់គ្នាមិនមែនប្រជារាស្ដ្ររបស់យើងទេកន្លែងនោះពួកគេនឹងត្រូវបានហៅថាជាកូនរបស់ព្រះដ៏មានព្រះជន្មរស់វិញ»។ 27ឯលោកអេសាយវិញគាត់បានប្រកាសអំពីជនជាតិអ៊ីស្រាអែលថា៖ «ទោះបីកូនចៅរបស់ជនជាតិអ៊ីស្រាអែលមានចំនួនច្រើនដូចខ្សាច់នៅសមុទ្រក៏ដោយក៏មានតែអ្នកដែលនៅសល់ប៉ុណ្ណោះដែលនឹងបានសង្គ្រោះ 28ដ្បិតព្រះអម្ចាស់នឹងសម្រេចព្រះបន្ទូលរបស់ព្រះអង្គសព្វគ្រប់នៅលើផែនដីនេះដោយមិនបង្អង់ឡើយ»។ 29ដូចដែលលោកអេសាយបានថ្លែងទុកពីមុនថា៖ «បើព្រះអម្ចាស់នៃពួកពលបរិវារមិនទុកពូជឲ្យយើងទេនោះយើងបានត្រលប់ដូចជាក្រុងសូដុមនិងក្រុងកូម៉ូរ៉ាជាមិនខានហើយ»។ 30ដូច្នេះតើយើងនិយាយយ៉ាងដូចម្ដេចអំពីសាសន៍ដទៃដែលមិនបានសង្វាតរកសេចក្ដីសុចរិតទទួលបានសេចក្ដីសុចរិតជាសេចក្ដីសុចរិតដោយសារជំនឿ 31ឯជនជាតិអ៊ីស្រាអែលដែលសង្វាតធ្វើតាមក្រឹត្យវិន័យនៃសេចក្ដីសុចរិតវិញពួកគេមិនបានសម្រេចតាមក្រឹត្យវិន័យឡើយ 32ហេតុអ្វី? ព្រោះពួកគេពឹងលើការប្រព្រឹត្ដិមិនមែនពឹងលើជំនឿគឺពួកគេបានជំពប់នឹងថ្មដែលនាំឲ្យគេជំពប់ដួល 33ដូចមានសេចក្ដីចែងទុកថា៖ «យើងបានដាក់ថ្មដែលនាំឲ្យជំពប់ដួលមួយនៅក្រុងស៊ីយ៉ូនហើយជាផ្ទាំងថ្មដែលរវាទចិត្ដប៉ុន្ដែអ្នកណាជឿលើថ្មនោះអ្នកនោះនឹងមិនត្រូវខកចិត្ដឡើយ»។
Copyright information for
KhmKCB